កែវ សីហា រូប​រាង​ប៉ុណ្ណឹង មាន​អ្នក​ហ៊ាន​ថា​មិន​ស្អាត​ទេ?

  • 2015-04-08 17:29:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កែវ សីហា គឺ​ជា​តារា​សម្ដែង ដើរ​ម៉ូដ និង​ជា​ពិធីការិនី​ទៀត ដោយ​នាង​បាន​ចាប់​អាជីព​សិល្បៈ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​តាំង​ពី​ឆ្នាំ ២០១១ ក្រោយ​ពី​បាន​ចូល​រួម​ប្រឡង​ក្នុង​កម្មវិធី "ពេជ្រ​កំពុង​ច្នៃ" ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​រួច​មក។

 

 

“ក្រោយ​ជាប់ ខ្ញុំ​បាន​ដើរ​ម៉ូដ​ឲ្យ​អាស៊ី​អាគ្នេយ៍​តែ​អត់​សូវ​ចេញ​មុខ​ច្រើន​ទេ​បង ទើប​តែ​២​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ចេញ​មុខ​ច្រើន ក្រោយ​ចូល​ធ្វើ​ជា​ពិធីការិនី"។ សីហា ថ្លែង។

 

បន្ទាប់​ពី​ចេញ​មុខ​ធ្វើ​ជា​ពិធីការិនី សីហា បច្ចុប្បន្ន​កំពុង​កាន់​កម្មវិធី​មួយ​របស់​ស្ថានីយទូរទស្សន៍​នេះ​ដូច​ជា "តន្ត្រី​ខារ៉ាបាវ" “Anchor Fun Show” “វិថី​សុខភាព" និង​កម្មវិធី "ប្រាសាទ​បុរាណ​ខ្មែរ​បេតិកភណ្ឌ​មាស" ជា​ដើម។ បន្ថែម​ពី​លើ​នេះ ដោយ​មាន​ទាំង​ទេពកោសល្យ និង​សម្ផស្ស សីហា ត្រូវ​បាន​អាស៊ីអាគ្នេយ៍​ផ្ដល់​ឱកាស​ឲ្យ​សម្ដែង​ក្នុង​ខារ៉ាអូខេ និង​រឿង​មួយ​ចំនួន​ទៀត។

 

តារា​ស្រី​វ័យ ២២​ឆ្នាំ​រូប​នេះ ស្អាត​ប៉ុណ្ណា តោះ...ទស្សនា​ទាំង​អស់​គ្នា...!!!

 

 

 

 

 

 

 

 

 

 

រូបភាព ៖ FB សីហា

អត្ថបទ៖ ទារិកា

អត្ថបទថ្មី