អ្នក​គាំ​ទ្រ Tony Jaa នាំ​គ្នា​តវ៉ា​ឱ្យ​តុលាការ​បញ្ចាំង​រឿង Fast & Furious 7​

  • 2015-03-28 23:35:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​តុលាការ​ថៃ​បាន​ដាក់​វិធានការ​ហាម​មិន​ឱ្យ​មាន​ការ​ចាក់​បញ្ចាំង​រឿង​ Fast & Furious 7​ នៅ​ខែ​មេសា ដែល​មាន​តួអង្គ​​កែង​ឆេះ​ជង្គង់​ហោះ Tony Jaa​ ចូល​រួម​សម្ដែង ប្រិយមិត្ត​​និយម​​លេង​ Facebook នៅ​ប្រទេស​ថៃ​ ​បាន​នាំ​គ្នា​តវ៉ា​​ឱ្យ​តុលាការ​ ចាក់​បញ្ចាំង​រឿង​នេះ​ឡើង​វិញ។

 

 

ចំពោះ Page មួយ​របស់​ថៃ​ដែល​មាន​ចំណង​ជើង​បក​ប្រែ​ជា​ភាសា​អង់គ្លេស​ថា "Thais want to watch Fast & Furious 7” ទទួល​បាន​​រាប់​ម៉ឺន Like ​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​ព្រោះ​តែ​ការ​គាំ​ទ្រ​ឱ្យ​មាន​ការ​ចាក់​បញ្ចាំង​រឿង Fast & Furious 7 នេះ​នៅ​ប្រទេស​ថៃ។

 

ប្រិយមិត្ត​លេង​បណ្តាញ​សង្គម​ Facebook នៅ​ថៃ​ជា​ច្រើន​ទៀត ​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ចំណាត់​ការ​​​​ខាង​លើ​របស់​តុលា​ការ ដោយ​បង្ហោះ​សំបុត្រ​ដែល​បាន​ទិញ​ទុក​មើល​រឿង Fast & Furious 7 ទៅ​ក្នុង Facebook ជា​ពិសេស​ក្នុង​ Page ខាង​លើ។ ពួក​គេ​​សុំ​ត្រឹម​តែ​អាច​ឃើញ​​ភាពយន្ត ដែល​មាន​តួអង្គ​​ខ្លួន​ស្រឡាញ់​ (Tony Jaa) ដាក់​បញ្ចាំង​នៅ​​​ដើម​ខែ​មេសា​ខាង​មុខ​នេះ​តែ​ប៉ុណ្ណោះ។

 

 

មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​តុលាការ​ចេញ​វិធានការ​មិន​ឱ្យ​មាន​ការ​បញ្ចាំង​រឿង Fast & Furious 7 នេះ​ គឺ​ដោយ​សារ ភាគី​ដើម​បណ្ដឹង ​ផលិតកម្ម​ Sahamongkol Film International ចោទ​ប្រកាន់​ថា Tony Jaa បាន​ល្មើស​កិច្ច​សន្យា​ ទៅ​ថត​ឱ្យ​ផលិតកម្ម​បរទេស Universal Pictures ទាំង​មិន​ទាន់​ចប់​កុង​ត្រា។ ពាក់ព័ន្ធ​ករណី​រំលោភ​កិច្ចសន្យា​នេះ​​​ ដើម​បណ្ដឹង​ បាន​ទារ​សំណង​ពី ចារភ្នំ យ៉ីរ៉ាំ ឬ Tony Jaa​ ចំនួន ១,៦ពាន់​លាន​បាត​ (ប្រហែល​ជាង ៤៩​លាន​ដុល្លារ​អាមេរិក)៕ ​​

 

ទស្សនា​ឈុត​ខ្លី​ក្នុង​រឿង Fast & Furious 7 ដែល​បង្ហាញ​ពី​ការ​វាយ​តប់​របស់​តួអង្គ Tony Jaa៖

 

https://www.youtube.com/watch?v=D0jL2vmaxiI

 

អាន៖ ព្រោះ​ Tony Jaa ទើប​រឿង​​ “Furious 7” ត្រូវ​ហាម​​បញ្ចាំង​នៅ​ថៃ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ bangkok