សារ៉ា​ធ្លាក់​ខ្លួន​ជា​អ្នក​សុំ​ទាន​! «ព្រះ​នាង​តូច​» ភាគ​ទី​៦​

  • 2015-04-07 13:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ទី​៦

ឥឡូវ​កញ្ញា​មីនជីន​យល់​ហើយ ហើយ​គាត់​មិន​​ដែល​ទទួល​រឿង​បាក់​ទឹក​ចិត្ត​បែប​​នេះ​ទេ​នៅ​ក្នុង​ជីវិត​ របស់​គាត់។ សិស្ស​មក​ស្នាក់​និង​អភិជន​ដែល​គាត់​តែង​តែ​អួត បាន​​រសាត់​ទៅ​បាត់​ពី​សាលា​របស់​គាត់​​ក្នុង​ពេល​តែ​មួយ។ គាត់​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ធ្វើ​ឱ្យ​ខឹង​ខ្លាំង​និង​ត្រូវ​គេ​ប្លន់ ហើយ​កាពីទែន គ្រូវី​ សារ៉ា និង​លោក​បារ៉ូ​សុទ្ធ​តែ​ត្រូវ​ស្ដី​បន្ទោស​ដូច​គ្នា។ «លោក​ចង់​ប្រាប់​ខ្ញុំ​ថា គាត់​ស្លាប់​ទៅ​ដោយ​មិន​បន្សល់​ទុក​អ្វី​​សោះ?​ ហើយ​ថា​សារ៉ា​នឹង​គ្មាន​សំណាង?!​ ក្មេង​នោះ​ជា​អ្នក​សុំទាន! ថា​នាង​ត្រូវ​ក្លាយ​ជា​បន្ទុក​របស់​ខ្ញុំ ជំនួស​ឱ្យ​​ជា​ទាយាទ​ស្រី?» គាត់​ស្រែក។ លោក​បារ៉ូ​ជា​អ្នក​រក​ស៊ី​ដ៏​វៃ​ឆ្លាត ហើយ​​​គាត់​យល់​ថា​នេះ​ជា​ឱកាស​ដែល​គាត់​ត្រូវ​យក​រួច​ខ្លួន​ភ្លាម​ដោយ​មិន​បាច់​​ពន្យារ​ពេល។

«នាង​ពិត​ជា​ត្រូវ​ក្លាយ​ជា​អ្នក​សុំទាន​មែន ហើយ​នាង​ពិត​ជា​ត្រូវ​ក្លាយ​ជា​បន្ទុក​របស់​ម៉ាដាម ព្រោះ​នាង​គ្មាន​សាច់​ញាតិ​ទេ​នៅ​ក្នុង​លោក​នេះ!» លោក​បារ៉ូ​ឆ្លើយ។ កញ្ញា​មីនជីន​ចាប់​ផ្ដើម​រំកិល​ខ្លួន​មក​មុខ។ គាត់​ហាក់​ដូច​ជា​ចង់​​បើក​ទ្វារ​ចេញ​ ហើយ​ប្រញាប់​ទៅ​បញ្ឈប់​ការ​ជប់លៀង​ដែល​កំពុង​ធ្វើ​ដោយ​រីករាយ​និង​បង្ក​ សំឡេង​រំខាន​នៅ​ខាង​លើ។ «នេះ​ជា​រឿង​ដ៏​អាក្រក់​ក្រៃ​លែង! ពេល​នេះ​ នាង​កំពុង​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​របស់​ខ្ញុំ ស្លៀក​សំពត់​សូត្រ​និង​អាវ​ធំ ​ហើយ​ជប់លៀង​ដោយ​ការ​ចំណាយ​របស់​ខ្ញុំ!» «ប្រសិន​បើ​នាង​ចំណាយ គឺ​នាង​ចំណាយ​ក្នុង​បន្ទុក​របស់​អ្នក​ស្រី​ហើយ! បារ៉ូ​និង​ស្គីបវូស​មិន​ទទួល​ខុស​ត្រូវ​លើ​អ្វី​ទាំង​អស់! កាពីទែន​ គ្រូវី​ស្លាប់​ទៅ​​ដោយ​មិន​បាន​បង់​ថ្លៃ​ចំណាយ​ចុង​ក្រោយ​ឱ្យ​ពួក​យើង​ផង ហើយ​​នោះ​គឺ​ជា​​ទឹក​ប្រាក់​ដ៏​ច្រើន!» [...]

 

ចុច​អាន​ភាគ​ទី​៦​ទាំង​ស្រុង​!​

 

 

ចុច​ Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