មែនអត់ Messi ស៊ុត១គ្រាប់យប់មិញដូចម៉ូដសក់ Cr7 ?
- 2015-04-09 16:27:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មែនអត់ Messi ស៊ុត១គ្រាប់យប់មិញដូចម៉ូដសក់ Cr7 ?
ចន្លោះមិនឃើញ
ការប្រកួតរវាងក្រុម Barcelona និង Almeria កាលពីយប់មិញបញ្ចប់ទៅដោយលទ្ធផល ៤-០ ខណៈដែល១គ្រាប់របស់ Lionel Messi ត្រូវបានគេនាំគ្នាគិតថាដូចទៅនឹងម៉ូដសក់របស់កីឡាករ Cristiano Ronaldo ។
ក្រុម Barcelona បានយកឈ្នះក្រុមបាតតារាង Almeria ស្រួលៗ ៤-០ ទោះជាអវត្តមានខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Neymar ក៏ដោយ។ ៤គ្រាប់នេះរកបានដោយ Messi នៅនាទី៣៣ដោយទាត់បាល់កោងយ៉ាងឡូយ, Luiz Saurez ២គ្រាប់ម្នាក់ឯងនៅនាទី៥៥ និង៩០+៣ ហើយ១គ្រាប់ទៀតរកបានដោយ Bartra នៅនាទី៧៥។
ជ័យជម្នះនេះដែរ គឺបានរក្សាតំណែងលេខ១ក្នុងតារាងរបស់ Barca ដោយនៅតែអាចនាំមុខពិន្ទុរបស់ Real Madrid ៤ពិន្ទុដដែល។ ប៉ុន្តែនិយាយពីគ្រាប់វិញ ខ្សែប្រយុទ្ធ Messi មិនអាចឡើងលើស Cr7 បានទេ ព្រោះរកបានតែ១គ្រាប់ដូចគ្នាយប់មិញ (សរុប Messi ៣៣ និង Ronaldo ៣៧)។ ក្នុងចំណោមគ្រាប់បាល់ទាំង៣៣របស់ម្ចាស់ពាន Ballon d'Or ៤សម័យរូបនេះ គឺរកបានក្នុងដីខ្លួនឯង២៧គ្រាប់ និងក្រៅដីបាន៦គ្រាប់។
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ bbc