វិធីដកធ្មេញបែបថ្មី មិនចំណាយលុយតែអស់សាំងឡាន
- 2015-04-02 16:36:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីដកធ្មេញបែបថ្មី មិនចំណាយលុយតែអស់សាំងឡាន
ចន្លោះមិនឃើញ
ក្មេងៗប្រាកដជាមានបញ្ហារង្គោះរង្គើធ្មេញកំណើត ដែលត្រូវដកចេញដើម្បីឲ្យធ្មេញថ្មីដុះជំនួស។ យ៉ាងណាមិញ វិធីដកធ្មេញនោះមានលក្ខណៈផ្សេងៗគ្នា ដែលខ្លះត្រូវចំណាយលុយច្រើន ឯខ្លះទៀតគ្មានអស់លុយបន្តិចសោះ។ តួយ៉ាង បុរសម្នាក់បានប្រើឡានទំនើបដើម្បីដកធ្មេញកូនត្រឹមមួយប៉ប្រិចភ្នែក ប៉ុន្តែមើលទៅហាក់ដូចជាគ្មានសុវត្ថិភាពឡើយ។
បន្ទាប់ពីចងខ្សែជុំវិញធ្មេញដែលត្រូវដក និងភ្ជាប់ជាមួយឡានរួច ក្មេងប្រុសអាយុ ៨ឆ្នាំ បានឈរនៅស្ងៀមងើយក្បាលឡើងលើ។ ចំណែកឪពុកឡើងបើកឡានទំនើបម៉ាក Chevrolet Camaro SS យ៉ាងលឿនទៅមុខ ធ្វើឲ្យធ្មេញនោះរបូតចេញដោយជោគជ័យ។
ក្រោយវីដេអូដែលថតដោយម្ដាយក្មេងប្រុសបង្ហោះឡើងលើយូធូប មនុស្សមួយចំនួនបានបញ្ចេញមតិថាជាគំនិតល្អ ចំណែកមួយចំនួនរិះគន់ចំពោះសកម្មភាពដកធ្មេញដ៏គ្រោះថ្នាក់នេះ។ សូមទស្សនាវីដេអូសកម្មភាពដកធ្មេញនេះ៖
ចុចអាន៖ ក្មេងតូចក្ដៅខ្លួន គួរធ្វើដូចម្ដេច?
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ telegraph