Facebook បញ្ចេញមុខងារ Messenger ឱ្យប្រើប្រាស់លើកុំព្យូទ័រ
- 2015-04-09 16:33:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook បញ្ចេញមុខងារ Messenger ឱ្យប្រើប្រាស់លើកុំព្យូទ័រ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Facebook បានបញ្ចេញ Domain ថ្មីឈ្មោះ messenger.com ដែលអាចឱ្យអ្នកប្រើប្រាស់ទាំងអស់ ផ្ញើសារជជែកលេងក្នុង Messenger តាមរយៈកុំព្យូទ័របានដូចលើទូរសព្ទដែរ។
Messenger.com នេះអាចឱ្យប្រិយមិត្តទាំងអស់ ផ្ញើសារលើកុំព្យូទ័រ ដោយមិនមានការរំខានពី News Feed នោះឡើយ។ ទោះជាយ៉ាងណា messenger.com សម្រាប់ប្រើលើកុំព្យូទ័រនេះ មិនទាន់មានមុខងារផ្ញើសារជាសំឡេងនៅឡើយទេ តែអ្នកប្រើប្រាស់នៅតែអាចថតរូប Selfie ដោយប្រើ Webcam នៅលើកុំព្យូទ័របាន ដូចលើ Smartphone ដែរ។
ដូច្នេះពេលនេះប្រិយមិត្តអាចផ្ញើសារលេងលើកុំព្យូទ័រ ដោយប្រើ Messenger បានដោយរីករាយ មិនចាំបាច់មាន Smartphone នោះទេ។ ដើម្បីអាចជជែកលេងកម្សាន្តលើកុំព្យូទ័របាន សូមវាយ www.messenger.com ឬ ចុចត្រង់នេះ៕
អាន៖ Facebook បញ្ចេញមុខងារថ្មី អាចឱ្យអ្នកផ្ញើប្រាក់តាម Messenger
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ vr-zone