សញ្ញា៦យ៉ាងបញ្ជាក់ថាមិត្តប្រុសចង់រៀបការជាមួយអ្នក
- 2015-04-09 16:22:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញា៦យ៉ាងបញ្ជាក់ថាមិត្តប្រុសចង់រៀបការជាមួយអ្នក
ចន្លោះមិនឃើញ
នៅក្នុងទំនាក់ទំនងជាគូស្នេហ៍នឹងគ្នារយៈពេលវែង ភាគីទាំងសងខាងប្រាកដជាត្រូវស្គាល់ចិត្តគ្នាឲ្យបានច្បាស់លាស់ ដើម្បីឈានទៅរកចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំមួយ។ ភាគច្រើន បុរសជាអ្នកជ្រួលច្របល់នៅមិនស្ងៀមចង់រៀបការ តែពេលខ្លះភាពអៀនខ្មាសធ្វើឲ្យមិនហ៊ាននិយាយប្រាប់អ្នកផ្ទាល់ទេ ដូចនេះមានតែបញ្ជាក់តាមទង្វើផ្សេងៗ។ ចង់ដឹងថាកាយវិការបែបណាខ្លះដែលបញ្ជាក់ថាមិត្តប្រុសចង់រៀបការជាមួយអ្នកនោះ សូមមើល៦ចំណុចខាងក្រោម៖
១. នាំទៅជួបគ្រួសារគាត់
ប្រសិនបើបុរសជាសង្សារបាននាំអ្នកទៅលេងផ្ទះ និងណែនាំសមាជិកក្នុងគ្រួសាររបស់គាត់ឲ្យស្គាល់ នេះគឺជាជំហានដំបូងដែលបង្ហាញថាគាត់ចង់រៀបការជាមួយអ្នកហើយ។ ម្យ៉ាងវិញទៀតបើគ្រួសារខាងគេស្វាគមន៍អ្នកតាំងពីក្មេងតូចរហូតដល់ធំ បញ្ជាក់ថាទំនាក់ទំនងរបស់អ្នកទាំងពីរគឺទទួលស្គាល់ពីចាស់ទុំ។
២. គ្មានរឿងលាក់លៀម
បើសិនជាពិតជាចង់រៀបការជាមួយអ្នកមែន គាត់នឹងបើកចំហពីរឿងក្នុងគ្រួសារប្រាប់ដល់អ្នក ឬធ្លាប់មានសង្សារពីមុនជាជាដើម។
៣. អញ្ជើញអ្នកចូលរួមក្នុងកម្មវិធីផ្សេងៗ
ពេលមានកម្មវិធីបុណ្យ ខួបកំណើត មង្គលការបងប្អូន ឬមិត្តភ័ក្ដិគាត់តែងបណ្ដើរអ្នកទៅចូលរួមនោះ នេះហើយគឺជាសញ្ញាបញ្ជាក់ប្រាប់គេឯងថាគាត់ក៏ជិតរៀបការជាមួយដែលទៅជាមួយដែរ។
៤. គាត់នៅមិនសុខពេលឃើញគេរៀបការ
នៅលើវិបសាយបណ្ដាញសង្គមបច្ចុប្បន្នមនុស្សភាគច្រើនតែងបានប្រកាសពីចំណងអាពាហ៍ពិពាហ៍នៅទីនោះ។ បើសិនគាត់ពិតជាចង់រៀបការមែន គាត់នឹងយករូប នោះមកបង្ហាញអ្នក ហើយពោលពាក្យថា "ចង់មានពេលផ្អែមល្ហែមដូចគេណាស់" ជាមួយអ្នក ជាសញ្ញាវិជ្ជមានហើយ។
៥. ចេះសន្សំប្រាក់
ពេលបុរសម្នាក់បានត្រៀមខ្លួនសម្រាប់អាពាហ៍ពិពាហ៍ហើយនោះ សញ្ញាដែលបញ្ជាក់យ៉ាងច្បាស់គឺគាត់ចាប់ផ្ដើមចេះសន្សំប្រាក់ទុកដើម្បីថ្ងៃរៀបការ ក៏ដូចជាពេលអនាគតខាងមុខ។
៦. ស្រលាញ់កូនក្មេង
មនុស្សប្រុសកម្រចេះស្រលាញ់កូនក្មេងណាស់ ប៉ុន្តែពេលឃើញមិត្តប្រុសចេះតែចង់ប្រឡែងលេងជាមួយក្មេងនៅចំពោះមុខអ្នក គឺចង់បង្ហាញថាគាត់ចង់រៀបការខ្លាំងណាស់ ហើយសាងគ្រួសារដ៏មានសុភមង្គលមួយ។
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖likelovequotes