ស្ពានអ្នកលឿងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃនេះ!
- 2015-04-06 07:00:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានអ្នកលឿងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃនេះ!
ចន្លោះមិនឃើញ
ស្ពានអ្នកលឿង ដែលចាត់ទុកជាស្ពានស្អាត និងវែងជាងគេ នៅកម្ពុជានឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០១៥ នេះក្រោមអធិបតីភាពសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ស្ពានអ្នកលឿង មានប្រវែង ២២២០ ម៉ែត្រ ជាស្ពានខ្សែកាបយោងទី១ ដែលវែងជាងគេនៅប្រទេសកម្ពុជា។ ស្ពាននេះមានទទឹងប្រវែង ១៣ ម៉ែត្រ និងមានកម្ពស់ផុតពីផ្ទៃទឹកនៅរដូវវស្សា ៣៧,៥ ម៉ែត្រ បានចំណាយថវិកាសាងសង់ ១២៧ លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងនោះប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ២លាន៦សែនដុល្លារ។
បើតាមឯកឧត្តម កឹម គុណវឌ្ឍន៍ គុណភាពសំណង់ស្ពានអ្នកលឿងគឺ មានអាយុកាលលើស១០០ឆ្នាំ។ សំណង់ស្ពាននេះមានអ្នកជំនាញការជប៉ុនចំនួន៩នាក់ មន្រ្តី-វិស្វករខ្មែរ ៥៧នាក់ កម្មករខ្មែរ ៦៤៧នាក់ និងបរទេស ២៥នាក់ បម្រើការនៅការដ្ឋានសាងសង់ស្ពានទាំងមូល៕