​​តារា​កែង​ឆេះ​ជង្គង់​ហោះ Tony Jaa ត្រៀម​៤​រឿង​​យ៉ាង​ពិសេស​សម្រាប់​ឆ្នាំ​២០១៥

  • 2014-10-09 17:05:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ខ្សែ​ភាពយន្ត​របស់​តារា​កែង​ឆេះ​ជង្គង់​ហោះ Tony Jaa ហាក់​ដូច​ជា​ស្ងប់ស្ងាត់​ក្នុង​ឆ្នាំ​២០១៤​នេះ អ្នក​គាំទ្រ​​ជា​ច្រើន​នាក់ ប្រាកដ​ជា​ចង់​ដឹង​ថា​ តើ​​តារា​ក្បាច់​គុន​រូប​នេះ​កំពុង​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​​បច្ចុប្បន្ន។ ស្រាយ​នូវ​ចម្ងល់នេះ Tony Jaa បាន​បង្ហើប​តាម​រយៈ​ទំព័រ​ Facebook របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ថា​ ខ្សែ​ភាពយន្ត​ពិសេស​ៗ​របស់​គេ​ចំនួន ៤​រឿង នឹង​ចេញ​បញ្ចាំង​នៅ​ឆ្នាំ​២០១៥ ខាង​មុខ​នេះ។ ក្នុង​ចំណោម​ភាពយន្ត​ទាំង​នេះ Tony Jaa បាន​ថត​ចប់​៣​រឿង​ហើយ លើកលែង​តែ​រឿង​​ទី​៤។ ចង់​ដឹង​ថា​មាន​ខ្សែ​ភាពយន្ត​ ណា​ខ្លះ​ ទស្សនា​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

 

១. Fast and Furious 7៖ គឺ​ជា​ខ្សែ​ភាពយន្ត​ដ៏​ល្បីល្បាញ​របស់​ហូលីវូដ ដែល​រួម​សម្ដែង​ដោយ Vin Diesel, Paul Walker, Dwayne Johnson និង Michelle Rodriguez។ នេះ​គឺ​ជា​ភាពយន្ត​ហូលីវូដ​ទី​មួយ​របស់ Tony Jaa។

 

២. Skin Trade៖ គឺ​ជា​ខ្សែ​ភាពយន្ត​​សហការ​ផលិត​ដោយ​ប្រទេស​ថៃ និង​កាណាដា ដែល Tony Jaa សម្ដែង​ជា​តួ​ឯក ជាមួយ​តារា​សម្ដែង Dolph Lundgren។

 

៣. SPL II៖ គឺ​ជា​ខ្សែ​ភាពយន្ត​ហុងកុង​ទី​មួយ​របស់​ Tony Jaa ដែល​រឿង​នេះ​មាន​ការ​ចូលរួម​សម្ដែង​ដោយ​តារា​ល្បី​ហុងកុង​មួយ​ចំនួន​ទៀត​ដូច​ជា Louis Loo, Simon Yam និង Wu Jing។​

 

៤. Kick Boxer៖ គឺ​ជា​ខ្សែ​ភាពយន្ត​ថ្មី​ដែល Tony Jaa នឹង​សម្ដែង​ជាមួយ​តារា​ជើង​ខ្លាំង​មក​ពី​ហូលីវូដ​ដូច​ជា​តារា​ក្បាច់​គុន​អង់គ្លេស Scott Adkins, និង​តារា​កីឡាកាស Dave Bautista។

 

អានអត្ថបទ៖ តារា​កែង​ឆេះ​ជង្គង់​ហោះ Tony Jaa មាន​មោទនភាព​ក្នុង​នាម​ជា​ជនជាតិ​ថៃ

ដោយ៖ វ៉ាន់ថន
អត្ថបទថ្មី