ម៉ូដ​សក់​​​ប្លែកៗ​ ៨​ម៉ូដ​ ​ពី​ Sandara Park

  • 2015-03-30 21:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​មុខ​ស្រស់​ Sandara Park ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សមាជិក​ដែល​មាន​រូប​សម្ផស្ស​ស្រស់​​ដាច់​គេ​ប្រចាំ​ក្រុម​ 2NE1។​ ស្រប​ពេល​គ្នា​នេះ​ដែរ​នាង​តែង​តែ​ផ្លាស់​ប្ដូរ​​ម៉ូដ​សក់​​​​នៅ​ពេល​ដែល​ក្រុម​របស់​ខ្លួន​​ចេញ​នូវ​បទ​ចម្រៀង​ថ្មី​ម្ដងៗ​​​​ ហើយ​ម៉ូដ​សក់​នីមួយៗ​របស់​នាង​មាន​ភាព​ប្លែក​ពី​គ្នា​ដែល​មើល​ទៅ​គួរ​អោយ​ទាក់​ទាញ​យ៉ាង​ខ្លាំង​។​ ខាង​ក្រោម​នេះ​គឺ​ជា​ម៉ូដ​សក់​ទាំង​៨​របស់​នាង​តាំង​ពី​ពេល​​ប្រឡូក​សិល្បៈ​ដំបូង​ជា​មួយ​ក្រុម ​2NE1​។

 

១. ម៉ូដ​សក់​សាច់​ក្រក

 
 

ម៉ូដ​សក់​នេះ​ហាក់​ប្លែក​បន្តិច​មែន​តែ​វា​ជួយ​លើក​សម្រស់​របស់​នាង​អោយ​មើល​ទៅ​កាន់​តែ​ក្មេង​ជាង​វ័យ​។​

 

២. ​ម៉ូដ​សក់​ឈូស​ចំហៀង

 
 

មុន​ពេល​ដែល​នាង​សម្រេច​​ប្រើ​ប្រាស់​ម៉ូដ​សក់​នេះ​នាង​មាន​ភាព​ស្ទាក់​ចិត្ត​ដោយ​សារ​តែ​សក់​ដែល​នាង​ខំ​ថែ​ជា​យូរ​ត្រូវ​ឈូស​ចោល​ក្នុង​ពេល​មួយ​ពព្រិច​ភ្នែក​។

 

៣. ម៉ូដ​សក់​ដើម​ត្នោត

 
 

នេះ​ជា​ម៉ូដ​សក់​ដំបូង​​របស់​នាង​ចាប់​តាំង​ពី​នាង​ប្រឡូក​សិល្បៈ​​ជា​មួយ​នឹង​បទ​ "Fire” ​ហើយ​ម៉ូដ​សក់​នេះ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​។

 

៤. ម៉ូដ​សក់​ស្ពៃ​ក្ដោប

 
 

ជា​មួយ​នឹង​ម៉ូដ​សក់​នេះ​ដែរ​នាង​ហាក់​ប្រែ​ប្រួល​៣៦០​ដឺក្រេ​ ដោយ​សារ​តែ​វា​ធ្វើ​នាង​មើល​ទៅ​មាន​សភាព​ចាស់​ទុំ​ជាង​ម៉ូដ​សក់​ពី​មុន​របស់​នាង​។​

 

៥. ម៉ូដ​សក់​ក្រង​ជាប់​ស្បែក​ក្បាល​

 
 

មើល​ទៅ​នាង​កាន់​តែ​គួរ​​​​ឲ្យ​​​ស្រឡាញ់​មួយ​កម្រិត​ទៀត​ជា​មួយ​ម៉ូដ​សក់​នេះ​។​

 

៦. ម៉ូដ​សក់​រញ៉េរញ៉ៃ

 
 

ពី​ម៉ូដ​សក់​ដែល​ប្រៀប​ដូច​ទើប​ងើប​ពី​ដំណេក​ Sandara បាន​ប្រែ​ក្លាយ​វា​ទៅ​ជា​ម៉ូដ​សក់​ដែល​ស្រស់​ស្អាត​មួយ​។

 

៧. ម៉ូដ​សក់​ពណ៌​ទង់ដែង

 
 

ជា​មួយ​នឹង​សក់​ពណ៌​ទង់​ដែង​នេះ​ផ្ទាល់​នាង​មិន​ចាំ​បាច់​លេង​ម៉ូដ​អ្វី​ក៏​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន​បាន​ដែរ។

 

៨. ម៉ូដ​សក់​អណ្ដាត​ភ្លើង​​

 
 

ម៉ូដ​សក់​នេះ​ត្រូវ​បាន​នាង​​ប្រើប្រាស់​នៅ​ក្នុង​បទ​ចម្រៀង​ដ៏​ល្បី​ “I Am The Best” ហើយ​វា​ក៏​សក្តិសម​ទៅ​នឹង​អត្តចរិត​របស់​នាង​នៅ​ក្នុង​បទ​ចម្រៀង​នោះ​ដែរ៕

 

អាន៖ បុរស​៧៩​ឆ្នាំ​បង្ហាញ​ខ្លួន​ជា​តារា​បង្ហាញ​ម៉ូដ​ផ្អើល​ពេញ​ប្រទេស​ចិន

 

ប្រែ​សម្រួល​៖​ ហៃ​ សុខ​ហេង ប្រភព​៖ koreaboo

អត្ថបទថ្មី