Marino៖ មាន​តែ​ Messi, Ronaldo, Zlatan ​ប៉ុណ្ណោះ ​ខ្លាំង​ជាង​ Sanchez

  • 2015-04-03 21:00:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pasquale Marino ​អតីត​អ្នកចាត់ការ​ក្រុម​ Udinese ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ពិភពបាល់ទាត់​នេះ មាន​តែ​ Lionel Messi, Cristiano Ronaldo ឬ​អាច​ Zlatan Ibrahimovic ​ម្នាក់​ទៀត​ប៉ុណ្ណោះ ដែល​មាន​សមត្ថភាព​លេង​ល្អ​​ជាង​អតីត​កូន​ក្រុម​របស់​លោក Alexis Sanchez ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal​ នា​ពេល​បច្ចុប្បន្ន។

 

 

លោក Pasquale Marino ​អតីត​អ្នកចាត់ការ​ក្រុម​ Udinese

 

Alexis Sanchez កាល​លេង​ឲ្យ​ក្រុម Udinese​ ឆ្នាំ​២០០៨

 

Marino គឺជា​អ្នកចាត់ការ​មួយ​រូប ដែល​​ជួយ​ឲ្យ​​ Sanchez ​ជាប់​ក្នុង​ឈុត​ធំ​ជម្រើស​ដំបូង ​របស់​ក្រុម​ Udinese ​ កាល​ពី​ឆ្នាំ​២០០៨ បន្ទាប់​ពី​លោក​​ទិញ​យក​កីឡាករ​ជម្រើស​ជាតិ​ឈីលី​រូប​នេះ មក​ពី​ក្លិប​ប្រទេស​ឈីលី Cobrelo ​កាល​ពី​ឆ្នាំ​២០០៦ ប៉ុន្តែ​ត្រូវ​ឲ្យ​​ក្លិប​ Colo-Colo ​ខ្ចី​ជើង​សិន។

 

​​បុរស​វ័យ​៥២​ឆ្នាំ Marino ជឿ​ថា Sanchez នៅ​ក្មេង​នៅ​ឡើយ​ វ័យ​ទើប​តែ​២៦​ឆ្នាំ អាច​នឹង​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​លំដាប់​ពិភពលោក។ លោក​បាន​និយាយ​ថា៖ "គាត់​មិន​សម​ខ្លាំង​ដូច​ឥឡូវ​សោះ! ខ្ញុំ​គិត​ថា​គាត់​នឹង​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​​បាន ៣៥​គ្រាប់​ឡើង​ក្នុង​មួយ​រដូវ​កាល មិន​ថា​នៅ​លីក​ប្រទេស​ណា​នោះ​ទេ"។

 

អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ដដែល​ បាន​បន្ត​ថា៖ "បើ​គាត់​ពិត​ជា​ធ្វើ​បាន​ដូច្នោះ​មែន គាត់​នឹង​​​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​នឹង​​កំពូល​កីឡាករ​​លំដាប់​ពិភពលោក​២​រូប Lionel Messi និង Cristiano Ronaldo ​ ​ឬ​អាច​មាន​ Zlatan Ibrahimovic ​​ម្នាក់​ទៀត​ប៉ុណ្ណោះ ដែល​ល្អ​ជាង​ Alexis"។

 

Alexis Sanchez លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ឈីលី ទល់​ប្រេស៊ីល (មិត្តភាព)

 

 

​​តាំង​ពី​ផ្ទេរ​ពី​ Barcelona មក​កាន់​​ Arsenal​ កាល​ពី​ដើម​រដូវ​កាល​​២០១៤/១៥​ នេះ​មក Sanchez ​បាន​បង្ហាញ​​ទម្រង់​លេង​យ៉ាង​​ល្អ និង​ជា​តួអង្គ​ដ៏​សំខាន់​របស់​ក្រុម​កាំភ្លើង​ធំ​ ដោយ​​​ក្នុង​នោះ​​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ ចូល​លេង​​សរុប​បាន​៣៩​ប្រកួត នឹង​ស៊ុត​ឲ្យ​ក្លិប​នៅ​​ទី​ក្រុង​ឡុងដុង​មួយ​នេះ បាន​១៩​គ្រាប់​ផង​ដែរ។

 

តើ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា ចំពោះ​ការ​លើក​​ឡើង​របស់​អ្នក​ចាត់​ការ​ខាង​លើ​នេះ?

 

ចុចអាន៖ ថ្ងៃ​ណូអែល ស្ដាប់​ Sanchez លេង​ព្យាណូ​តិច​មើល៍ ពិរោះ​អត់?

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Daily Mail

អត្ថបទថ្មី