៧​យ៉ាង​បញ្ជាក់​ថា​មិត្ត​ប្រុស​​ស្រលាញ់​អ្នក​ជាង​​គេ​​ទាំងអស់

  • 2015-03-31 17:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​​ស្រី​គ្រប់គ្នា​ប្រាកដ​ជា​ចង់​បាន​ការ​ស្រឡាញ់​ធំធេង​ពី​មនុស្ស​​​ដែល​ខ្លួន​ស្រលាញ់​ ព្រម​ទាំង​ចង់​ដឹង​ផង​ដែរ​ថា​​​​គេ​​​ស្រលាញ់​ខ្លួន​ប៉ុណ្ណា​ដែរ។ តើ​ធ្វើ​ដូច​ម្ដេច ទើប​​​ដឹង​ទេ​ថា​សង្សារ​ស្រលាញ់​​អ្នក​ខ្លាំង? Sabay នឹង​បង្ហាញ​ពី​ចំណុច​៧​យ៉ាង​បញ្ជាក់​ច្បាស់​ថា​មិត្ត​ប្រុស​របស់​អ្នក ​ស្រលាញ់​អ្នក​ជាង​នរណា​ទាំងអស់៖

 

 

១. មិន​លាក់លៀម​អ្វី​ទាំងអស់

 

បើសិនជា​មិត្ត​ប្រុស​របស់​អ្នក​មិន​ដែល​លាក់​អ្វី​ពី​អ្នក​សោះ​ បន្ទាប់ពី​ចាប់ផ្ដើម​ទាក់ទង​គ្នា ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​​គេ​​ពិតជា​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់។ ការ​បើក​ចំហ​នៅ​ក្នុង​ទំនាក់ទំនង​​ គឺជាផល​វិជ្ជមានដែល​បង្ហាញ​ពី​ចិត្ត​ស្មោះ​ចំពោះ​ដៃគូ។ រឿង​អ្វី​ខ្លះ​ដែល​បុរស​មិន​លាក់ ? គឺ​រឿង​អតីត​សង្សារ​​​  លេខសំងាត់​កុង​ធនាគារ ឬ​បញ្ហា​គ្រួសារ​ជា​ដើម។

 

២. អត់ធ្មត់​គ្រប់​ពេល

 

 

ពេល​អ្នក​និយាយ​រឿង​ឆ្កួត​ៗ​អ្វី​ក៏​ដោយ ក៏​បុរស​ជា​សង្សារ​មិន​ខឹង មិន​និយាយ​កាត់ ឬ​មិន​សម្លុត​ឲ្យ​អ្នក​ឈប់​និយាយ​រឿង​នោះ​ដែរ។ ផ្ទុយទៅវិញ​គាត់បែរជា​ព្យាយាម​ស្ដាប់​អ្វី​ដែល​អ្នក​និយាយ​ដោយ​កាយវិការ​យកចិត្ត​ទុកដាក់​ជា​ខ្លាំង ដោយ​​ធ្វើ​ពុត​ជា​ចាប់អារម្មណ៍​ទៅលើ​ប្រធានបទ​ដែល​​អ្នក​កំពុង​តែ​និយាយ​នោះណាស់។ នេះ​ហើយជាកាយវិការបញ្ជាក់ថាស្រលាញ់ខ្លាំង។

 

៣. គោរព​សិទ្ធិ​ជីវិត​ឯកជន​របស់​អ្នក

 

ទោះជា​មិត្ត​ប្រុស​ស្រលាញ់ ចង់​នៅ​ជិត​អ្នក​ប៉ុណ្ណា​ក៏​ដោយ ​ក៏​គេ​តែង​ផ្ដល់​ជីវិត​ឯកជន​សម្រាប់​អ្នក​​ដែរ ដូចជា​ការ​ដើរលេង​ជាមួយ​មិត្តភ័ក្ដិ​ជាដើម នេះ​បាន​ហៅ​ថា​ស្រលាញ់​ពិត។ ប្រសិនបើ​​គេ​​តែង​ទទូច​សុំ​ឲ្យ​អ្នក​កំដរ​រហូត​ ​អាច​ថា​នោះ​ជា​បុរស​អាត្មានិយម។ ហើយ​រឿង​ដែល​សំខាន់​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​កម្រិត​ជឿ​ទុកចិត្ត​ដែល​មាន​មក​លើ​អ្នក។

