តារា​​ប្រុស​កូរ៉េ​ទាំង​៧​ ដែល​គេ​ចាត់​ទុក​ជា​បុរស​ពិត

  • 2015-04-09 17:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​តារា​ប្រុស​ K-Pop ​ម្នាក់ៗ​សុទ្ធ​តែ​មាន​រូប​រាង​សង្ហា​​ និង​មាន​ស្ទីល​​លេង​ខ្លួន​ប្លែកៗ​ពី​គ្នា​ខណៈ​ដែល​មាន​​តារា​ប្រុស​មួយ​ចំនួន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បុរស​ពេញ​លក្ខណៈ​ដោយ​សារ​រូបរាង​សម្បូរ​ទៅ​ដោយ​​សាច់ដុំ ​និង​កាយ​វិការ​ជា​មនុស្ស​ប្រុស​។ ថ្ងៃនេះ ​Sabay នឹង​បង្ហាញ​តារា​កូរ៉េ​ប្រុស​ដែល​​ប្រិយមិត្ត​កូរ៉េ​គិត​ថា​ជា​ប្រុស​ពិត៖

 

១ ​Taeyang

 
 

ជា​សមាជិក​របស់ Big Bang ថ្វី​បើ​គាត់​មិន​សូវ​សង្ហា​​​ដូច​តារា​ប្រុស​ដ​ទៃ​ពី​ព្រោះ​តែ​កម្ពស់​មិន​សូវ​ខ្ពស់ ​ប៉ុន្តែ​គាត់​មាន​​ស្ទីល ​​Swag សាច់​ដុំ​ប្រាំ​មួយ​កង់ ​និង​ការ​រាំ​បញ្ចេញ​អស់​ថាមពល​ជា​មនុស្ស​ប្រុស។

 

២ ​Bang Yong Guk

 
 

​ជា​ប្រធាន​ក្រុម​របស់ ​B.A.P ​ដែល​ល្បី​ឈ្មោះ​ដោយ​សារ​សំឡេង​ស្អក គាត់​មាន​រូប​រាង​ និង​កាយ​វិការ​ពី​ធម្មជាតិ​ដូច​បុរស​ពិត​នៅ​ពេល​សម្ដែង​។

 

៣ ​Siwon

 
 

ក្នុង​ក្រុម ​Super Junior ​របស់​គាត់​សមាជិក​ទាំង​អស់​មាន​ការ​រៀបចំ​ខ្លួន​ខុស​ៗ​គ្នា​ ប៉ុន្តែ Siwon ចូលចិត្ត​ការ​តែង​ខ្លួន​ជា​បុរស​​ពិត​ពេញ​​លក្ខណៈ​ជា​មួយ​ការ​ស្លៀកពាក់ ​និង​រាងកាយ​រឹង​មាំ។

 

៤ ​Jay Park ​​

 
 

អតីត​សមាជិក​ 2PM ​​​រូប​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​​ជា​បុរស​ពិត​ដោយ​សារ​កាយវិការ​ដ៏​រស់រវើក​មាន​ថាមពល​ ការ​លេង​ខោអាវ​ និង​សិល្បៈ​នៃ​ការ​សាក់​រូប​លើ​ខ្លួន​របស់​គាត់។

 

៥ ​Taecyeon

 
 

បញ្ជី​ឈ្មោះ​បុរស​ពិត​មិន​អាច​ខ្វះ​សមាជិក​ 2PM ​​​ម្នាក់​នេះ​បាន​ទេ​ដោយ​សារ​គាត់​មាន​រូបរាង​សង្ហា​​ ខ្ពស់​ស្រលះ​ និង​អ្វី​ដែល​ពិសេស​នោះ​គាត់​មាន​សាច់​ដុំ​ធំ​ៗ​​ដែល​គួរ​ឲ្យ​ទាក់​ទាញ។

 

៦ ​Rain

 
 

គាត់​ជា​ស្ដេច​រាំ​នៅ​អាស៊ី​និង​មាន​នារី​ជា​ច្រើន​តាម​ស្រលាញ់ អ្នកណា​ក៏​ចាត់​ទុកRainជា​បុរស​ពេញ​លក្ខណៈ​ដែរ​ពី​ព្រោះ​តែ​ការ​ច្រៀង​និង​កាយ​វិការ​​ពិតជា​ទាក់ទាញ។

 

៧ ​T.O.P

 
 

ជា​តារា​ដែល​មាន​ភាព​ស្ងប់​ស្ងាត់​តែ​មាន​ការ​លេងខ្លួន​​ទាក់ទាញ​ ក្នុង​ក្រសែ​ភ្នែក​របស់​អ្នក​គាំ​ទ្រ​មិនដែល​គិត​ថា​គាត់​ជា​ប្រុស​​ស្អាត​ទេ​ប៉ុន្តែ​ជា​បុរស​សង្ហា​ដោយ​សារ​គាត់​មាន​កម្ពស់​ខ្ពស់​ និង​ការ​​រ៉េប​ដ៏​អស្ចារ្យ។​​​​​​

 

អាន៖ CL ឈរ​លើ ​​Lady Gaga​​​​​​ ​​និង​ ​​​​​​​​​Beyonce ​លើ​កំពូល​តារាង ​​TIME 100 ​​​​ឆ្នាំ២០១៥

 

ប្រែ​សម្រួល៖ ​ហេង​ សុធារិទ្ធិ ប្រភព៖ koreaboo