ជួយ​ប្រាប់​តិច​មើល៍ គូ​ស្នេហ៍​កីឡាករ​ណា​សិច​ស៊ី​ជាង​គេ?

  • 2014-10-08 18:28:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ស្អាត​ជាង​គេ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ Cristiano Ronaldo ​ប៉ុន្តែ​បើ​និយាយ​ពី​សង្សារ​កីឡាករ​វិញ​មិន​ប្រាកដ​ថា​សង្សារ​ CR7 ​ស្អាត​ជាង​គេ​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​សង្សារ​របស់​កីឡាករ​១២​នាក់​ដែល​អាច​និយាយ​បាន​ថា​មាន​សម្រស់​ស្អាត ​និង​ស៊ិចស៊ី​ជាង​គេ។ ចុះ​ចំពោះ​ប្រិយមិត្ត​វិញ​ គិត​ថា​ម្នាក់​ណា​​ដែល​ស្អាត​ជាង​គេ​បំផុត​នោះ៖

 

១. Helen Flanagan (មិត្តស្រី​របស់ Scott Sinclair)

 

 

Helen Flanagan ​ជា​សង្សារ​របស់​កីឡាករ​ Scott Sinclair ​របស់​ក្លិប​ Manchester City ប៉ុន្តែ​ត្រូវ​ក្លិប​ West Brom ​ខ្ចី​ជើង​រដូវ​កាល​នេះ។

 

២. Lena Gercke (មិត្តស្រី Sami Khadira)

 

 

Lena Gercke ​ជា​សង្សារ​របស់​កីឡាករ​ Sami Khadira។ Lena ជា​កំពូល​តារា​បង្ហាញ​ម៉ូត​និង​ជា​ពិធីការិនី​នៅ​តាម​ទូរទស្សន៍​ប្រចាំ​ប្រទេស​អាល្លឺម៉ង់។ នារី​វ័យ​២៦​ឆ្នាំ​រូប​នេះ​មិន​ត្រឹម​តែ​ជាប់​ឈ្មោះ​ជា​ស្រី​ស្អាត​ទេ​រូប​នាង​ក៏​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​ទីផ្សារ​ផង​ដែរ។

 

៣. Aida Yespita (មិត្តស្រី Mezut Ozil)

 

 

Aida Yespita ​ធ្លាប់​ជា​សង្សារ​របស់​ Matteo Ferrari ​ប៉ុន្តែ​សព្វថ្ងៃ​រូប​នាង​ជា​សង្សារ​របស់​ Ozil។ Ozil ​ជួប​ស្រី​ស្អាត​រូប​នេះ​ពេល​ Real Madrid ​ទៅ​លេង​នៅ​ប្រទេស​អ៊ីតាលី។

 

៤. Sam Cook (មិត្តស្រី Chris Smalling)

 

 

Sam Cook ​ជា​សង្សារ​របស់​កីឡាករ​ Chris Smalling ​ខ្សែ​ការពារ​ក្លិប​បិសាច​ក្រហម​ Manchester United។

 

៥. Irina Shayk (មិត្តស្រី Cristiano Ronaldo)

 

 

Irina Shayk ​ជា​សង្សារ​របស់​ Cristiano Ronaldo ​ដែល​អាច​ទាក់ទង​គ្នា​បាន​យូរ​ជាង​គេ។ Irina ​ជា​តារា​បង្ហាញ​ម៉ូត​មាន​ប្រជា​ប្រិយ​ភាព​បំផុត​របស់​ប្រទេស​រុស្ស៊ី​។

 

៦. Natalia Velez (ភរិយា​ Radamel Falcao)

 

 

Natalia Velez ​ជា​ប្រពន្ធ​របស់​ខ្សែ​ប្រយុទ្ធ​ Falcao ​របស់​បិសាច​ក្រហម។ ស្រី​ស្រស់​ម្នាក់​នេះ​ជា​តារា​បង្ហាញ​ម៉ូត​ប្រចាំ​ប្រទេស​កូឡុំប៊ី។

 

៧. Abbey Clancey (ភរិយា Petre Crouch)

 

 

Abbey Clancey ​ជា​ប្រពន្ធ​របស់​ខ្សែ​ប្រយុទ្ធ​ Petre Crouch ​របស់​ក្លិប​ Stoke City។ Abbey ​មាន​មុខ​របរ​ជា​អ្នក​បង្ហាត់​ដើរ​ម៉ូត​និង​បាន​រៀប​ការ​ជាមួយ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​នេះ​នៅ​ឆ្នាំ​២០០៩។

 

៨. Ann Kathrin Brommel ​ជា​សង្សារ​របស់​ Mario Gotze ​ដែល​លេង​ឱ្យ​ក្លិប​ Bayern Munich

 

 

៩. Zaira Nara (ភរិយា Diego Forlan)

 

 

Zaira Nara ​ជា​ប្រពន្ធ​របស់​ខ្សែ​ប្រយុទ្ធ​ Diego Forlan ​ដែល​ធ្លាប់​លេង​ឱ្យ​ក្លិប​ជា​ច្រើន​ដូចជា​ Villareal, Atletico Madrid ​, Inter Milan ​និង​ Cerezo Osaka ។ នារី​វ័យ​២៦​ឆ្នាំ​នេះ​ជា​តារា​បង្ហាញ​ម៉ូត ​និង​ពិធីការិនី​នៅ​ប្រទេស​អាហ្សង់ទីន។

 

១០. Yolanthe Cabau van (ភរិយា Wesley Sneijder)

 

 

yolanthe Cabau van ​ជា​ប្រពន្ធ​របស់​ Wesley Sneijder ​ដែល​លេង​នៅ​ក្លិប Galatasaray ។ នារី​វ័យ​២៩​ឆ្នាំ​រូប​នេះ​មាន​សញ្ជាតិ​អេស្ប៉ាញ ​ប៉ុន្តែ​រូប​នាង​ល្បី​ខ្លាំង​នៅ​ប្រទេស​ហុល្លង់។

 

១១. Shakira ​(មិត្ត​ស្រី Gerrard Pique)

 

 

Shakira ​ជា​សង្សារ​របស់​ខ្សែ​ការពារ​ Pique ​លេង​នៅ​ក្លិប​ Barcelona ។ ពួកគេ​ទាំង​ពីរ​នាក់​នេះ​ជួប​គ្នា​អំឡុង​ World Cup 2010 ​ហើយ​សព្វ​ថ្ងៃ​បុរស​សង្ហា​កញ្ញា​ស្រស់​ស្អាត​នេះ​មាន​កូន​ប្រុស​ម្នាក់​ហើយ​ និង​មាន​ដំណឹង​​ថា​កំពុង​ពពោះ​កូន​ស្រី​ទី​២​ផង។

 

១២.​ Bruna Marquezine (មិត្តស្រី Neymar)

 

 

 ចុចអាន៖ វីរបុរស​បាល់ទាត់​​អាស៊ី​ទាំង​១០ មាន​អាស៊ី​អាគ្នេ​យ៍​​​ម្នាក់​ដែរ​តើ!

 

ប្រែ​សម្រួល៖ សុខ មុន្នីរម្យ

ប្រភព៖ tsmplug

អត្ថបទពេញនិយម
អត្ថបទថ្មី