ស្ត្រី​គេង​ច្រើន ​មាន​ចំណង់​ផ្លូវ​ភេទ​ខ្ពស់

  • 2015-04-03 15:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ស្រាវជ្រាវ មក​ពី​សាកលវិទ្យាល័យ Michigan បាន​ប្រើ​ពេល​១៤​ថ្ងៃ ដើម្បី​​សាកសួរ​លើ​ស្ត្រី​វ័យ​ក្មេង​ចំនួន១៧១​នាក់ ដោយ​លទ្ធផលបង្ហាញ​ថា ស្ត្រី​ដែល​ទទួល​ដំណេក​ច្រើន មាន​ចំណង់​ផ្លូវ​ភេទ​ខ្ពស់។

 

 

លោក David Kalmbach អ្នកស្រាវជ្រាវ​ផ្នែក​ Sleep and Circadian Research Laboratory  មក​ពី​សាកលវិទ្យាល័យ​ខាង​លើ ប្រាប់​គេហទំព័រ HealthDay ថា "ការ​សិក្សា​របស់​យើង​បង្ហាញ​ថា ការគេង​លក់ស្កប់ស្កល់​​ស្រួល សំខាន់​ណាស់​សម្រាប់​សុខភាព​ផ្លូវ​ភេទ និង​ការ​ដាស់​អារម្មណ៍ផ្លូវភេទ​​ស្ត្រី"។

 

លោក Kalmbach ​និង​ក្រុមការងារ​ បាន​រក​ឃើញ​ទៀត​​ថា ស្ត្រី​​ដែល​គេង​បាន​៧​ម៉ោង ២២​នាទី គឺ​មាន​អារម្មណ៍​ល្អ មាន​កម្លាំង និង​មាន​ការ​ផ្ដោត​អារម្មណ៍​ល្អ ជាហេតុ​​ធ្វើ​ឱ្យ​ពួកគេ​​មាន​ចំណង់​រួម​ភេទ​ខ្លាំង ហើយ​បើគេង​លើស​នឹង​​មួយ​ម៉ោង ចំណង់​នឹង​កើន​១៤​%។

 

“សារ​នេះ​គឺ​មាន​សារសំខាន់សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់​យើង។ គេង​បាន​ច្រើន​ឬ​ស្កប់ស្កល់ ជួយ​ឱ្យ​អារម្មណ៍​ល្អ មាន​កម្លាំង ក្លាហាន បង្កើន​ចំណង់​ផ្លូវ​ភេទ និង​ល្អ​សម្រាប់​សុខភាព​ជាដើម"។ លោក Kalmback បញ្ជាក់។ ​

 

ទោះបី​ជា​យ៉ាងណា ក្រុម​អ្នកស្រាវជ្រាវ មិន​បាន​បញ្ជាក់​ថា ដេក​មិន​លក់​កម្រិត​ណា​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ ចំណង់​ផ្លូវ​ភេទ​នោះទេ៕ ​

 

៣​នាទី ​របៀប​ហ្វឹកហាត់​ដ៏​ត្រឹម​ត្រូវ​ សម្រាប់​អ្នក​ចង់​បាន​សាច់​ដុំ​ទ្រូង​​ធំ​ ពាក់​អាវ​សម​

អាហារ​៥​ប្រភេទ​ អាច​​កម្ចាត់​​ក្លិន​ខ្លួន​​​មិន​ល្អ​

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ cbslocal