បំបៅ​​កូន​ដោយ​ទឹក​ដោះ​​​​​ធ្វើ​ឲ្យ​​​​​ដើម​ទ្រូង​​នារី​​​​បាត់​ភាព​មូល​ណែន​​​​​​​?

  • 2014-10-08 18:47:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យ​បច្ចុប្បន្ន​ នារី​វ័យ​ក្មេងមួយ​ចំនួន​មិន​​បំបៅ​ដោះ​កូន​ដោយ​ផ្ទាល់​នោះ​ទេ​​ ដោយ​យល់​ឃើញ​ថា​ ការ​បំបៅ​ដោះ​កូន​​អាច​នាំ​​​ឲ្យ​ខូច​ទ្រង់ទ្រាយ​សុដន់ របស់​ពួកគាត់​ ដូច្នេះ​ហើយ​ទើប​អ្នក​ម្ដាយ​វ័យ​ក្មេង​ជា​ច្រើន បាន​សម្រេច​ចិត្ត​បំបៅ​ទឹកដោះ​គោ​កូន​ក្មេង​ជំនួស​វិញ​។

តើ​ឲ្យ​កូន​បំបៅ​ដោះ​ផ្ទាល់​ ពិត​ជា​ធ្វើ​ឲ្យ​សុដន់​មិន​មូលក្លុំ​មែន​ដែរ ​ឬ​យ៉ាងណា?

លោក​វេជ្ជបណ្ឌិត កង សុជីវុធ នាយក​គ្លីនិក​ សុជីវុធ ពោធិចិនតុង​ ធ្លាប់​បាន​បក​ស្រាយ​ថា​​​​ថា ការ​បំបៅ​ដោះ​កូន​ដោយ​ផ្ទាល់​ពិត​ជា​អាច​ធ្វើ​ឲ្យ​សុដន់​យារ​ធ្លាក់ ធំ​ម្ខាង​តូច​ម្ខាង​ ខូច​ទ្រង់​ទ្រាយ​​ពិត​មែន ។ ប៉ុន្តែ​មិនមែន​ស្ត្រី​គ្រប់រូប​សុទ្ធតែ​បែប​នេះ​ទេ​ គឺ​អាស្រ័យ​លើ​លក្ខណៈសម្បត្តិ​ធម្មជាតិ​របស់​មនុស្ស​ម្នាក់​ៗ​តែ​ប៉ុណ្ណោះ។

 

 

កត្តា ​២​យ៉ាង​នោះ ដែល​នំា​ឲ្យ​ពួកគេ​ជ្រើសរើស​ ឲ្យ​កូន​បៅ​ទឹកដោះគោ ព្រោះ​ទី១​បារម្ភ​ខ្លាច​បាត់បង់​សម្រស់​ ដូចជា​ការ​យារ​ធ្លាក់​សុដន់​ និង​ទី២​ការ​យល់​ថា ទឹកដោះគោ​មាន​សារប្រយោជន៍​ច្រើន​ជាង​ទឹក​ដោះ​របស់​ខ្លួន។ ទាំង​នេះ​​​​ជា​ហេតុ​​​​ជំរុញ​ឲ្យ​ម្ដាយ​ភាគ​ច្រើន​សុខ​ចិត្ត​បំបៅ​កូន​ដោយ​ទឹក​ដោះ​ គោវិញ​។ នេះ​បើ​តាម​ការ​សង្កេត​របស់​លោក​វេជ្ជបណ្ឌិត​ដដែល​។

 

 

ចម្ងល់​ ដែល​ថា តើ​ឲ្យ​កូន​បំបៅ​ដោះ​ផ្ទាល់​ ពិត​ជា​ធ្វើ​ឲ្យ​សុដន់​មិន​មូលក្លុំ​មែន​ដែរ ​ឬ​យ៉ាងណា?   ​លោក​វេជ្ជបណ្ឌិត​បាន​បកស្រាយ​ថា ការ​បំបៅ​ដោះ​កូន​រយៈ​ពេល​៦​ខែ​បន្ទាប់​ពី​សម្រាល​ គឺ​មិន​បណ្ដាល​ឲ្យ​សុដន់​យារ​ធ្លាក់​នោះ​ទេ ព្រោះ​ក្នុង​អំឡុង​ពេល​នេះ​ក្រពេញ​ផលិត​ទឹកដោះ​បាន​ផលិត​មក​ជា​ប្រចាំ​​ ជំនួយ​ឲ្យ​សុដន់​តឹងណែន ប៉ុន្តែ​បើ​បំបៅ​រយៈ​លើស​ពី​នេះ​ក្រពេញ​ទឹក​ដោះ​លែង​ផលិតទឹក​ដោះ​​ហើយ​ ឲ្យ​កូន​បៅ​គឹ​អាច​បណ្ដាល​ឲ្យ​យារ​ធ្លាក់​ពិត​មែន​។

 

 

រូប​តំណាង​ (រូបភាព៖ mdgfund)

បើ ​ប្រៀបធៀប​គ្នា​រវាង​ទឹក​ដោះ​ម្ដាយ​ និង​ទឹក​គោ គឺ​ទឹកដោះ​ម្ដាយ​មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ជាង​ ​ព្រោះ​ទឹក​ដោះ​ម្ដាយ​មាន​ជីវជាតិ​គ្រប់​គ្រាន់​សម្រាប់​ទារក​ ពិសេស​នា​សប្ដាហ៍​ដំបូង​ក្រោយ​សម្រាល​កូន​រួច​ នៅ​ក្នុង​ទឹកដោះ​ម្ដាយ​មាន​ផ្ទុក​ជីវជាតិ​ Colostrum ដែល​ជា​សារជាតិ​ប្រព័ន្ធ​ការពារ​ជំងឺ​ ដែល​នៅ​ក្នុង​ទឹកដោះ​គោ​ពុំ​មាន​ ដែល​ជា​លក្ខណៈ​ពិសេស​នៃ​ធម្មជាតិ​ រួច​ហើយ​ចាំ​ឲ្យ​ញ៉ាំ​ទឹកដោះគោ​បន្ថែម​​ជា​ការ​ប្រសើរ​។

 

 

លោក​វេជ្ជបណ្ឌិត​ បាន​ផ្ដាំផ្ញើ​ថា ​ឲ្យ​កូន​របស់​អ្នក​ បៅ​ដោះ​ដំបូង​បាន​មួយ​សប្ដាហ៍​ ដើម្បី​សុខភាព​ ទារក​ល្អ ហើយ​យ៉ាង​ហោច​ណាស់​គួរ​តែ​ក៏​ឲ្យ​បាន​៦​ខែ​ដំបូង ព្រោះ​ទឹកដោះ​ម្ដាយ​មាន​សារធាតុ​ចិញ្ចឹម​​គ្រប់គ្រាន់​ ហើយ​បន្ទាប់​ពី​នេះ​ចាំ​ឈាន​ទៅ​រក​ការ​ប្រើប្រាស់​ទឹកដោះគោ​ទើប​ជា​ការ​ ប្រសើរ​៕

អត្ថបទ​​៖​ កង ចាន់​បញ្ញា

អត្ថបទពេញនិយម