វិធី​សំខាន់​​៥​យ៉ាង​អាច​​វាយ​អក្សរ​លើ​ Smartphone បាន​​លឿន

  • 2015-04-13 18:00:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ជា​ទូទៅ​ទូរសព្ទ​ Smartphone មាន​ទំហំ​មិន​សូវ​ជា​ធំ​ប៉ុន្មាន​នោះ​ទេ ដូច្នេះ​ពេល​សរសេរ​សារ ឬ​អត្ថបទ​អ្វី​មួយ​គឺ​ពិបាក​ក្នុង​​ការ​វាយ ​និង​មាន​ភាព​យឺត​យ៉ាវ។ ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​វាយ​ឲ្យ​បាន​កាន់​តែ​លឿន​សូម​​អនុវត្តន៍​​វិធី​​​ និង​ដំណើរ​ការ​មុខងារ​ខាង​ក្រោម​នេះ៖

 

 

 

 

របៀប​កាន់​វាយ​

 

 

 

​ដើម្បី​វាយ​អក្សរ​បាន​លឿន​នៅ​លើ​ Keyboard របស់​ទូរសព្ទ​ Smartphone ​​ការ​​យក​ដៃ​ទាំង​ពីរ​កាន់​​ដោយ​ប្រើ​ម្រាម​ដៃ​ទាំង​ពី​រ​ដើម្បី​ចុច​គឺ​មាន​សភាព​លឿន​ជាង​ការ​ប្រើ​ម្រាម​ដៃ​មួយ​ក្នុង​ការ​ចុច។ ប៉ុន្តែ​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​គឺ​ប្រើ​ម្រាម​ដៃ​តែ​មួយ​ទេ​ក្នុង​ការ​វាយ ​ជា​ពិសេស​គឺ​ម្រាម​ចង្អុល​ដៃ។ ​តែ​​បើ​យើង​ទម្លាប់​​​ប្រើ​ម្រាម​ដៃ​ទាំង​ពីរ​ក្នុង​ការ​វាយ​គឺ​វា​អាច​លឿន​ជាង។ ​យើង​សន្មត់​វា​ប្រៀប​ដូច​ជា​ការ​វាយ​​លើ​ Keyboard របស់​កុំព្យូរទ័រ​អញ្ចឹង​ដែរ ការ​កាន់​ Smartphone ផ្ដេក​​នោះ​វា​នឹង​មាន​ផ្ទាំង​ Keyboard ធំ​ហើយ​ប្រើ​ដៃ​ទាំង​ពីរ​វាយ​វា​ផ្ដល់​ភាព​ងាយ​ស្រួល ​និង​បាន​លឿន​ជាង។

 

 

​ប្រើ​មុខ​ងារ​ Autocorrect ឬ Word Predictions

 

 

​ទូរសព្ទ​ Smartphone នា​ពេល​បច្ចុប្បន្ន​គឺ​មាន​មុខ​ងារ​ Autocorrect និង Word Predictions ដែល​​​​មុខ​ងារ​ទាំង​នេះ​​កែ​ពាក្យ​ដែល​វាយ​ខុស​ដោយ​ស្វ័យ​ប្រវត្តិ​ និង​​បង្ហាញ​នូវ​ពាក្យ​ដែល​យើង​មិន​ទាន់​បាន​វាយ​ចប់​ទៅ​តាម​អក្សរ​ដែល​យើង​បាន​វាយ​ និង​ឲ្យ​យើង​ជ្រើស​រើស​ពាក្យ​ណា​មួយ​ដែល​យើង​ចង់​ប្រើ។

 

***​លើ Android ចូល​ទៅ​ Settings > Language and input > ប៊ូតុង ​Setting របស់​​ Google Keyboard > Text Correction> Auto-Correction ឬ​ចូល Setting របស់​​ Default Keyboard ចុច​លើ​ Predictive Text ហើយ​គ្រីស​លើ Use Predictive Text ។ ***លើ iPhone : Setting > General> Keyboard រួច​ Enable កន្លែង Predictive និង Auto-Correction និង​មុខ​ងារ​ផ្សេង​ទៀត​ដូច​ជា។

 

 

 

 

​ការ​ប្រើ​សំឡេង ( Voice Typing )

 

 

 

​ Smartphone ក៏​មាន​មុខ​ងារ​មួយ​ផ្សេង​ទៀត​ដែរ​​មាន​ឈ្មោះ​ថា​ Voice Typing ​ ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​វា​យ​អត្ថបទ​ដោយ​ការ​បញ្ចូល​ជា​​សំឡេង។​ រាល់​ពាក្យ​ដែល​បាន​និយាយ​ វា​នឹង​បំលែង​ទៅ​ជា​អត្ថបទ​អក្សរ​។ ប៉ុន្តែ​វា​តម្រូវ​ឲ្យ​​​អាន​ច្បាស់​លាស់។ ​នៅ​លើ​ Keyboard របស់​​ iPhone ​និង Android គឺ​មាន​រូប​ Microphone ស្រាប់​ដោយ​គ្រាន់​តែ​ចុច​ទៅ​វា​នោះ វា​នឹង​ដំណើរ​ការ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បញ្ចូល​សំឡេង​ភ្លាម។ តែ​សម្រាប់​ទូរសព្ទ​មួយ​ចំនួន​ទៀត​ប្រហែល​ជា​ទាម​ទារ​ឲ្យ​ដំឡើង​កម្មវិធី​បន្ថែម។

