ល្បិចលួងកូនតូចឲ្យដេកត្រឹមពេលតិចជាង១នាទី ដោយប្រើក្រដាស
- 2015-04-09 21:32:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បិចលួងកូនតូចឲ្យដេកត្រឹមពេលតិចជាង១នាទី ដោយប្រើក្រដាស
ចន្លោះមិនឃើញ
ឪពុកម្ដាយមួយចំនួន អាចមានការលំបាកពេលលួងកូនតូចឲ្យគេង ដោយសារគ្មានវិធីសាស្ត្រអ្វីផ្សេងក្រៅពីអង្រួន និងបំពេ។ យ៉ាងណាមិញ ពេលនេះបុរសម្នាក់ បានបង្ហាញល្បិចថ្មីមួយ ដោយគ្រាន់តែប្រើក្រដាសអនាម័យប៉ុណ្ណោះ អាចធ្វើឲ្យកូនតូចគេងលក់យ៉ាងស្កប់ស្កល់ ត្រឹមពេលមិនដល់ ១នាទីផង។
លោក Nathan Dailo រស់នៅក្រុងស៊ីដនី រដ្ឋ New South Wales ប្រទេសអូស្ត្រាលី បានថតវីដេអូបង្ហាញពីវិធីសាស្ត្រងាយៗ ដើម្បីបំពេកូនឲ្យគេង រួចបង្ហោះចូល Youtube។ កូនតូចអាយុ ៣ខែ បានគេងលក់យ៉ាងស្កប់ស្កល់ត្រឹមពេល ៤២វិនាទីប៉ុណ្ណោះ ក្រោយពេលឪពុកយកក្រដាសអនាម័យ មកអូសចុះអូសឡើងលើផ្ទៃមុខ។
លោក Nathan បានបង្ហោះវីដេអូនេះ ដោយសរសេរអម "ខ្ញុំប្រាកដណាស់ថា ឪពុកម្ដាយទាំងឡាយ ប្រាកដជាព្យាយាមរកវិធីថ្មី ធ្វើឲ្យកូនតូចបានគេងស្រួល។ មើលខ្ញុំ និងប្រពន្ធ ដាក់កូនអាយុ ៣ខែឈ្មោះ Seth ឲ្យគេងត្រឹមពេលមិនដល់មួយនាទីផង ដោយគ្មានប្រើអ្វីក្រៅពីក្រដាសអនាម័យមួយសន្លឹកឡើយ"។
ទស្សនាវីដេអូ៖
ចុចអាន៖ ផលប៉ះពាល់នៃការសម្អាតត្រចៀកមិនត្រឹមត្រូវ
ដោយ៖ គង់ វិសាល ប្រភព៖ dailymail