Rolls-Royce ចេញគម្រោងរចនារថយន្តតួខ្ពស់ SUV
- 2015-04-09 17:21:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rolls-Royce ចេញគម្រោងរចនារថយន្តតួខ្ពស់ SUV
ចន្លោះមិនឃើញ
ក្រុមហ៊ុន Rolls-Royce បានចេញគម្រោងរចនារថយន្តតួខ្ពស់ (Project Cullinan) ស្របពេលដែលបង្ហាញខ្លួនជាសាធារណៈសម្រាប់ធ្វើតេស្តសាកល្បងខាងវិស្វកម្ម។
ក្រុមហ៊ុន Rolls-Royce Motor Cars បានជូនដំណឹងអំពីការវិវត្តន៍នៃគម្រោង Project Cullinan (គម្រោងផលិតរថយន្តតួខ្ពស់) ដោយបានផ្សព្វផ្សាយរូបភាពបង្ហាញពីដំណាក់កាលដំបូងនៃកម្មវិធីអភិវឌ្ឍន៍រថយន្តនេះ។
រូបភាពទាំងនោះបង្ហាញពីរថយន្តសម្រាប់ធ្វើតេស្តសាកល្បងខាងវិស្វកម្មជំហានដំបូង និងត្រូវបានបង្ហាញនៅតាមដងផ្លូវសាធារណៈនៅសប្ដាហ៍នេះ។
ដោយផ្អែកលើរូបរាងរបស់ម៉ូដែល Phantom Series II ដែលត្រូវបានតម្រឹមខ្លី រថយន្តសម្រាប់ធ្វើតេស្តជំហានដំបូងនេះ គឺត្រូវបានបង្កើតឡើងដើម្បីជាការចាប់ផ្ដើមអភិវឌ្ឍន៍នូវប្រព័ន្ធបញ្ជាកង់ឲ្យវិលទាំងបួន (AWD) ដែលជួយដល់ការបើកបរងាយស្រួល គ្រប់ទីកន្លែង (Effortless … Everywhere) ។ រថយន្តធ្វើតេស្តសាកល្បងនេះ នឹងប្រើប្រាស់ប្រព័ន្ធគ្រឿងក្រោមប្រភេទថ្មី ដែលនឹងជួយដល់វិស្វកររថយន្ត Rolls-Royce ក្នុងការអភិវឌ្ឍន៍នូវប្រព័ន្ធបញ្ជាកង់ឲ្យវិលទាំងបួន (AWD) ដែលជួយឲ្យការបើកបរងាយស្រួលមិនថាលើផ្លូវធម្មតា ឬលើផ្លូវពិបាក។
ការធ្វើតេស្តជំហានដំបូងរបស់គម្រោង Project Cullinan នឹងផ្ដោតលើផ្លូវធម្មតា ដើម្បីពិនិត្យមើលលើចលនារបស់គ្រឿងក្រោម និងលំនឹងសម្រាប់រថយន្តតួខ្ពស់ ហើយក៏នឹងធ្វើតេស្តសាកល្បងនូវប្រព័ន្ធគ្រឿងក្រោមប្រភេទថ្មីនេះ នៅលើគ្រប់ប្រភេទផ្ទៃផ្លូវអន្តរជាតិ នៅតាមទីកន្លែងធ្វើតេស្តសាកល្បងយានយន្ត ក៏ដូចជានៅតាមដងផ្លូវសាធារណៈ។ ផ្ទៃផ្លូវសម្រាប់ការបើកសាកល្បងរួមមាន៖ ផ្លូវក្រាលថ្មរលាក់ (Belgian Pavé) ផ្លូវគ្រួស ផ្លូវបេតុងមានសណ្ឋានជ្រួញដូចស័ង្កសី ផ្លូវដែលបង្កើតសំឡេងពេលបើកបរ និងអាចឲ្យវាស់ពីកម្រិតសំឡេង ផ្លូវដែលមានសំឡេងខ្ទ័រ និងសន្ទុះល្បឿនពេលរលាក់ជាដើម។
ប្រភព៖ blog.caranddriver.com