​យានអវកាស​ផ្ទុក​នុយក្លេអ៊ែរ​នឹង​ត្រូវ​ផលិត ដើម្បី​កម្ទេច​ដុំ​អាចម៍​ផ្កាយ​យក្ស​ហោះ​សំដៅ​មក​ផែនដី​

  • 2015-04-01 21:31:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិទ្យាសាស្ត្រ​ ​គ្រោង​នឹង​ផលិត​យានអវកាស​ផ្ទុក​នុយក្លេអ៊ែរ​ ដើម្បី​អាច​កម្ទេច​ដុំ​អាចម៍​ផ្កាយ​យក្ស​​ណាមួយ ដែល​​បម្រុង​នឹង​ហោះ​មក​បុក​ផែនដី។

 

យានអវកាស​ដែល​គ្រោង​នឹង​ផលិត​នេះ មាន​ឈ្មោះ Hyper Velocity Asteroid Impact Vehicle (HAIV)។ HAIV​ នឹង​ត្រូវ​បាញ់​ទៅ​ក្នុង​លំហ ដើម្បី​កម្ទេច​ដុំ​អាចម៍​ផ្កាយ​យក្ស​ណាមួយ​ មុន​ពេល​វា​​ធ្លាក់​មក​លើ​ផែនដី។ គម្រោង​មួយ​នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​ឈ្មោះ Emergency Asteroid Defence Project (EADS) ដែល​មាន​ទីតាំង​នៅ​ដាណឺម៉ាក ក្នុង​គោល​បំណង​ដើម្បី​ទប់​ស្កាត់​ការ​បំផ្លាញ​ណាមួយ ដោយ​​ដុំ​អាចម៍ផ្កាយ​។

 

 

 

 

គម្រោង​មួយ​នេះ​នឹង​ត្រូវ​ចំណាយ​ប្រហែល​ពី ៥០០លាន​ដុល្លារ​ ទៅ ១,៥ពាន់​លាន​ដុល្លារ​ ដែល​ទុន​នេះ​អាស្រ័យ​ទៅ​លើ ទំហំ​នៃ​ដុំ​អាចម៍​ផ្កាយ​ដែល​ត្រូវ​កម្ទេច។

 

នៅ​ពេល ដុំ​អាចម៍​ផ្កាយ​ត្រូវ​បាន​កំណត់​ទីតាំង ​និង​អត្តសញ្ញាណ​ច្បាស់​លាស់​ នោះ​ HAIV ត្រូវ​បាញ់​ឡើង​ តាម​រយៈ​​គ្រាប់​រ៉ុកកែត​ ដោយ​ប្រើ​ប្រព័ន្ធ​សម្រាប់​បាញ់​រ៉ុកកែត Delta IV ឬ Atlas V។ នៅ​ពេល HAIV បាញ់​ទៅ​ជិត​អាចម៍​ផ្កាយ​ Leader របស់​វា​នឹង​ធ្វើ​ឱ្យ​អាចម៍​ផ្កាយ​ក្រហូង​នៅ​ផ្នែក​ខាង​មុខ បន្ទាប់​មក​ Follower របស់​ HAIV ដែល​ភ្ជាប់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ នឹង​បុក​បំផ្ទុះ​អាចម៍​ផ្កាយ​តែ​ម្តង  (មើល​រូប​លើ)។

 

 

 

ក្រុម EADS នេះ​នឹង​ប្រមូល​មូលនិធិ​ចាប់​ពី ១លាន​ដុល្លារ​ទៅ ១០លាន​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ។ នៅ​ត្រឹម​ឆ្នាំ​ ២០១៨ ក្រុម​នេះ​នឹង​ផលិត​ HAIV មួយ​ ដែល​អាច​កម្ទេច អាចម៍​ផ្កាយ​ទំហំ ៥០ម៉ែត្រ​បាន ហើយ​នៅ​ឆ្នាំ​បន្តបន្ទាប់ HAIV នឹង​ត្រូវ​បាន​អភិវឌ្ឍ​បន្ថែម ដើម្បី​អាច​​កម្ទេច​អាចម៍​ផ្កាយ​ទំហំ ៣០០ម៉ែត្រ​បាន។

 

កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ឆ្នាំ ២០១៣ ដុំ​អាចម៍​ផ្កាយ​មួយ​ឈ្មោះ Chelyabinsk ​មាន​ទំហំ​២០ម៉ែត្រ បាន​ធ្លាក់​កាត់​តំបន់​មួយ​ចំនួន​​នៅ​រុស្ស៊ី ដែល​កម្លាំង​រញ្ជួយ​ពី​ការ​​ធាក់​នេះ​ បាន​ធ្វើ​ឱ្យ​បង្អួច​ផ្ទះ​កញ្ចក់​​នៅ​ក្បែរ​ទីតាំង បែក​ខ្ទេច៕

 

 

 

អាន៖ បក​ស្រាយ​​ ហេតុ​អ្វី​បាន​ជា​ឃើញ​ព្រះ​អាទិត្យ​​ច្រើន​​​​នៅ​​បាត់​ដំបង​​ព្រឹក​​នេះ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ ​​​​dailymail

អត្ថបទពេញនិយម