Yamaha អះអាង​ពី​ការ​កាន់កាប់​ចំណែក​ទីផ្សារ​ម៉ូតូ​ធំ​ជាង​ពាក់​កណ្តាល​នៅ​កម្ពុជា​

  • 2015-03-31 18:32:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Yamaha បាន​បង្ហាញ​ជោគជ័យសម្រាប់​​ទីផ្សារ​​ម៉ូតូ​ធំ​ ដោយ​ក្រុមហ៊ុន​បាន​អះអាង​ពី​ការ​កាន់​កាប់​ចំណែក​ទីផ្សារ​ជាង​ពាក់​កណ្ដាល​នៅ​កម្ពុជា។

 

 

លោក សៀង តុលា អ្នក​គ្រប់គ្រង​ទូទៅ​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Yamaha Motor បាន​ឲ្យ​ដឹង​ថា បើ​ទោះ​មាន​ម៉ាក​យីហោ​ម៉ូតូ​ធំ​ដទៃ​ទៀត​​ប្រជែង​និង​កំពុង​លក់​ពាសពេញ​ទីផ្សារ​ប្រទេស​កម្ពុជា ប៉ុន្តែ​ Yamaha បាន​កាន់​កាប់​ចំណែក​ទីផ្សារ​ប្រហែល ៥០ ភាគរយ ដែល​ធ្វើ​ឲ្យ​យីហោ​ម៉ូតូ​ធំ​របស់​ក្រុមហ៊ុន​​ឈាន​មុខ​លើ​គូ​ប្រកួតប្រជែង។

 

"យើង​មាន​ការ​គាំទ្រ​ច្រើន ដោយសារ​លក្ខណៈ​ពិសេស​នៃ​ម៉ូតូ​របស់​យើង​ដែល​​មាន​ការ​អភិវឌ្ឍ​លើ​គូ​ប្រកួតប្រជែង និង​អាច​បំពេញ​​គ្រប់​តម្រូវការ​អ្នក​ប្រើប្រាស់"។

 

ការ​ប្រើប្រាស់​ម៉ូតូ​ធំ​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា មាន​កើន​ឡើង​​​និង​ទីផ្សារ​ក៏​មាន​កា​រីក​លូតលាស់​យ៉ាង​ខ្លាំង​​ ប៉ុន្តែ​ការ​​លេច​មុខ​យីហោ​ម៉ូតូ​ធំ​ថ្មី​ៗ​​​នៅ​លើ​ទីផ្សារ​​មួយ​រយៈ​ចុងក្រោយ​នេះ ​អាច​​ក្លាយ​ជា​គូ​ប្រកួតប្រជែងជាមួយ Yamaha។

 

ទោះ​បី​​បែប​នេះ​ក្តី ​​ប្រធាន​គ្រប់​គ្រង​រូប​នេះ​មិន​​មាន​ក្តី​បារម្ភ​ទេ​ ដោយ​លោក​គិត​អតិថិជន​​បាន​ស្គាល់​ច្បាស់ Yamaha។ យ៉ាង​ណា​លោក​ថា ក្រុមហ៊ុន​​នឹង​រៀបចំ​​យុទ្ធសាស្ត្រ​ថ្មីៗ ​​ក៏​ដូចជា​ជំរុញ​ការ​ផ្សព្វផ្សាយ​​​​ជាមួយ​ការ​ផ្តល់​សេវា​​ដែល​​អាច​ផ្តល់​ការ​ពេញចិត្ត​សម្រាប់​អតិថិជន​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​និង​ធ្វើ​ឲ្យ Yamaha នៅ​តែ​អាច​បន្ត​ឈាន​មុខ​និង​រក្សា​ភាព​ខ្លាំង​នៅ​លើ​ទីផ្សារ​។

 

ថ្មីៗ​នេះ ក្រុមហ៊ុន Yamaha ទើប​តែ​បាន​ណែនាំ​ម៉ូតូ​ធំ​ស៊េរី​ថ្មី​សន្លាង​មួយ​ទៀត​គឺ​ XTZ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​​បញ្ចេញ​​ម៉ូដែល​ម៉ូតូ​ធំៗ​មួយ​ចំនួន​ FZ និង FZ ​និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​លើ​ទីផ្សារ​គួរ​ឲ្យ​កត់​សម្គាល់។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា