បណ្ណាល័យ​​​​ធំ​ៗ​៥​​នៅ​​​ភ្នំពេញ ​​សិស្ស​និស្សិតអាចស្រាវជ្រាវ​​ ខ្ចី​សៀវភៅ​អ្វី​ក៏​មាន ​មិន​បាច់​អស់​ប្រាក់

  • 2015-04-07 19:01:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ណាល័យ​ជា​ទី​កន្លែង​ស្ងប់​ស្ងាត់​​​និង​ប្រមូល​ផ្ដុំ​ដោយ​ឯកសារ​សម្បូរ​បែប​​​សម្រាប់​សិស្ស​ និស្សិត​ មន្ត្រីរាជការ និង សាធារណជន​​​ ​ស្រាវជ្រាវ​ ឬ​​ ស្វ័យ​សិក្សា​។ ​នៅ​ភ្នំពេញ សព្វ​ថ្ងៃ​ បណ្ណាល័យ​មួយ​ចំនួន​​បាន​​​បើក​ជា​សាធារណៈ​​ ឲ្យ​​សិក្សា​ស្រាវ​ជ្រាវ​ ជា​ពិសេស​សម្រាប់​កិច្ចការ​សាលា​​ ការ​ស្វែង​រក​អ្វី​ដែល​ថ្មី​ៗ​ សម្រាប់​សិស្ស និស្សិត​​ទូទៅ។ Sabay ​សូម​ណែនាំ​​​បណ្ណាល័យ​​ធំ​ៗ ​និង​មាន​ប្រិយភាព​​​ចំនួន​៥ ​ដែល​​ប្រិយមិត្ត​អាច​ទៅ​សិក្សា​ ស្រាវជ្រាវ​បាន​​​​៖

 

១. បណ្ណាល័យ​ជាតិ​កម្ពុជា

 

បណ្ណាល័យ​​នេះ ​មាន​សៀវភៅ​ជា​ច្រើន​ផ្នែក​សម្រាប់​ធ្វើ​សិក្សា​ស្រាវជ្រាវ​។ -អាស័យដ្ឋាន៖ នៅ​ទល់​មុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ បណ្ដោយ​​​​ផ្លូវ​គ្រីស្តួភើ ហូវ (​ផ្លូវ​​៩២) ខណ្ឌ​ដូនពេញ  ភ្នំពេញ​ ​-ថ្ងៃ​ធ្វើការ ច័ន្ទ-សុក្រ (លើក​លែង​ សៅរ៍​-អាទិត្យ និង​ថ្ងៃបុណ្យ) -បើក​ចាប់​ពី​ម៉ោង​ ៨:០០ ដល់​ម៉ោង ១១:០០ ព្រឹក និង ២:០០ ដល់​ម៉ោង​៥:០០​ រសៀល។ សម្គាល់៖ អាច​ខ្ចី​សៀវភៅ​តម្រូវ  ​លុះ​ត្រា​តែ​​​​ធ្វើ​កាត​សមាជិក​​តម្លៃ៨ពាន់រៀល ហើយ​លោក​អ្នក​​​អាច​ខ្ចី​សៀវភៅ​បាន​២​ក្បាល​រយៈ​ពេល​២​សប្ដាហ៍។

 

២. បណ្ណាល័យ ហ៊ុន សែន​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​បណ្ណាល័យ​ស្ថិត​ក្នុង​បរិវេណ​​សាកលវិទ្យាល័យ​​ចំណាស់​ជាង​គេ​មួយ​នេះ​​ ​មាន​សៀវភៅ​​ច្រើន​ជាង ១០​ម៉ឺន​ក្បាល ​​ដែល​ទាក់ទង​មុខ​វិជ្ជា​ផ្សេង​ៗ ​ដូច​ជា​ប្រវត្តិសាស្ត្រ​ខ្មែរ​ វិទ្យាសាស្ត្រ ធនាគារ​ជា​ដើម​។ -អាសយដ្ឋាន៖ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មហាវិថី​សហព័ន្ធ រុស្សី​ ខណ្ឌ​ទួល​គោក​រាជ​ធានី​ភ្នំពេញ -ថ្ងៃ​ធ្វើការ ច័ន្ទ-សុក្រ ០៧:០០ ព្រឹក ដល់​០៥:០០​ល្ងាច។ ឯ​ថ្ងៃ​សៅរ៍​​បើក​ពី​ម៉ោង​​ ៨:០០ ព្រឹក ដល់​ ០៤:០០ ​ល្ងាច សម្គាល់៖ អាច​ខ្ចី​សៀវភៅ​​បាន​ ​លុះ​តា​តែ​​​​​ធ្វើ​កាត​សមាជិក​តម្លៃ៣ដុល្លារ​សម្រាប់​និស្សិត​សាកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ និង​តម្លៃ​​ ៥​ដុល្លារ​ សម្រាប់​សាធារណជន សិស្ស​និស្សិត​សាលា​ផ្សេង​​​។ ឯ​ការ​ខ្ចី​​​សៀវ​​​ភៅ គឺ​​តម្រូវ​ឲ្យ​កក់​ប្រាក់​​ខ្លះ​​។