 

៤. បង្ហាញ​​ក្ដី​ស្រលាញ់​ជា​សាធារណៈ

 

 

អ្វី​ដែល​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា​មិត្ត​ប្រុស​ស្រលាញ់​អ្នក​ជាង​នរណា​ទាំងអស់​ គឺ​​ការ​​បង្ហាញ​ឲ្យ​ពិភពលោក​ដឹង​ថា​​គេ​ពិតជា​ស្រឡាញ់​អ្នក​ ដូចជា នៅ​ចំពោះ​មុខ​មិត្តភ័ក្ដិ ហើយ​ជាពិសេស​ពេល​ដើរ​ផ្សារ ឬ​ពេលដើរកម្សាន្ត​ បុរស​ជា​សង្សារ​តែង​កាន់ដៃ​អ្នក​ជាប់​ជានិច្ច។

 

៥. មិន​បង្ខំ

 

មិត្ត​ប្រុស​ដែល​ស្រលាញ់​មិត្ត​ស្រី​ខ្លាំង​ គឺ​នឹង​មិន​បង្ខំមនុស្សជាទីស្រលាញ់ខ្លួន ​សម្រាប់​​ខ្លួន​ឯងជា​ដាច់ខាត ឬ​នឹង​មិន​បង្ខំ​អ្នក​ឲ្យឈប់​និយាយ​ជាមួយ​បុរស​ផ្សេង​ទៀត​ណា​មួយ​ឡើយ​ ព្រោះ​​គេ​មាន​ជំនឿ​ទាំងស្រុង​លើ​អ្នក​​ ហើយ​ដឹង​ថា​អ្នក​នឹង​មិន​ក្បត់​​ឡើយ។

 

៦. តែងតែ​ឆ្លៀត​ពេល​កំដរ​អ្នក

 

បើ​ទោះបី​ជា​រវល់​យ៉ាង​ណា​ក៏​ដោយ ភាគី​ខាង​ប្រុស​តែងតែ​ឆ្លៀត​ពេល​កំដរ​អ្នក​ទៅ​ញ៉ាំ​អាហារ និង​ដើរ​កម្សាន្ត​ពេល​ចុង​សប្ដាហ៍​ដែរ។ ប្រសិនបើ​ត្រូវ​ទៅ​ធ្វើការ​នៅ​ខេត្ត​ឆ្ងាយ យ៉ាងហោចណាស់​​គេ​នឹង​តេ​មក​សួរសុខទុក្ខ ឬ​អាច​និយាយ​ថា​ "ពេល​ទៅវិញ​បង​មាន​របស់​ផ្ញើ​អូន" ឬ​អាច​​​ប្រាប់​អ្នក​ថា​ "ពេល​ទៅវិញ​បង​នឹង​នាំ​អូន​​ដើរ​លេង​​" ជាដើម។

 

៧. គ្មាន​អាថ៌កំបាំង

 

 

ទង្វើដែលបង្ហាញថា​មិត្ត​ប្រុស​ស្រលាញ់​អ្នក​ជាង​នរណា​ទាំងអស់ គឺប្រាប់មនុស្ស​ស្រី​ខ្លួនស្រលាញ់នូវ​ពី​ទិន្នន័យ​ផ្សេង​ៗ​ដូចជា លេខ​សម្ងាត់​អ៊ីមែល Facebook ទូរសព្ទ​ ឬ​កុំព្យូទ័រ​ជាដើម។

 

យ៉ាង​ណា​ក្ដី ទោះ​មិន​មាន​គ្រប់​ចំណុច​ខាង​លើ ក៏​មិន​មែន​បាន​ន័យ​ថា​សង្សារ​របស់​អ្នក​មិន​ស្រលាញ់​អ្នក​ជាង​គេ​នោះ​ដែរ​៕

 

ប្រែ​សម្រួល៖ ទ្រី រ៉ាវី ប្រភព៖ likelovequotes

អត្ថបទថ្មី