ដល់​រដូវ​ទៅ​ស្រុក​ មើល​វីដេអូ​បទ​ចម្រៀង​នេះ អ្នក​ខ្លះ​អាច​ស្រក់​ទឹក​ភ្នែក​

  • 2015-04-04 16:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ​ភ្ជុំ ចូល​ឆ្នាំ​គឺ​ជា​ឱកាស​តែ​មួយ​គត់​ដែល​កូន​ៗ ឬ​អ្នក​ដែល​ត្រូវ​បែក​ពី​គ្រួសារ​មក​រៀន និង​ធ្វើការ​នៅ​ឆ្ងាយ​ត្រូវ​ត្រលប់​ទៅ​ស្រុក​កំណើត​ដើម្បី​បាន​ជួប​ជុំ​គ្រួសារ​។ ប៉ុន្តែ​មាន​អ្នក​ខ្លះ ទោះ​ជា​ថ្ងៃ​បុណ្យ​ ឬ​ថ្ងៃ​ឈប់​សម្រាក​ក្ដី​ ក៏​មិន​សូវ​មាន​ពេល​ទៅ​លេង​ស្រុក​ជួប​ជុំ​គ្រួសារ​ដែរ​ ព្រោះ​ត្រូវ​បំពេញ​ការងារ​មិន​អាច​ដក​ឃ្លា​បាន​។

 

 

បទ​ចម្រៀង​មួយ​បទ​ខាង​ក្រោម​នេះ និយាយ​ទាក់​ទង​​នឹង​បុណ្យ​ភ្ជុំ​​ដែល​កូន​ស្រី​ម្នាក់​រវល់​ធ្វើ​ការ​រហូត​គ្មាន​ពេល​បាន​ទៅ​ជួប​ម្ដាយ​និង​ប្អូន​នៅ​ស្រុក​ និង​មិន​ដឹង​ទេ​ថា​ម្ដាយ​នឹក​នាង​ប៉ុណ្ណា​នោះ​។ ម្ដាយ​ទៅ​វត្ត​ឃើញ​កូន​គេ​មក​ស្រុក​ មាន​នំ​ចំណី​ផ្ញើ​ម៉ែ​ពុក​គេ គាត់​បាន​ត្រឹម​តែ​តូច​ចិត្ត​មិន​ដឹង​និយាយ​ប្រាប់​អ្នក​ណា​។ ដល់​ចុង​ក្រោយ ម្ដាយ​ឈឺ​ស្លាប់ ទើប​នាង​ដឹង​ថា​ការ​ខិត​ខំ​របស់​នាង​មិន​មាន​ប្រយោជន៍​សោះ ព្រោះ​ពេល​មាន​ប្រាក់​ តែ​ម្ដាយឪពុក​​របស់​នាង​បែរ​ជា​ស្លាប់​ទៅ​ហើយ​។

 

តួ​យ៉ាង​ ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខ្មែរ​យើង​ក៏​ជិត​ចូល​មក​ដល់​ហើយ​ដែរ។ ដូច​នេះ សម្រាប់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​គ្រួសារ​គួរ​តែ​ទៅ​លេង​ស្រុក​កំណើត​ដើម្បី​ឪពុក​ម្ដាយ និង​ក្រុម​គ្រួសារ​បាន​ជួប​ជុំ​គ្នា​មួយ​ឆ្នាំ​ម្ដង​!

 

 

ដោយ​៖​ សុគន្ធី