Suzy ក្លាយ​ជា​សមាជិក​សមាគម​សប្បុរសធម៌​ ក្រោយ​បរិច្ចាគ​ប្រាក់​សន្ធឹកសន្ធាប់

  • 2015-04-02 13:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ចម្រៀង miss A Suzy បាន​ក្លាយ​ជា​សមាជិក​កិត្តិយស​ម្នាក់​របស់​​​សមាគម​សប្បុរសធម៌ Chest of Korea បន្ទាប់​ពី​បាន​បរិច្ចាគ​ប្រាក់​ច្រើន​ជាង ១០ម៉ឺន​ដុល្លារ​ទៅ​កាន់​​សមាគម​មួយ​នេះ។

 

 

សមាគម Chest of Korea បាន​ចេញ​សេចក្ដីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​១​ ខែ​មេសា​ ថា "តាម​រយៈ​ការ​បរិច្ចាគ​ប្រាក់​ជាង ១០ម៉ឺន​ដុល្លារ មក​កាន់​សមាគម Suzy បាន​ក្លាយ​ជា​សមាជិក​ទី ៧៩១​ក្នុង​ចំណោម​ម្ចាស់​ជំនួយ​ធំ​នៃ​សមាគម​របស់​យើង"។ កន្លង​មក តារា​ចម្រៀង​វ័យ ២២ឆ្នាំ​រូប​នេះ​ធ្លាប់​បរិច្ចាគ​ប្រាក់​សម្រាប់​ជួយ​ដល់​កុមារ​ដែល​មាន​ជំងឺ​ឈាម​ស កុមារ​កំព្រា និង​ចាស់​ជរា​ជា​ដើម។

 

​តារា​ចម្រៀង Suzy ដែល​ទើប​តែ​ធ្លាយ​ព័ត៌មាន​ស្នេហា​ជាមួយ​តារា​សម្ដែង Lee Minho ក៏​បាន​បញ្ចេញ​សេចក្ដីថ្លែងការណ៍​​ផ្ទាល់​ខ្លួន​មួយ​ដែរ អំពី​ការ​បរិច្ចាគ​​នេះ ដោយ​បាន​និយាយ​ថា "ខ្ញុំ​បាន​ស្គាល់​សមាគម​នេះ​តាមរយៈ​ឪពុក​ម្ដាយ និង​មនុស្ស​ល្អ​ជា​ច្រើន​ទៀត​នៅ​ជុំវិញ​ខ្ញុំ។ ខ្ញុំ​ចូលរួម​សមាគម​ដោយ​សារ​តែ​ខ្ញុំ​ចង់​រួម​ចំណែក​ជួយ​ដល់​ប្រជាជន​ដែល​មាន​ជីវភាព​ខ្វះខាត។ ខ្ញុំ​ចង់​ជួយ​ឧបត្ថម្ភ​ដល់​ការ​ព្យាបាល​កុមារ​ដែល​មាន​ជំងឺ​មហារីក និង​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត"។

 

Suzy គឺ​ជា​សមាជិក​ក្រុម​ចម្រៀង​នារី​ទី​ពីរ​ហើយ​ដែល​បាន​ក្លាយ​​ជា​សមាជិក​​កិត្តិយស​​របស់​សមាគម​នេះ ដោយ​តារា​ចម្រៀង​ទី​មួយ​គឺ YoonA មក​ពី​ក្រុម Girls' Generation ៕​​​

 

ចុចអាន៖ក្រុម​ចម្រៀង​សិចស៊ី miss A ចេញ MV បទ​ថ្មី “Only You”

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ soompi
អត្ថបទថ្មី