សុគន្ធ និសា ទៅដល់សៀមរាបត្រៀមអង្គរសង្ក្រាន្ត
- 2015-04-09 18:29:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុគន្ធ និសា ទៅដល់សៀមរាបត្រៀមអង្គរសង្ក្រាន្ត
ចន្លោះមិនឃើញ
នៅព្រឹកនេះ សុគន្ធ និសា បានទៅដល់ខេត្តសៀមរាបហើយ ដើម្បីត្រៀមហាត់សមសម្រាប់ឱកាស នៃកម្មវិធីអង្គរសង្ក្រាន្ត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅ ក្នុងពេលឆាប់ៗនេះ។
កញ្ញា ស្រេង មល្លិការ ទទួលបន្ទុកផ្នែកសិល្បករ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនិយាយថា សុគន្ធ និសា និង ចូលរួមហាត់សមនៅថ្ងៃស្អែក ជាមួយនឹងតារាមួយចំនួនទៀតរួមទាំងសម័យ និង បុរាណ ដែលបានទៅដល់ទីនោះបណ្ដើរៗហើយ។ អ្នកនិពន្ធរូបនេះនិយាយថា៖ "និសា និង សិល្បករផ្សេងទៀត គ្រាន់តែច្រៀងរាំនៅឆាកប៉ុណ្ណោះ"។ កញ្ញាបន្តថា យុវជនចំនួន ២០១៥ នាក់ ទៅវិញទេ គឺជាអ្នកចូលរួមហាត់រាំចង្វាក់ម៉ាឌីហ្សុន ត្រៀមបំបែកឯតទគ្គកម្មពិភពលោក។
មល្លិការ បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះសិល្បករគ្រប់ទម្រង់បានមកដល់ខេត្តសៀមរាបមួយចំនួនធំហើយ។ សុគន្ធ និសា ក៏ដូចជាអ្នកសិល្បៈផ្សេងទៀត រួមទាំងយុវជនផងនោះ នឹងចូលរួមហ្វឹកហាត់ទ្រង់ទ្រាយធំនៅថ្ងៃទី១១-១២ ខាងមុខនេះ។ ពូកគេត្រូវធ្វើយ៉ាងណា ខិតខំប្រឹងប្រែងឱ្យបានស្ទាត់ជំនាញ នៅមុនការសម្ដែងជាផ្លូវការមកដល់ ដែលមានមនុស្សរាប់ម៉ឺននាក់ចូលរួមទស្សនាដោយផ្ទាល់។
ទោះបីជាយ៉ាងណា ក្នុងនាមជាអ្នកទទួលបន្ទុកកិច្ចការសិល្បករ ស្រេង មល្លិការ ស្នើឱ្យអ្នកសិល្បៈទាំងអស់ ធ្វើយ៉ាងណាចូលរួមទាំងអស់គ្នា ឱ្យបានទាន់ពេលវេលាទាំងហាត់សម និង សម្ដែងផ្លូវការមកដល់៕
អានអត្ថបទ៖ មាន សូនីតា ចេញពីការច្នៃក្រមាធ្វើជាម៉ូដសម្រាប់ទៅវត្តក្នុងឱកាសចូលឆ្នាំខ្មែរ
អានអត្ថបទ៖ ការពិតកុមារាធ្លាប់យំឱប ខាត់ សុឃីម ជំនួសម្ដាយនៅ Cambodia’s Got Talent ជាដៃស្គរពូកែ
រូបភាពបង្ហាញពី សុគន្ធ និសា ទៅដល់ខេត្តសៀមរាបទីហាត់សមអង្គរសង្ក្រាន្ដ (រូប៖ Chan Molika)
អត្ថបទ៖ សំ ជំនាញ