 

 

៤. បណ្ណាល័យ អាមេរិក​ខែន ខរនើ (American Corner)

 

អាមេរិក ​ខែន ខរនើ នីមួយៗ​មាន​សៀវភៅ​សម្រាប់​សិក្សា​ភាសា​អង់គ្លេស​ និង​ធនធាន​ឯកសារ​ផ្សេងៗ​ទៀត​ ស្ដី​ពី​សហរដ្ឋអាមេរិក​ ដោយ​ក្នុង​នោះ​ មាន​ព័ត៌មាន​ថ្មីៗ​ និង​ត្រឹមត្រូវ​ទាក់ទង​នឹង​ប្រធាន​បទ​ជា​ច្រើន​ ​រួម​មាន​ការ​សិក្សា​ពី​ពលរដ្ឋ​ ប្រវត្តិសាស្ត្រ​ វប្បធម៌​ ពាណិជ្ជកម្ម​ ច្បាប់​ នយោបាយ​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ របស់​សហរដ្ឋអាមេរិក។

 

-អាសយដ្ឋាន៖ មហាវិថី​ព្រះ​នរោត្តម រាជធានី​ភ្នំពេញ -ថ្ងៃ​ធ្វើការ ច័ន្ទ-សុក្រ ៧:៣០ ព្រឹក ដល់​៨:៣០​យប់។ រី​ឯ​​សៅរ៍​-អាទិត្យ ​បើក​ពី​ម៉ោង ៨:០០​ព្រឹក ដល់​ ៥:៣០ រសៀល សម្គាល់៖   ​ការ​​ខ្ចី​សៀវភៅ​ គឺ​​តម្រូវ​ឲ្យ​ធ្វើ​កាត​សមាជិក​ ដោយ​ពុំ​មាន​គិត​ថ្លៃ​​។ អាច​ខ្ចី​សៀវភៅ​​ម្ដង​​បាន​ពីរ​ក្បាល​ និង​រយៈ​ពេល​ពីរ​សប្ដាហ៍។

 

៣.មជ្ឈមណ្ឌល​ធនធាន​ព័ត​មាន Information Resource Center (IRC)

 

ជា​បណ្ណាល័យ​ដែល​គ្រប់​គ្រង​ដោយ​ ការិយាល័យ​កិច្ចការ​សាធារណៈ​របស់​ស្ថាន​ទូត ​អាមេរិក។ IRC មាន​សៀវភៅ​ ភាពយន្ត​ឯកសារ ទស្សនាវដ្ដី​ និង ​Database ​សម្រាប់​ការ​​ស្រាវជ្រាវ​អំពី​សហរដ្ឋអាមេរិក។ អ្វី​ដែល​ពិសេស​គឺ​​ IRC មាន​លក្ខណៈ​ខុស​ពី​បណ្ណាល័យ​ភាគ​ច្រើន​នៅ​កម្ពុជា ​ត្រង់​ថា​​​និស្សិត​ និង​អ្នកស្រាវជ្រាវ អាច​រាវ​​រក​ចំណង​ជើង​សៀវភៅ និង​ទស្សនាវដ្ដី​​បណ្ណាល័យ​នេះ តាម​អ៊ីនធើណេត​បាន មុន​នឹង​មក​ខ្ចី​សៀវភៅ ឬ​ទស្សនាវដ្ដី​​។ ដូច្នេះ​​​អ្នក​ស្រាវជ្រាវ​ចំណេញ​ពេល​វេលា​បាន​ច្រើន​​ ដោយ​​​គ្រាន់​តែ​ចូល​ទៅ​​គេហទំព័រ​​ ខាងក្រោម និង​បញ្ចូល​ឈ្មោះ​បណ្ណាល័យ IRC Cambodia និង​មិន​​បាច់​ត្រូវ​ការ​​លេខ​សំងាត់​​។

