Porsche ប្រកាសរថយន្តស្ព័រស៊េរីថ្មី ដ៏ទំនើបនិងស៊ីវិល័យ
- 2015-04-02 00:28:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Porsche ប្រកាសរថយន្តស្ព័រស៊េរីថ្មី ដ៏ទំនើបនិងស៊ីវិល័យ
ចន្លោះមិនឃើញ
មុននេះ ក្រុមហ៊ុន Porsche បានប្រកាសរថយន្តស្ព័រម៉ូដែលថ្មីមួយគ្រឿង ឈ្មោះ Porsche Boxster Spyder នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍អន្តរជាតិ Motor Show ប្រទេសអង់គ្លេស តែរថយន្តស្ព័រមួយនេះមានកៅអីអង្គុយតែពីរប៉ុណ្ណោះ។
Porsche Boxster Spyder បំពាក់ដោយម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៨លីត្រ និងមានកម្លាំងម៉ាស៊ីនដល់ទៅ ៣៧៥សេះឯណោះ។ ម៉ូដែលមួយនេះស៊ីសាំង ៩,៩លីត្រក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។ ចំពោះតម្លៃ ក្រុមហ៊ុនពុំបានបញ្ជាក់នោះទេ តែគ្រាន់តែដឹងថា Porsche Boxster Spyder នឹងដាក់លក់លើទីផ្សារនៅខែកក្កដាឆ្នាំនេះ៕
អាន៖ Mercedes-Benz F 015 ទំនើបដល់ម្ល៉ឹង នរណាឃើញក៏ចង់ជិះ!
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ porsche