​ប្រដាប់​ការពារ​ធ្មេញ​​របស់​ Floyd ​ធ្វើ​ពី​មាស និង​ពេជ្រ

  • 2015-04-10 20:24:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រដាប់​ការពារ​ធ្មេញ​ របស់​កំពូល​អ្នក​ប្រដាល់​ Floyd Mayweather គឺ​ធ្វើ​ពី​សារធាតុ​មាស ​ពេជ្រ និង​បង្កប់​​លុយ​សុទ្ធ​ក្រដាស ១០០​ដុល្លារ​នៅ​ក្នុង​នោះ។ នេះ​បើ​តាម​ការ​បង្ហាញ​​ពី TMZ Sports។

 

 

 

​បើ​យោង​តាម​សារព័ត៌មាន TMZ Sports​ បាន​ឲ្យ​ដឹង​ថា ប្រដាប់​ការពារ​ធ្មេញ​របស់​​​អ្នក​ប្រដាល់​អាមេរិក ដែល​មាន​រហ័ស​នាម​ថា៖ "Money Mayweather” នេះ គឺ​មាន​តម្លៃ​ប្រហែល ២ម៉ឺន​៥​ពាន់​ដុល្លារ ដែល​រចនា​ឡើង​ដោយ​​ពេទ្យ​ធ្មេញ​ និង​អ្នក​ជំនាញ​ធ្វើ​ប្រដាប់​ការពារ​ធ្មេញ​សម្រាប់​អ្នក​ប្រដាល់​ដ៏​ល្បី​​​ នៅ​ទី​ក្រុង New York ​លោក​វេជ្ជបណ្ឌិត​ Lee Gause។

 

ប្រដាប់​ការពារ​ធ្មេញ​ សម្រាប់​ត្រៀម​ប្រកួត​លំដាប់​ពិភពលោក​ខាង​មុខ របស់​ Floyd នេះ​ គឺ​ត្រូវ​បាន​ផលិត​ឡើង​ពី​សារធាតុ​មាស ពេជ្រ និង​លុយ​សុទ្ធ​ក្រដាស ១០០​ដុល្លារ​បង្កប់​នៅ​ក្នុង​ប្លាស្ទិក ខណៈ​ដែល​នៅ​ផ្នែក​​ខាង​ក្រៅ​មាន​បិទ​តែម​ ឈ្មោះ​របស់​គេ "M, THE MONEY TEAM”។

 

លោក​វេជ្ជបណ្ឌិត​ Lee Gause បាន​ប្រាប់​ថា៖ "Floyd បាន​និយាយ​ថា ប្រដាប់​ការពារ​ធ្មេញ​ ដែល​ផលិត​ដោយ​ថ្វីដៃ​របស់​ខ្ញុំ គឺ​ជួយ​ឲ្យ​គាត់​ អាច​ដក​ដង្ហើម​បាន​ស្រួល​ជាង​ ប្រដាប់​ការពារ​ធ្មេញ​ធម្មតា"។

 

អ្នក​ប្រដាល់​មិន​ដែល​ចាញ់ វ័យ​៣៨​ឆ្នាំ​របស់​អាមេរិកFloyd ​នឹង​ត្រូវ​ឡើង​សង្វៀន​​​តទល់​នឹង​កំពូល​អ្នក​ប្រដាល់​អាស៊ី​របស់​ហ្វីលីពីន Manny Pacquiao នៅ​​ទី​ក្រុង​ Las Vegas ​នា​ថ្ងៃ​ទី​០២ ខែ​ឧសភា​ខាង​មុខ​នេះ៕

 

-ចុចអាន៖ Floyd ​និង Pacquiao ​ចេញ​ឈុត​ផ្សព្វផ្សាយផ្លូវ​ការ​​ មុន​ប្រកួត

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Metro

អត្ថបទថ្មី