 

​ម្យ៉ាង​ទៀត ​បើសិស្ស​និស្សិត ​លំបាក​​រក​អត្ថបទ ឬ​ឯកសារ​អំពី​សហរដ្ឋអាមេរិក បុគ្គលិក​របស់ IRC អាច​ជួយ​​ស្រាវជ្រាវ​​ជួន​​។ IRC ​ថែម​ទាំង​​មាន​​កំព្យូទ័រ ភ្ជាប់​អ៊ីនធើណេត សម្រាប់​​ឲ្យ​​សិស្សនិស្សិត​ស្រាវជ្រាវនិ ង ព្រីន​ឯកសារស្រាវជ្រាវ ​ណា​មួយ​​តាម​ចិត្ត​​ដោយ​ឥតគិតថ្លៃ។

 

-អាសយដ្ឋាន៖​ អាគារលេខ១ ផ្លូវ​លេខ​៩៦ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ រាជ​ធានី​ភ្នំពេញ -ថ្ងៃ​ធ្វើការ ច័ន្ទ-សុក្រ (លើក​លែង​ សៅ​-អាទិត្យ និង​ថ្ងៃបុណ្យ) -បើក​ចាប់​ពី​ម៉ោង​ ៨៣០ ដល់​ម៉ោង ១១:៣០ ព្រឹក និង ១:៣០ ដល់​ម៉ោង​៤:៣០​ រសៀល។

 

សម្គាល់៖   ការ​​ធ្វើ​កាត​សមាជិក​​ដើម្បី​​ខ្ចី​សៀវ​ភៅ គឺ​​​ពុំ​មាន​គិត​ថ្លៃ​ទេ។ អាច​ខ្ចី​សៀវភៅ ស៊ីឌី ឌីវីឌី ឃីនឌល(Kindle) និង​ Playaways ហើយ​អាច​ទទួល​បាន​គណនី eLibraryUSA ទៀត​​។

 

អាច​​ស្វែង​រក​ឯកសារ នៅ IRC មុន​តំណភ្ជាប់​នេះ http://opac.libraryworld.com/opac/home.php រួច​បញ្ចូល​ឈ្មោះ IRC Cambodia ដោយ​មិនចាំ​បាច់​​វាយ​លេខ​សំងាត់​ទេ។

 

  IRC (រូបភាព៖ Flicker/usembassyphnompenh)

៥. បណ្ណាល័យ ព្រឹទ្ធសភា

 

បណ្ណាល័យ​​មួយ​នេះ​​មាន​សៀវភៅ​ជា​ច្រើន​ផ្នែក​សម្រាប់​ធ្វើ​សិក្សា​ស្រាវជ្រាវ​។ -អាសយដ្ឋាន៖ មហាវិថី​ព្រះ​នរោត្តម រាជធានី​ភ្នំពេញ -ថ្ងៃ​ធ្វើការ ច័ន្ទ-សុក្រ​ ០៧:៣០-១១:០០ ព្រឹក និង ០២:០០-០៥:០០ រសៀល។ ចំណែក​ថ្ងៃ​​សៅរ៍ បើក​ពី​ម៉ោង​​ ០៧:៣០ ដល់ ១១:០០ ព្រឹក

 

សម្គាល់៖  ចង់​​ខ្ចី​សៀវភៅ គឺ​​តម្រូវ​ឲ្យ​​មាន​​​កាត​សមាជិក​ ដែល​ស្នើ​ធ្វើ​​ដោយ​ពុំ​មាន​គិត​ថ្លៃ​ទេ។ អាច​ខ្ចី​សៀវភៅ​​ម្ដង​​បាន​ពីរ​ក្បាល​ និង​រយៈ​ពេល​ពីរ​សប្ដាហ៍​ ដោយ​កក់​ប្រាក់​ចាប់​ពី​៥​ពាន់​រៀល​ឡើង​ទៅ។

 

៨​ចំណុច កុំ​ដាក់ជា​ដាច់​ខាត​ពេល​សរសេរCV

 

អត្ថបទ៖ មាន​ រតនា

អត្ថបទថ្មី