អាជ្ញាធរខេត្តសៀមរាបដាស់តឿនរឿងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
- 2015-04-13 16:49:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរខេត្តសៀមរាបដាស់តឿនរឿងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
ចន្លោះមិនឃើញ
អភិបាលរងខេត្តសៀមរាប លោក ប៊ុន ថារិទ្ធិ បានអំពាវនាវទៅអ្នកទៅកម្សាន្តនៅខេត្តសៀមរាបក្នុងឱកាសរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវរួមគ្នាសំអាតបរិស្ថានឱ្យបានល្អស្អាត តាមរយៈការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
លោកបានបន្ថែមថា ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងមានអ្នកចូលរួមប្រមាណ ៥០ម៉ឺននាក់។ដូច្នេះត្រូវរួមគ្នាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ បរិស្ថានស្អាតអាស្រ័យមានការចូលរួមសំអាតទាំងអស់គ្នា។
ក្នុងឱកាសព្រឹត្តិការណ៍មហាសង្ក្រាន្ត និងបុណ្យចូលឆ្នាំថ្មី អាជ្ញាធរខេត្តសៀមរាប នឹងត្រៀមកម្លាំងយុវជនស្ម័គ្រចិត្តសំអាតបរិស្ថាន បន្ថែមលើកម្លាំងក្រុមហ៊ុនអនាម័យដែលមានជាង២០០នាក់ រួមទាំងការដាក់ពង្រាយធុងសំរាមនៅ២តំបន់ធំៗ ក្នុងនោះមានតំបន់អង្គរ និងតំបន់ក្រៅបរិវេណអង្គរ។ នេះបើតាមប្រសាសន៍លោក ប៊ុន ថារិទ្ធិ៕
បង្គន់អនាម័យនៅពេលមានមនុស្សចូល ចេញសញ្ញាក្រហម
អត្ថបទ៖មៃ សុខលីម