មើល​វីដេអូ​នេះ ទើប​ដឹង​ថា Messi ​ជា​កីឡាករ​ពូកែ​ញាក់​ប្រឡោះ​ជើង​ប៉ុណ្ណា

  • 2015-03-28 23:43:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ​ជា​កីឡាករ​ម្នាក់​ដែល​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​ Ballon d'Or ​បាន​ច្រើន​ជាង​គេ។ ទន្ទឹម​នឹង​មាន​សមត្ថភាព​ខ្ពស់​នេះ​ដែរ ខ្សែ​ប្រយុទ្ធ Barcelona ​រូប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ពិត​ជា​ពូកែ​ញាក់​តាម​ប្រឡោះ​ជើង​មែន ដូច​ការ​ប្រកួត​ជាមួយ​ក្រុម Manchester City ​អីចឹង រូប​គេ​បាន​ញាក់​ដាច់​ចង្កេះ​របស់​កីឡាករ Milner ​និង​ Fernandinho ​ថែម​ទៀត​ផង។

 

 

 

ដោយ​សារ​ហេតុ​នេះ​ហើយ ទើប​កាល​ពី​សប្ដាហ៍​មុន​នេះ​មាន​អ្នក​គាំទ្រ​ខ្សែ​ប្រយុទ្ធ​ស្មោះ​ស្នេហ៍​រូប​នេះ​បាន​បង្កើត​ជា​វីដេអូ​សរុប​មួយ ដែល​បង្ហាញ​ពី​ការ​ញាក់​តាម​ប្រឡោះ​ជើង​របស់​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​តាំង​ពី​ចាប់​ផ្ដើម​អាជីព​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

 

 

ចង់​ដឹង​ថា កីឡាករ​កម្ពស់​១,៦៩​ម៉ែត្រ​រូប​នេះ​បញ្ចេញ​ក្បាច់​យ៉ាង​ណា​ណោះ សូម​ទស្សនា​ទាំង​អស់​គ្នា៖

 

 

ដោយ​៖ មុន្នី រម្យ

អត្ថបទថ្មី