 

ដំណើរ​ការ​មុខ​ងារ​ Swipe-to-Type

 

 

 

​ Swipe-to-type ​​​​ក៏​ជា​មុខ​ងារ​មួយ​ដែល​អាច​បន្ថែម​ល្បឿន​នៃ​ការ​វាយ​ឲ្យ​បាន​កាន់​តែ​លឿន​ដែរ។​ ​ នៅ​ពេល​អ្នក​ប្រើ​ប្រាស់​ដំណើរ​ការ​មុខ​ងារ​នេះ​​​គឺ​គ្រាន់​តែ​អូស​ម្រាម​ដៃ​នៅ​លើ​​អក្សរ​លើ Keyboard ​ដែល​ចង់​វាយ​វា​នឹង​បង្ហាញ​ពាក្យ​នោះ​។​ ឧទាហរណ៍​​​ប្រសិន​បើ​​ចង់​វាយ​ពាក្យ​ “dog” ​អ្នក​គ្រាន់​តែ​ដាក់​ម្រាម​ដៃ​​លើ​ “d” ​រួច​អូស​ទៅ​អក្សរ​ “o” អូស​​ទៅ​​អក្សរ​ “g” ​រួច​ដក​ដៃ​ចេញ​ វា​នឹង​បង្ហាញ​ពាក្យ​ "dog” ​ភ្លាម។ ​

 

ចំពោះ​ទូរសព្ទ Android ភាគ​ច្រើន​គឺ​មាន​មុខ​ងារ​នេះ​នៅ​លើ​ Defaul Keyboard​ ស្រាប់​ ​​ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​ Settings > Language and input > keyboard settings > Samsung Keyboard ​រួច​ចុច​លើ Keyboard Swipe ចុច​លើ​ Continuous Input។ ​សម្រាប់​ទូរសព្ទ​​ Smartphone ​ផ្សេង​ទៀត​​ មួយ​ចំនួន​ក៏​មាន​ ហើយ​មួយ​ចំនួន​​ផ្សេង​ទៀត​គឺ​អាច​ដោនឡូត​កម្មវិធី​ Keyboard ប្រភេទ Swype ឬ SwiftKey ពី app store​ ដើម្បី​ដំឡើង​។

 

 

​បន្ថែម​ពាក្យ​ Shortcut ដោយ​ខ្លួន​ឯង (Personal Shortcut)

 

 

 

​Text expansion shortcut ក៏​អាច​ជួយ​បង្កើន​ល្បឿន​នៃ​ការ​វាយ​អក្សរ​ឲ្យ​បាន​កាន់​តែ​លឿន​ដែរ។ ដោយ​មុខ​ងារ​នេះ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​កំណត់​ពាក្យ​ណា​មួយ​សម្រាប់​តំណាង​ឲ្យ​ពាក្យ​ឬ​ឃ្លា​​ដែល​ចង់​ប្រើ​។ ដោយ​អ្នក​ប្រើ​ប្រាស់​គ្រាន់​តែ​វាយ​នូវ​ពាក្យ​ខ្លី(Shortcut)ណា​មួយ​ដែល​បាន​កំណត់​នោះ​វា​នឹង​បង្ហាញ​ដោយ​ស្វ័យ​ប្រវត្តិ។ ​ ឧទាហរណ៍ Shortcut "Hau" ដំណាង​ឲ្យ "Hello, How are you? " នៅ​ពេល​វាយ​គឺ​គ្រាន់​តែ​វាយ​ពាក្យ Hau វា​នឹង​បង្ហាញ​ Hello, How are you? ហើយ​ការ​កំណត់​នេះ​ក៏​អាច​ប្រើ​បាន​នៅ​លើ​កុំព្យូទ័រ​ដែរ។

 

 

នៅ​លើ Android ចូល​ទៅ​ Settings > Language and input > ប៊ូតុង​Setting របស់​​ Google Keyboard > Text Correction > Personal Dictionary > ចុច​លើ​សញ្ញា (+) នៅ​ផ្នែក​ខាង​លើ រួច​បញ្ចូល​ពាក្យ​ដែល​ចង់​បាន​ និង វាយ​បញ្ចូល​ពាក្យ​តំណាង​ជា​ការ​ស្រេច។

 

 

សម្រាប់ iPhone ៖ Setting> General>Keyboard> Shortcut> ចុច​លើ​សញ្ញា (+) > បន្ថែម​ឃ្លា​ ឬ​ពាក្យ​ដែល​ចង់​បញ្ចូល​​ រួច​​បញ្ចូល​ពាក្យ​ Shortcut រួច​ចុច​ប៊ូតុង​ Save។

 

 

អាន​បន្ត៖មូល​ហេតុ​ធំ​៤​យ៉ាង​ធ្វើ​ឲ្យ​រូបភាព​ព្រាល​​ពេល​ថត​ដោយ​​​​Smartphone

 

 

ប្រែ​សម្រួល​៖ សំនៀង ប្រភព៖howtogeek