​វិធី​ងាយៗ រីករាយ​ជាមួយ​ដៃ​គូ​នៅ​ក្នុង​បន្ទប់ ដោយ​មិន​បាច់​រួម​ភេទ

  • 2015-04-11 21:25:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន​ ដែល​រួម​ភេទ​ជាមួយ​នឹង​ដៃគូ​ដ៏​រ៉ូមែនទិក​របស់​ខ្លួន​ គឺ​តែងតែ​មាន​ហេតុផល​ធំៗ​ខុស​ៗ​ពី​គ្នា។ ប៉ុន្តែ​បើ​អ្នក​ និង​ដៃ​គូ​របស់​អ្នក​មិន​ទាន់​ឈាន​ដល់​ដំណាក់​កាល​នោះ​ទេ ​ខណៈ​ដែល​​​អ្នក​ទាំង​ពីរ​ នៅ​ក្នុង​បន្ទប់​តែ​ពីរ​​នាក់​គត់​នោះ អ្នក​និង​គូ​ស្នេហ៍​របស់​អ្នក​ក៏​អាច​រីក​រាយ​ជាមួយ​គ្នា​បាន ដោយ​​អាច​ធ្វើ​សកម្មភាព​អ្វី​ផ្សេង​ៗ ជំនួស​ការ​រួម​ភេទ​បាន។ ចង់​ដឹង​ថា​គួរ​ធ្វើ​អ្វី​ខ្លះ Sabay សូម​បង្ហាញ​ជូន​​ដូច​ខាង​ក្រោម៖

 

 

(រូបតំណាង)

 

 

​១. សន្ទនា​គ្នា​លេង៖ អ្នក​អាច​គេង​ក្បែរ​គ្នា​ ដោយ​ជជែក​គ្នា​ពី​រឿង​អ្វី​មួយ ឬ​ជជែក​ពី​រឿង​រ៉ាវ​ជីវិត​របស់​អ្នក​ទាំង​ពីរ ដើម្បី​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ​ឲ្យ​បាន​កាន់​តែ​ច្រើន។

 

២. ប៉ះ​គ្នា​តិច​តួច​ធម្មតាៗ៖ អ្នក​អាច​ប៉ះ​​ពាល់​គ្នា​បន្តិច​បន្តួច ដូច​ជា​ឱប​ កាន់​ដៃ... ប៉ុន្តែ​មិន​មែន​ជា​លក្ខណៈ​ដល់​ដំណាក់​កាល​រួម​ភេទ​ឡើយ។

 

៣. ម៉ាស្សា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក៖ អ្នក​នឹង​ធ្វើ​វា​​ឲ្យ​កាន់​តែ​មាន​ន័យ​ថែម​​ទៀត បើ​អ្នក​​​ប្រើ​ប្រាស់​ប្រេង​ក្រអូប​អ្វី​បន្ថែម។

 

៤. ថើប​​មាត់​គ្នា៖ អ្នក​ទាំង​ពីរ​ អាច​ថើប​គ្នា​​មាត់​គ្នា​ ដោយ​រ៉ូមែនទិក ​និង​អាច​ជា​ការ​អនុវត្តន៍​មួយ​ផង​ដែរ។

 

៥. ងូត​ទឹក​ជាមួយ​គ្នា៖ អ្នក និង​គូ​ស្នេហ៍​អាច​ងូត​ទឹក​ ដុស​ក្អែល​អង្អែល​ខ្នង ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ឬ​អាច​សម្រាក​​ក្នុង​អាង​ទឹក​ក្ដៅ​ជាមួយ​គ្នា។

 

៦. គូរ ឬ​ថត​រូប​​គ្នា​ទៅ​វិញ​ទៅ​មក៖ អ្នក​អាច​​សាក​ល្បង​គូរ​រូប ​គូ​ស្នេហ៍​របស់​អ្នក ប៉ុន្តែ​បើ​អ្នក​មិន​ចេះ​គូរ​ទាល់តែ​សោះ អាច​ថត​លេង​ទៅ​វិញ​ទៅ​មក ជា​ការ​កម្សាន្ត។

 

​​​​៧. លេង​ហ្គេម៖ អ្នក​អាច​លេង​ហ្គេម​អ្វី ដែល​អ្នក​និង​គូ​ស្នេហ៍​របស់​អ្នក​ចេះ​លេង​​ដូច​គ្នា។ ឧទាហរណ៍៖ Clash of Clans, Pirate Kings, Poker...។

 

៨. អាន​សៀវភៅ ឬ​មើល​រឿង​ស្នេហា​ជាមួយ​គ្នា៖ អ្នក​អាច​អាន​សៀវភៅ​រឿង​ស្នេហា​អ្វី​មួយ ​ដោយ​អាន​ត​គ្នា ម្នាក់​ម្តងៗ​រហូត​ដល់​ចប់ ឬ​មើល​រឿង​​ជាមួយ​គ្នា។

 

៩. ធ្វើ​សកម្មភាព​លេង​សើច​ដាក់​គ្នា​៖ អ្នក​អាច​លេង​ដូច​ជា ចាក់​ចង្កេះ អង្អែល​ខ្នង​លួង​លោម​ដូច​ក្មេងៗ ឬ​យក​ខ្នើយ​គប់​គ្នា...។

 

យ៉ាង​ណា​ក្ដី ចំណុច​ខាង​លើ​នេះ គឺ​សម្រាប់​​ដៃ​គូ​ស្នេហា​ដ៏​ស្និត​ស្នាល​គ្នា ឬ​គូ​ស្នេហ៍​ដែល​ជឿ​ជាក់​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​បើ​អ្នក​មិន​ទាន់​ជឿ​ជាក់​លើ​គូ​ស្នេហ៍​របស់​អ្នក​ទេ គួរ​​ជៀស​វាង​នៅ​បន្ទប់​តែ​ពីរ​នាក់​ដូចនេះ​ ព្រោះ​អ្នក​អាច​នឹង​ខាត​បង់ ឬ​ជ្រុលជ្រួស​បាន៕

 

ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា ចំពោះ​ចំណុច​ខាង​លើ​នេះ ឬ​មាន​​អ្វី​ចង់​បន្ថែម​ដែរ​ទេ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Wikihow

អត្ថបទថ្មី