ភ្លេច​ចាប់​អារម្មណ៍​ សំបក​កង់​រាល់​ថ្ងៃ​ធ្វើ​ឲ្យ​កង់​អ្នក​ជិះ​យឺត!

  • 2015-04-06 17:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជិះ​កង់​ខ្លះ​ភ្លេច​ចាប់​អារម្មណ៍​ថា​ សំបក​កង់​របស់​ខ្លួន​ពុំ​ស៊ី​នឹង​ស្ថាន​ភាព​ផ្លូវ​ ដែល​អ្នក​ជិះ​រាល់​ថ្ងៃ​នោះ​ទេ។ បើ​ក្រឡេក​មើល​មក​សំបក​កង់​របស់​អ្នក​ ភាគ​ច្រើន​គឺ​ក្រាស់​ និង​មាន​ក្រឡា​ធំ​ៗ​ ហើយ​អ្នក​យក​ទៅ​ជិះ​លើ​ផ្លូវ​ថ្នល់​កៅ​ស៊ូ​ធម្មតា​​ ដែល​ពុំ​ស៊ី​គ្នា​ទាល់​តែ​សោះ។

 

 

តាម​ពិត​ទៅ​ សំបក​កង​ដែល​មាន​ទំហំ​ក្រាស់​ និង​ក្រឡា​ធំ​ៗ​នេះ​ គឺ​ប្រើ​សម្រាប់​តែ​ជិះ​នៅ​តំបន់​ភ្នំ​ តំបន់​ទី​ទួល​ឡើង​ចុះ​ និង​មាន​ភាព​រអិល។ ប៉ុន្តែ​បើ​យក​មក​ជិះ​នៅ​លើ​ផ្លូវ​ថ្នល់​កៅស៊ូ​ ឬ​ថ្នល់​ចាក់​បេតុង​ នោះ​អ្នក​នឹង​ធាក់​​តឹង​ ពុំ​សូវ​​ទៅ​មុខ​ឡើយ។

 

បើ​អ្នក​ជិះ​កង់​ចង់​បាន​ល្បឿន​លឿន​ ស្រួល​ធាក់​ អ្នក​គួរ​ផ្លាស់​មក​ដាក់​សំបក​កង់​ប្រភេទ​គ្នាន​ក្រឡា​ធំ​ៗ​ (Slicker Tires)​ វិញ​ ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ជិះ​លើ​ផ្លូវ​ថ្នល់​កៅស៊ូ​ ផ្លូវ​បេតុង​ ឬ​ផ្លូវ​រលោង​តាម​ភូមិ។ សំបក​កង់​ប្រភេទ​នេះ​មិន​មែន​មាន​តែ​សម្រាប់​ពពួក​កង់​ប្រណាំង​នោះ​ទេ​ វា​ក៏​មាន​សម្រាប់​កង់​ជិះ​លើ​ភ្នំ​ផង​ដែរ។

 

ប្រសិន​បើ​អ្នក​ជិះ​លើ​ផ្លូវ​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ ប៉ុន្តែ​ចង់​បាន​កង់​របស់​អ្នក​មាន​ល្បឿង​លឿន​​ គួរ​ពិចារណា​​ពពួក​សំបក​កង​ Schwalbe Marathon ដែល​មាន​រូប​រាង​ដូច​រូប​ខាង​ក្រោម។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជិះ​លើ​ផ្លូវ​ដែល​ចង្អៀត​បន្តិច​ តែ​ចង់​ឲ្យ​កង់​មាន​លំនឹង​ គួរ​ជ្រើស​ប្រភេទ​សំបក​ Kenda K847 Kross  ដែល​មាន​ក្រឡា​ខ្លះ​ អាច​ទប់​ទល់​នឹង​ភក់​បាន​ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​កង់​របស់​អ្នក​យឺត​ខ្លាំង​ឡើយ។

 

សំបក​កង​ Schwalbe Marathon

 

​សំបក​កង់​ Kenda K847 Kross

ប្រភព៖ biketiresdirect
អត្ថបទថ្មី