ការ​ពិត​កុមារា​ធ្លាប់​យំ​ឱប ខាត់ សុឃីម ជំនួស​ម្ដាយនៅ​ Cambodia's Got Talent ​ជា​ដៃ​ស្គរ​ពូកែ

  • 2015-04-09 12:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ពិត​ទៅ​កុមារា សួន បុរី ជា​ដៃ​ស្គរ​ស្ទាត់​ជំនាញ​ម្នាក់​នៅ​ក្នុង​ក្រុម​តន្ត្រី S.E.D.2.R មុន​ពេល​សម្រេច​ចិត្ត​ចូលរួម​ប្រកួត​ប្រជែង​កម្មវិធី Cambodia's Got Talent ទៅ​ទៀត។ បើ​តាម​សមាជិក​រួម​ក្រុម​ម្នាក់​ឈ្មោះ អ៊ីងហ្វ៊ី ប្រាប់ ​Sabay​ មុន​នេះ។

 

 

 

ដៃ​បាស ​រូប​នេះ​ បន្ត​ថា៖ "គេ​តូច​មែន! តែ​នៅ​ក្នុង​ក្រុម​ចង់​វាយ​ស្គរ​យ៉ាង​ម៉េច​ ក៏​អាច​ធ្វើ​បាន​ដែរ មិន​ចាំ​បាច់​ប្រាប់​ច្រើន​ទេ គួរ​ឱ្យ​សរសើរ​មែន"។ ប្រភព​ដដែល​ដំណាល​ឱ្យ​ដឹង​ទៀត​ថា បុរី មាន​ឪពុក​ជា​ដៃ​ស្គរ​ស្រាប់​ទើប​មាន​ទេពកោសល្យ​ដូច្នេះ។ ទន្ទឹម​នឹង​ការងារ​តាម​វង្ស​ភ្លេង ក្នុង​នាម​ជា​ឪពុក​តែង​ឆ្លៀត​ពេល​វេលា បង្ហាត់​បង្រៀន​កូន​ប្រុស​រូប​នេះ ​ជា​រៀងរាល់​ថ្ងៃ​ដែរ ធ្វើ​ឱ្យ​កុមារា​កំព្រា​ម្ដាយ​រូប​នេះ មាន​សមត្ថភាព​មិន​ចាញ់​មនុស្ស​ធំ​ឡើយ។

 

ទោះ​បី​ជា​យ៉ាង​ណា អ៊ីងហ្វ៊ី រំលឹក​ថា អតីត​បេក្ខភាព Cambodia's Got Talent សួន បុរី បាន​មក​ចូលរួម​ជាមួយ​ក្រុម​តន្ត្រី ​S.E.D.2.R​ជាង​មួយ​ឆ្នាំ​មក​ហើយ ហើយ​ពូក​គេ​តែង​ហ្វឹកហាត់​លេង​ភ្លេង​ជាមួយ​គ្នា​រៀងរាល់​ល្ងាច។ ក្នុង​ចំណោម​សមាជិក​ទាំង​អស់ ត្រូវ​ប្ដូរ​វេន​​គ្នា​ម្ដង​ម្នាក់​ទៅ​យក​កុមារា​ដៃ​ស្គរ​ខាង​លើ​ពី​ផ្ទះ មក​កន្លែង​ហាត់​សម​ ខណៈ​ឪពុក​របស់​គេ​មមាញឹក​មិន​មាន​ពេល​ជូន​កូន​ប្រុស​មក​នោះ​ទេ។

 

ដៃ​បាស ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា នៅ​អំឡុង​ពេល​នៃ​ការ​ហាត់​សម​ជាមួយ​គ្នា​នេះ ពូក​គេ​បាន​​បង្កើត​បទ​ចម្រៀង Original មួយ​ចំនួន​សម្រាប់​សម្ដែង​ក្នុង​កម្មវិធី​ផ្សេងៗ ឬ​សាកល​វិទ្យាល័យ​នានា តាម​ការ​អញ្ជើញ។ ដៃ​បាស​ដដែល​អះអាង​ថា៖ "ទៅ​ចូលរួម​កម្មវិធី​ណា​ក៏​ដោយ ពូក​យើង​លេង​តែ​បទ​ខ្លួន​ឯង​ប៉ុណ្ណោះ មិន​យក​បទ​គេ​ទៅ​លេង​ដាច់​ខាត"។ យុវជន​រូប​នេះ ស្នើ​ឱ្យ​មាន​ការ​គាំទ្រ​ស្នាដៃ​​របស់​ក្រុម​ខ្លួន​ផង​ដែរ៕

 

 

អាន​អត្ថបទ៖ តួលេខ​មិន​ធ្លាប់​មាន Town​ និង ​សាន់ដេ​ អះអាង​ពី​ការ​លក់​ដាច់​ចម្រៀង​ចូល​ឆ្នាំ​ជាង ៣០​ ម៉ឺន​បន្ទះ​

អាន​អត្ថបទ៖ ទេព រិនដារ៉ូ បង្ហើប​តិចនិក​​រក្សា​មិត្ត​ភាព​ជិត​ ៣០ ឆ្នាំ ជាមួយ អម្ពរ ទេវី

 

 

 

 

 

អត្ថបទ៖ សំ ជំនាញ