ក្រោយ​ភាព​អស្ចារ្យ​ នៃ​យន្ត​ហោះ​ដែល​​ទម្លាក់​ឡាន​​ពី​​លើ​​អាកាស​ ​ក្នុង​រឿង​ "Fast & Furious 7"

  • 2015-04-09 20:39:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីត្បិត​តែ​រឿង​ "Fast and Furious 7"​ ត្រូវ​បាន​ថត​ចប់​ និង​ចាក់​បញ្ចាំង​តាម​រោង​កុន​ទូទាំង​ពិភព​លោក​ក្ដី​ ក៏​យន្ត​ហោះ​ ដែល​យក​ទៅ​ថត​ក្នុង​វគ្គ​ដ៏​រំជើប​រំជួល​មួយ​នៃ​រឿង​នេះ​ពុំ​ទាន់​ត្រូវ​បាន​បញ្ឈប់​ការ​ផលិត​នៅ​ឡើយ​ទេ។ កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មេសា​ កន្លង​ទៅ​ យន្ត​ហោះ​ C-130 Hercules ក៏​ដល់​ខួប​​៦០​ឆ្នាំ​របស់​ខ្លួន​ល្មម​​ ដែល​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​នៅ​រដ្ឋ​ Georgia​ សហរដ្ឋ​អាមេរិក។

 

ចុះមាន​ដឹង​​​អ្វី​ខ្លះ​ពី​យន្ត​ហោះ ​ដែល​ត្រូវ​បាន​គេ​យក​ទៅ​ថត​រឿង​ "Fast and Furious 7" នេះ​ដែរ​​ឬ​ទេ? ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​ទាក់​ទង​នឹង​យន្តហោះ​៖

 

 

 

យន្ត​ហោះ​ C-130 Hercules មាន​ប្រវែង​​៣០​ម៉ែត្រ​ មាន​ប្រវែង​​ស្លាប​​ទាំង​ពីរ​​សរុប​​៤០​ម៉ែត្រ​ ល្បឿន​​៥៩៣​គីឡូម៉ែត្រ​/ម៉ោង និង​មាន​តម្លៃ​​​​ប្រហែល​៦២​លាន​ដុល្លារ​។ ពេល​ទើប​ផលិត​​កាល​ពី​៦០​ឆ្នាំ​មុន​ យន្ត​ហោះ​ C-១៣០ Hercules មាន​ស្លាប​កង្ហារ​តែ​បួន​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្រោយ​មក​បាន​បង្កើត​ឲ្យ​មាន​ស្លាប​៦​វិញ សម្រាប់​បង្ការ​​នីមួយ​ៗ។

 

​ផលិតករ​ភាពយន្ត​​​បាន​ជួល​យន្ត​ហោះ​ប្រភេទ​​ C-130 Hercules នេះ​​ដើម្បី​ហោះហើរ​ដោយ​ផ្ទុក​ឡាន​ចំនួន​ប្រាំ​គ្រឿង និង​ឲ្យ​ហោះ​ក្នុង​​​កម្ពស់​ ៣៦៥៧ ម៉ែត្រ ​ពេល​​​ទម្លាក់​រថយន្ត​ទាំង​នោះ​ចុះ​​​មក​ដី​វិញ។

 

 

 

​ក្រុមហ៊ុន​ដែល​ផលិត​យន្ត​ហោះ​នេះ​មាន​ឈ្មោះ​ថា​ Lockheed ​ដែល​បាន​បង្កើត​​យន្តហោះ​ទាំង​នេះ​​យូរ​ជាង​ប្រភេទ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​​ B-52 និង​យន្តហោះ​ស៊ើបការណ៍​ល្បីល្បាញ​ U2 ​ទៅ​ទៀត។ ​ប៉ុន្តែ​មិន​ដូច​ទៅ​នឹង​ប្រភេទ​យន្ត​ហោះ​ទាំង​នោះ​ទេ C-130 Hercules​ ​គឺ​មិន​មាន​ភាព​ល្បី​ល្បាញ​ឡើយ។ ម្ល៉ោះ​​ហើយ​​​​ផលិតករ​ភាពយន្ត​​ "Fast and Furious 7" ​បាន​ជ្រើស​រើសយន្ត​ហោះ​នេះ​​ ដែល​បាន​រចនា​ក្នុង​ឆ្នាំ ១៩៥០​ ​​ដើម្បី​រំលឹក​​ប្រាប់​​ឲ្យ​​មនុស្ស​​បាន​ដឹង​ពី​ភាព​ជោគ​ជ័យ​របស់​​វា៕

 

 

 

 

 

អាន​បន្ត៖ រថយន្ត​ទំនើប​ទាំង​នេះ​ហើយ ដែល​​ថត​ក្នុង​រឿង​ Fast & Furious 7

 

 

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ cnn