សមត្ថកិច្ច​ចម្រុះ​ជិត​​ ៥០០០​ នាក់​​​​​ ​​នឹង​ត្រូវ​​​ដាក់​ពង្រាយ​​ក្នុង​​កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​

  • 2015-04-13 15:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្លាំង​សមត្ថកិច្ច​សម្រុះ​​ជិត​ ៥០០០​ នាក់​ នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​​ទី​រួម​ខេត្ត​​​សៀមរាប​​​ ​ដើម្បី​​​ថែ​រក្សា​សន្តិសុខ​​សណ្ដាប់​ធ្នាប់​ ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​​​​ និង​ ពិធីបុណ្យ​អបអរ​​ឆ្នាំ​ថ្មី​ប្រពៃ​ណីជាតិ​។ ​​នេះ​បើ​តាម​ប្រសាសន៍​​ លោក​ សត​ ណាឌី​ ស្នង​​ការ​នគរបាល​ខេត្ត​សៀមរាប​បាន​ប្រាប់​ Sabay។​

 

កម្មវិធី​អង្គរ​សង្ក្រាន្ត​ដែល​នឹង​រៀបចំ​​​នៅ​​ថ្ងៃ​តែ​មួយ​នៃ​​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ នឹង​​មាន​​ភ្ញៀវ​ទេសចរ​ជាតិ​ និង ​អន្តរ​ជាតិ​ប្រមាណ​​ ៥០​ ម៉ឺន​នាក់​ចូល​រួម​​ ខណៈ​ឆ្នាំ​មុន​មាន​អ្នក​ចូល​រួម​​ជាង​ ៣០ ​ម៉ឺន​នាក់​។

 

លោក​ឧត្ដមសេនីយ៍ត្រី ម៉ន សាម៉ុន ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​បាន​ប្រាប់​ Sabay ថា​ កម្លាំង​​​កងរាជអាវុធហត្ថ​​​មាន​​​​ជិត​ ៦០០ ​នាក់​ ក្នុង​នោះ​​រាប់​បញ្ចូល​ទាំង​​​​កម្លាំង​​​​កងរាជអាវុធហត្ថ​​​លើ​​ផ្ទៃ​ប្រទេស​ជិត​​​ ៣០០ ​នាក់​​ ទៀត​​​ដែល​​ត្រូវ​បាន​បញ្ជូន​មក​បន្ថែម។

 

 
 
 
 

 

 

 

 

 

 

 
 

អាជ្ញាធរ​រាយកម្លាំង​ការពារ​អង្គរសង្ក្រាន្ដ​ (រូបថត​​យប់​ថ្ងៃ​ទី ១២ មេសា ២០១៥)

 
អត្ថបទ៖ មៃ សុខលីម​
អត្ថបទថ្មី