ក្រិក​ទារ​សំណង​ពី​អាល្លឺម៉ង់​ជាង ៣០០​ពាន់​លាន​ដុល្លារ ក្នុង​រឿង​ឧក្រិដ្ឋកម្ម​របប​ណាស៊ី

  • 2015-04-08 18:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ក្រិក​ទើប​​បាន​បញ្ជាក់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា លុយ​ដែល​ប្រទេស​អាល្លឺម៉ង់​ជំពាក់​ខ្លួន​ក្នុង​សម័យ​ឧក្រិដ្ឋកម្ម​ណាស៊ី មាន​ចំនួន ៣០៣​ពាន់​លាន​ដុល្លារ។ ទឹក​ប្រាក់​នេះ មាន​ទំហំ​លើស GDP របស់​ប្រទេស​ក្រិក​ក្នុង​មួយ​ឆ្នាំ​ទៅ​ទៀត។ ​

 

នាយករដ្ឋមន្ត្រី​ក្រិក លោក Alexis Tsipras និង​​អធិការបតី​អាល្លឺម៉ង់ លោក​ស្រី Angela Merkel

 

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​រដ្ឋាភិបាល​ក្រិក បង្ហាញ​ពី​ទំហំ​ទឹកប្រាក់​សំណង ដែល​រាប់​បញ្ចូល​ទាំង​សំណង​សង្គ្រាម និង​ទឹក​ប្រាក់​កម្ចី​ដែល​ក្រុម​ណាស៊ី​អាល្លឺម៉ង់​បង្ខំ​ធនាគារ​ក្រិក​ឲ្យ​បង្កើត​ឡើង។ រដ្ឋាភិបាល​ក្រុង​អាតែន ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង ប្រគល់​រតនសម្បត្តិ​បុរាណ​ដែល​រក​ឃើញ​មក​ឲ្យ​ខ្លួន​វិញ​ផង​ដែរ។ ​

 

អាល្លឺម៉ង់ បាន​ច្រាន​ចោល​ការ​ទាមទារ​ដ៏​សន្ធឹក​សន្ធាប់​នេះ និង​និយាយ​ថា​ខ្លួន​បាន​ដោះ​ស្រាយ​ជាមួយ​សំណង ១១៥​លាន deutschmarks (រូបិយប័ណ្ណ​ចាស់​របស់​អាល្លឺម៉ង់) នៅ​ក្នុង​ឆ្នាំ១៩៦០ រួច​រាល់​ហើយ។ ទោះ​យ៉ាង​ណា​ក្ដី បញ្ហា​នេះ​នៅ​តែ​បន្ត​បំផ្លាញ​ទំនាក់​ទំនង​រវាង​អាល្លឺម៉ង់ និង​ក្រិក ចំ​ពេល​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រិក៕

 

ចុចអាន៖ ជប៉ុន​បិទមិន​ឲ្យ​យន្ត​ហោះ​​ថៃ​ខ្លះ​ហោះ​ចូល​ប្រទេស​ខ្លួន​​

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ businessinsider