Van Persie ​​ជា​ពី​​របួស​​​វិញ​ហើយ អាច​លេង​​​ជំនួប Manchester Derby បាន

  • 2015-04-09 17:48:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Robin van Persie ​របស់​ក្រុម​បិសាច​ក្រហម Manchester United ​បាន​​​​ប្រកាស​​ថា រូប​គេ​​​ត្រឡប់​មក​ហ្វឹកហាត់​​ធម្មតា​វិញ​ហើយ និង​អាច​ចូល​លេង​បាន​​ក្នុង​ការ​ប្រកួត​ធំ Manchester Derby ដែល​ Man Utd នឹង​ប៉ះ Manchester City នៅ​ Old Traford នា​ថ្ងៃ​អាទិត្យ​នេះ។

 

 

 

 

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហុល្លង់ Van Persie ​បាន​ខក​ខាន​ចូល​លេង​ឲ្យ​ក្រុម​បិសាច​ក្រហម ៦​ប្រកួត​ចុង​ក្រោយ​នេះ បន្ទាប់​ពី​រង​របួស​កជើង អំឡុង​ពេល​ប្រកួត​ចាញ់​ក្រុម​ក្ងាន​ Swansea ២-១ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​ម្ល៉េះ។

 

អ្នកចាត់ការ​ Louis van Gaal ​បាន​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា លោក​មិន​រំពឹង​ថា​ខ្សែ​ប្រយុទ្ធ​លេខ​២០​របស់​លោក អាច​​ Fit ​ទាន់​​ការ​ប្រកួត​ទល់​នឹង​ Man City នោះ​ទេ។ ប៉ុន្តែ​​កាល​​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ Van Persie ​បាន​បង្ហើប​ដំណឹង​ល្អ​មួយ ដល់​អ្នកគាំទ្រ Man Utd។

 

កីឡាករ​វ័យ​៣១​ឆ្នាំ បាន​ Tweeted ថា៖ "ត្រឡប់​មក​ធ្វើ​ការ​ហ្វឹកហាត់ ជាមួយ​នឹង​ក្រុម​វិញ​ហើយ​ថ្ងៃ​នេះ គ្រប់​យ៉ាង​ប្រសើរ​ណាស់។ រីករាយ​ណាស់ ដែល Fit ​និង​អាច​ចូល​លេង​​​ម្ដង​ទៀត។ ខ្ញុំ​នឹង​រង់ចាំ ការ​ប្រកួត​បន្ទាប់​របស់​ខ្ញុំ"។

 

​​យ៉ាង​ណា​ក្ដី លោក Van Gaal ប្រហែល​ជា​មិន​ទាន់​​​ដាក់ Van Persie ​ឲ្យ​លេង​ជា​ជម្រើស​ដំបូង​ទេ ក្នុង​ការ​ប្រកួត Derby ខាង​មុខ​នេះ ខណៈ​ដែល​​អំឡុង​ពេល​អវត្តមាន ​ខ្សែ​ប្រយុទ្ធ​ដែល​ស៊ុត​បាន​១០​គ្រាប់​រូប​នេះ Man Utd ​ចាញ់​តែ​១​ដង​ប៉ុណ្ណោះ (ចាញ់ Arsenal, FA Cup) ហើយ​​បច្ចុប្បន្ន​​ក្រុម​បិសាច​ក្រហម កំពុង​តែ​លេង​ល្អ​ត្រូវ​ជើង​គ្នា​ថែម​ទៀត៕

 

-ចុចអាន៖ Van Persie ​នឹង​អវត្តមាន​​ក្នុង​ការ​ប្រកួត​ FA Cup ប៉ះ​ Arsenal

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Daily Mail

អត្ថបទថ្មី