បុរស​៧៩​ឆ្នាំ​បង្ហាញ​ខ្លួន​ជា​តារា​បង្ហាញ​ម៉ូដ​ផ្អើល​ពេញ​ប្រទេស​ចិន

  • 2015-03-28 17:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Wang Deshun ​វ័យ​៧៩​ឆ្នាំ​បាន​បង្ហាញ​មុខ​ក្នុង​ព្រឹត្តិការណ៍​ China Fashion Week ​នៅ​ទី​ក្រុង​ប៉េកាំង​បាន​ធ្វើ​អ្នក​ចូល​រួម​ទស្សនា​ហ៊ោ​កញ្ជ្រៀវ​ ​ព្រោះ​តែ​នឹក​ស្មាន​មិន​ដល់​ថា​បុរស​ចំណាស់​រូប​នេះ​ហ៊ាន​ដោះ​អាវ​ដើរ​ម៉ូដ​សំលៀក​បំពាក់។

 

 

 

គ្មាន​នរណា​អាច​នឹក​ស្មាន​ដល់​នោះ​ទេ ដែល​លោក Wang ​ឡើង​ទៅ​ដើរ​បង្ហាញ​ម៉ូដ​យ៉ាង​នេះ​ព្រោះ​មាន​អាយុ​រហូត​ដល់​ទៅ​៧៩​ឆ្នាំ​ទៅ​ហើយ។ តែ​អ្វី​គ្រប់​យ៉ាង​គឺ​ផ្ទុយ​ស្រឡះ​ តារា​សម្ដែង​រូប​នេះ​មិន​ត្រឹម​តែ​ហ៊ាន​ឡើង​ដើរ​បង្ហាញ​ម៉ូដ​ធម្មតា​នោះ​ទេ លោក​ថែម​ទាំង​ដើរ​ឡើង​ទៅ​ទាំង​ដោះ​អាវ​ទៀត​ផង។ ក្នុង​សំលៀក​បំពាក់​សម្រាប់​រដូវ​រងា​នេះ លោក Wang ​ពិត​ជា​មើល​ទៅ​មាន​ភាព​រឹងប៉ឹង​ខ្លាំង​ណាស់ ពោល​គឺ​ដូចជា​តារា​ដែល​ទើប​តែ​មាន​វ័យ​២០​ឆ្នាំ​អីចឹង​ដែរ។

 

 

 

 

 

Wang Deshun ​ជា​តារា​ភាពយន្ត​ជើង​ចាស់​ ដែល​ប្រិយមិត្ត​អាច​ស្គាល់​រូប​លោក​តាម​រយៈ​រឿង The Forbidden Kingdom, Warriors of Heaven and Earth ​និង​ Detective Dee។ ដោយ​ឡែក​ពេល​ថ្មី​ៗ​នេះ រូប​លោក​ក៏​បាន​ថត​រឿង​ថ្មី​មួយ​ទៀត​ដែរ​គឺ 20 Once again ៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ​ប្រភព៖ shanghaiist

អត្ថបទថ្មី