Floyd ​និង Pacquiao ​ចេញ​ឈុត​ផ្សព្វផ្សាយផ្លូវ​ការ​​ មុន​ប្រកួត

  • 2015-04-07 16:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​​ សម្រាប់​ការ​ប្រកួត​ដ៏​ធំ​រវាង​​ Floyd Mayweather ទល់​នឹង​​ Manny Pacquiao ​បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ ខណៈ​ដែល​នៅ​សល់​មិន​ដល់​១​ខែ​ទៀត​ទេ កំពូល​អ្នក​ប្រដាល់​ទាំង​២​លំដាប់​ពិភពលោក​នេះ នឹង​ត្រូវ​ឡើង​សង្វៀន​តទល់​គ្នា។

 

 

​ក្រុម​ផ្នែក​ទីផ្សារ​របស់​កីឡាករ​ទាំង​២ បាន​បង្កើត​ជា​វីដេអូ​ឃ្លីប​មួយ ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ក្នុង​ព្រឹត្តិការណ៍ Pay-per-view ដែល​នៅ​ក្នុង​វីដេអូ​នោះ អ្នក​ប្រដាល់​ទាំង​២ បាន​ដើរ​ប្រឈម​មុខ​ដាក់​គ្នា​ នៅ​លើ​ផ្លូវ​ខ្សាច់​មួយ ​ដោយ​រំលេច​ជាមួយ​នឹង​​ពាក្យ​ “It's time. Two legends. One destiny” និង​​ Background  “Welcome to Fabulous Las Vegas”។ ​រីឯ​​ការ​ប្រកួត នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា​ខាង​មុខ​៕

 

​សូម​ទស្សនា​រូបភាព និង​វីដេអូ​បន្ថែម​ខាង​ក្រោម៖

 

 

 

 

 

 

 

-ចុចអាន៖ អ្នក​​ប្រដាល់​​ធ្លាប់​ឈ្នះ Floyd ​បច្ចុប្បន្ន​នៅ​ត្រឹម​​បន្ទប់​ជួល​

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Daily Mail