​មូល​ហេតុ​ធំ​៤​យ៉ាង​ធ្វើ​ឲ្យ​រូបភាព​ព្រាល​​ពេល​ថត​ដោយ​​​​Smartphone

  • 2015-04-06 18:06:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថត​រូប​​ដោយ​ប្រើ​កាមេរ៉ា​នៅ​លើ​ទូរសព្ទ​ Smartphone គឺ​កំពុង​តែ​មាន​ការ​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន។ បើ​ទោះ​បី​ជា​​កាមេរ៉ា​នៅ​លើ​ទូរសព្ទ​ Smartphone ​ទំនើប​ៗ​នាពេល​បច្ចុប្បន្ន​ត្រូវ​បាន​រចនា​ឡើង​ភ្ជាប់​មក​ជា​មួយ​នឹង​បច្ចេកវិទ្យា​ ដើម្បី​បង្កើន​គុណភាព​រូបភាព​ឲ្យ​កាន់​តែ​ច្បាស់​ក៏​ដោយ​ ក៏​មាន​កំហុស​មួយចំនួន​​​អាច​ធ្វើ​ឲ្យ​រួបភាព​មាន​សភាព​ព្រាល​អំឡុង​ពេល​ថត​ដែរ។​

 

១. Len មិន​ស្អាត ​(កខ្វក់)

 

 

​កំហុស​ទី​មួយ ​​ដែល​​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​រូប​ភាព​​​យើង​បាន​ថត​មាន​លក្ខណៈ​ព្រាល​នោះ​គឺ ​កញ្ចក់​ Len ​នៅ​លើ​កាមេរ៉ា​មាន​ជាប់​​​ប្រឡាក់​​ស្នាម​​​អ្វី​មួយ​​ដូច​ជា​ស្នាម​ក្រយ៉ៅ​ដៃ​ជា​ដើម។ ដូច្នេះ​មុន​នឹង​ថត​រូប ​យើង​ត្រូវ​សម្អាត​វា​ដោយ​កំណាត់​ស្អាត​ទន់​ ដើម្បី​លុប​ចេញ​នូវ​ស្នាម​ម្រាម​ដៃ​ ឬ ស្នាម​ប្រឡាក់​​ផ្សេង​ទៀត​ចេញ​ដើម្បី​ឲ្យ​រូប​ថត​ដែល​យើង​ថត​មិន​មានស​ភាព​ព្រឹល។

 

២. ផ្ដោត​រូប​ភាព​ខុស​ចំណុច

 

 

​ការ​ផ្ដោត​រូប​ភាព​ខុស​ចំណុច ​អាច​ធ្វើ​ឲ្យ​រូប​ភាព​ដែល​យើង​ថត​​​មាន​ភាព​ព្រាល​ៗ​មិន​ច្បាស់​ដែរ។ ចំពោះ​ទូរសព្ទ​ Smartphone សេរីទំនើប​នាពេល​បច្ចុប្បន្ន​ ភាគ​ច្រើន​គឺ​សុទ្ធ​តែ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ភ្ជាប់​មក​ជា​មួយ​នឹង​មុខ​ងារ ​​Touch To Focus នៅ​លើ​កម្មវិធី​កាមេរ៉ា​ស្រាប់ ​ដូច្នេះ​គួរ​តែ​ប្រើ​មុខ​ងារ​នេះ​ដើម្បី​ផ្ដោត​ឲ្យ​ចំ​ចំណុច​រូប​ភាព​ដែល​យើង​ចង់​ថត។

 

៣. ​ញ័រអំឡុង​ពេល​ថត​

 

 

​​មូល​ហេតុ​មួយ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​រូប​ភាព ​មាន​ភាព​ព្រាល​អត់​ច្បាស់​នោះ​គឺ​ដោយ​សារ​តែ​អំឡុង​ពេល​ថត​គឺ​​មាន​លំញ័រ។ ក្នុង​អំឡុង​ពេល​ថត​​ត្រូវ​រក្សារ​លំនឹង​ដៃ​​ឲ្យ​បាន​នឹង ​ចៀស​វាង​ការ​​​ញ័រ​ដែល​​​ងាយ​នឹង​ធ្វើ​ឲ្យ​រូប​ភាព​​​ថត​មក​​មាន​ភាព​ព្រាល​។

 

៤​. រូប​ភាព​មាន​ចលនា

 

 

​បន្ថែម​ទៅ​​ទៀត​​នោះ​​ ថត​វត្ថុ​ដែល​​មាន​ចលនា​​​​ក៏​អាច​ធ្វើ​ឲ្យ​រូបភាព​មាន​សភាព​ព្រាល​មិន​ច្បាស់​ដែរ​ ហើយ​​​ជា​ញឹក​ញាប់​​​វា​​​កើត​មាន​​​នៅ​ពេល​ដែល​​ថត​រូបភាព​ក្នុង​កន្លែង​ដែល​មាន​ពន្លឺ​​ងងឹត៕

  អានបន្ត៖ ចង់​ថត​វីដេអូ​លើ iPhone ​បាន​ស្អាត​ ចេះ​តែ​ប៉ុន្មាន​ក្បាច់​នេះ​ទៅ​បាន​ហើយ

  ប្រែសម្រួល៖ សំនៀង ប្រភព៖ zing

អត្ថបទថ្មី