បុណ្យ​ភូមិថ្ងៃ​ដំបូង មាន​​អ្នក​​​ចូលរួម​កុះករ

  • 2015-04-04 00:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ច្រើន​ជា​យុវវ័យ​ បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​ភូមិ​​លើក​ទី​២យ៉ាង​កុះករ​នៅ​ថ្ងៃ​នេះ ដែល​បាន​រៀបចំ​ឡើង​នៅ​បរិវេណ​វត្ត​ព្រែក​ថ្លឹង ជាយ​រាជធានី​ភ្នំពេញ ក្រោម​កម្ដៅ​ថ្ងៃ​ហួតហែង។

 

 

យុវតី រចនា និស្សិត​សាកល​វិទ្យាល័យ​វ៉េស្ទើន ប្រាប់​ Sabay ថា មក​បុណ្យ​ភូមិ​តាម​រយៈ​រថយន្ត​ក្រុង​រៀប​ចំ​ជា​ស្រេច។ រចនា និយាយ៖"អឺ...ចង់​ដឹង​ថា កម្មវិធី​គេ​រៀប​ចំ​យ៉ាង​ម៉េច ដល់​ពេល​មក​ដល់​សប្បាយ បាន​រាំ​បាន​អី​ទៀត​ផង"។

 

ស្រដៀង​គ្នា​នេះ​ដែរ ស្រីលក្ខណ៍ និយាយ​ថា៖"មាន​មនុស្ស​មក​ច្រើន​ហើយ តែ​ចង់​ឱ្យ​មាន​ដាក់​លក់​ផលិតផល​បែប​បុរាណ​ខ្មែរ​ឱ្យ​បាន​ច្រើន​ជាង​នេះ ព្រោះ​មើល​ទៅ​តិច​ណាស់"។ យ៉ាង​ណា យុវតី​រូប​នេះ​បង្ហាញ​ជំហរ និង​កោត​សរសើរ​ចំពោះ​គំនិត​ផ្ដួច​ផ្ដើម​រៀប​ចំ​ឡើង។

 

ងាក​មក វណ្ឌី ពិសិដ្ឋ ជា​តួ​ឯក​រឿង "គ្រាប់​ពេជ្រ" និយាយ​ថា៖ សប្បាយ​តើ! មើល​ទៅ​ប្លែក មាន​ការ​តាំង​ពិព័រណ៍​ផលិតផល និង​ល្បែង​កម្សាន្ត​នានា​គួរ​ឱ្យ​ចាប់​អារម្មណ៍ នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​ខ្ញុំ"។

 

យឹង យ៉ន និយាយ​ថា បាន​សហការ​ជាមួយ​សហការី​បាន​នាំ​ធ្នូ​ខ្មែរ​ទើប​នឹង​រក​ឃើញ​ជាង​១​ឆ្នាំ​មក​នេះ​មក​បង្ហាញ​ប្រជាពលរដ្ឋ​ខ្មែរ។ ជយលាភី​លេខ​២ Hear my Song និយាយ​ថា៖"មាន​មនុស្ស​ច្រើន​តើ ទៅ​សាក​បាញ់​ធ្នូ ដែល​ពូក​គេ​មិន​ដែល​ឃើញ​ពី​មុន​មក"។

 

ជាមួយ​គ្នា​នោះ​លោក Aplus ពិធី​ករ​វិទ្យុ​ ABC កម្ពុជា និង​ជា​អ្នក​ចូលរួម​រៀប​ចំ​កម្មវិធី​នេះ​ផង​នោះ​និយាយ​ថា ទម្រាំ​កើត​ជា​រូប​រាង​នៃ​កម្មវិធី​បុណ្យ​ភូមិ​រយៈ​ពេល​៣​ថ្ងៃ ត្រូវ​ចំណាយ​ពេល​៣​ខែ​ឯ​ណោះ​ក្នុង​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ជាង​ឆ្នាំ​មុន។ លោក​ថា៖" ខ្ញុំ​ជឿ​ជាក់​ថា ឆ្នាំ​នេះ​នឹង​មាន​មនុស្ស​ចូលរួម​កាន់​តែ​ច្រើន​ជាង​ឆ្នាំ​មុន​មិន​ខាន ព្រោះ​ក្រុម​ការងារ​ទាំង​អស់​ប្រឹងប្រែង​យ៉ាង​ខ្លាំង"៕

 

អាន​អត្ថបទ៖ សាមញ្ញៗ​ តែ​សង្ហា​គួរ​សម​ពី​ ដួង ដាយ៉ា​

អាន​អត្ថបទ៖ អ្នក​គ្រប់គ្រង​តារា​ដែល​មាន​ប្រវត្តិ​ជា​អ្នក​រត់​តុ ដក​ខ្លួន​ពី Bigman

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី