ម៉ារីម៉ា មាន​ផ្ទៃពោះ​ហើយ

  • 2015-04-17 16:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marian Rivera ដែល​ប្រិយមិត្ត​ស្គាល់​ថា ម៉ារីម៉ា និង​​ស្វាមី Dingdong Dantes បាន​អះអាង​ថា ពួកគេ​មាន​កូន​ជាមួយ​គ្នា​ហើយ។ ប្ដី​ប្រពន្ធ​ថ្មីថ្មោង​មួយ​គូ​នេះ បាន​ប្រកាស​ឱ្យ​ដឹង​ក្នុង​កិច្ច​សម្ភាសន៍​មួយ ក្នុង​កម្មវិធី 24 Oras របស់​ទូរទស្សន៍ GMA-7 កាល​ពី​​ពេល​ថ្មីៗ​កន្លង​​ទៅ។

 

 

Dingdong ដែល​ជា​ស្វាមី បាន​និយាយ​ថា "ពួក​យើង​ចង់​ប្រាប់​អ្នក​ទាំង​អស់​​គ្នា​ថា ព្រះ​ប្រទាន​យើង​នូវ​កាដូ​ដ៏​អស្ចារ្យ​មួយ គឺ​កាដូ​​ជីវិត"។ តារា​សម្ដែង​រូប​នេះ​​បន្ថែម​ថា "បង្កើត​គ្រួសារ​ជា​ហេតុផល​​សំខាន់ ដែល​ពួក​យើង​រៀបការ ដូច្នេះ​យើង​ចង់​បាន​កូន​ដំបូង ក្នុង​ពេល​ដ៏​សមស្រប​មួយ"។

 

នៅ​ពេល​សួរ​ថា ពួកគេ​ចង់​បាន​កូនស្រី​ ឬ​ប្រុស Dingdong ថ្លែង​ថា "​យើង​មិន​ប្រកាន់​ភេទ​ថា​ប្រុស ​ឬស្រី​ឡើយ កូន​គឺ​ជា​អ្វីដែល​យើង​ចង់​បាន"។

 

Marian និង Dingdong បាន​រៀបការ​ជាមួយ​គ្នា​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៤ ហើយ​​ក្នុង​បទ​សម្ភាសន៍​មុនៗ តួ​នាង​ម៉ារីម៉ា បាន​ឱ្យ​ដឹង​ថា នាង​ត្រៀមខ្លួន​ធ្វើ​​ជា​ម្ដាយ​រួច​ជា​ស្រេច​ហើយ៕

 

 
 
 

សកម្មភាព​ប្រធានាធិបតី​ហ្វីលីពីន ក្នុង​មង្គលការ​ ម៉ារីម៉ា

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ khaleejtimes

អត្ថបទពេញនិយម