ពូទីន៖ រុស្ស៊ី​នឹង​ប្រឹងប្រែង​ដើម្បី​ឯករាជ្យ​ប៉ាឡេស្ទីន

  • 2015-03-30 23:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី  វ៉្លាឌីមៀរ ពូទីន បាន​និយាយ​ថា រុស្ស៊ី​នឹង​ប្រឹងប្រែង​ដើម្បី​ឯករាជ្យ​ពេញ​លេញ​របស់​រដ្ឋ​ប៉ាឡេស្ទីន និង​ប្រកាស​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហា​មជ្ឈិម​បូព៌ា​ដោយ​សន្តិវិធី។ ការ​ប្រកាស​នេះ ចំ​ពេល​ដែល​ប្រទេស​រុស្ស៊ី​កំពុង​មាន​វិបត្តិ​ជាមួយ​អ៊ុយក្រែន​នៅ​ឡើយ។

 

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន

 

បើ​ទោះ​បី​មានការ​​រិះគន់​ជា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​គោលជំហរ​លើ​វិបត្តិ​អ៊ុយក្រែន ក៏​លោក​ ពូទីន​ បាន​ប្រកាស​ក្ដែងៗ​ថា ​រុស្ស៊ី​មាន​សមត្ថភាព​ក្នុង​ការ​នាំ​សន្តិភាព ព្រម​ទាំង​បញ្ចប់​សង្គ្រាម។ ​​​​បង្ហាញ​នៅ​ក្នុង​កិច្ច​ប្រជុំ​សម្ព័ន្ធ​អារ៉ាប់​នា​ប្រទេស​អេហ្ស៊ីប កាល​ពី​ថ្ងៃ​សៅរ៍ លោក ពូទីន បាន​និយាយ​ប្រឆាំង​ទៅ​នឹង​អន្តរាគមន៍​របស់​បរទេស​ជុំវិញ​ជម្លោះ​ផ្ទៃ​ក្នុង​របស់​ខ្លួន និង​បញ្ជាក់​ពី​តួនាទី​របស់​រុស្ស៊ី​ក្នុង​ទំនាក់ទំនង​ការទូត។ ​​

 

លោក​បាន​ប្រាប់​អង្គ​ប្រជុំ​ទាំង​មូល​នៅ​ចុង​សប្ដាហ៍​នេះ​ថា "ប៉ាឡេស្ទីន​អាច​មាន​សិទ្ធិ​ក្នុង​ការ​បង្កើត​រដ្ឋ​ឯករាជ្យ និង​ស្ថិតស្ថេរ​ជាមួយ​រដ្ឋធានី​នៅ​ទីក្រុង​ជេរូសាឡឹម​ខាង​កើត"។ ប្រធានាធិបតី​ដ៏​មាន​ឥទ្ធិពល​រូប​នេះ បាន​បន្ត​ទៀត​ថា "រុស្ស៊ី​នឹង​ជួយ​គាំទ្រ​ដើម្បី​ឲ្យ​ប៉ាឡេស្ទីន​សម្រេច​គោល​បំណង ទាំង​តាម​បណ្ដាញ​ទ្វេ​ភាគី​ក្ដី ទាំង​តាម​បណ្ដាញ​ពហុភាគី​ក្ដី"។

 

កាល​ពី​ខែ​មុន ភាគី​ទាំង​បួន​រួមមាន សហរដ្ឋអាមេរិក សហគមន៍​​អឺរ៉ុប អង្គការ​សហប្រជាជាតិ និង​រុស្ស៊ី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​បន្ទាប់​ពី​កិច្ច​ប្រជុំ​នៅ​អាល្លឺម៉ង់ ដើម្បី​បង្ហាញ​ពី​ការ​ខកចិត្ត​របស់​ពួក​គេ បន្ទាប់​ពី​បរាជ័យ​ក្នុង​កិច្ច​ចរចា​នៅ​អ៊ីស្រាអែល។ បរាជ័យ​នោះ កើត​ឡើង​ក្រោយ​ភាគី​ទាំង​ពីរ​ដែល​មាន​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ចាកចេញ​ពី​តុ​ចរចា៕

 

ចុចអាន៖ គីម ជុងអ៊ុន ធ្វើ​ដំណើរ​ទស្សនកិច្ច​បរទេស​លើក​ដំបូង​ទៅ​រុស្ស៊ី

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ independent