Huawei បញ្ចេញ​អាវុធ២គ្រឿង កាមេរ៉ា​ខ្លាំង​ដូច iPhone 6 Plus

  • 2015-04-19 18:41:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei កាល​ពី​ថ្ងៃ​ទី​១៥ មេសា បាន​បង្ហាញ​ស្មាតហ្វូន​ និង Phablet ឈ្មោះ​ថា Huawei P8 និង P8max ហើយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​មួយ​នេះ ​អះអាង​ថា​ កាមេរ៉ា​ក្រោយ​​ស្មាតហ្វូន​ទាំងពីរ មាន​គុណភាព​ច្បាស់​ដូច iPhone 6 Plus ដែរ។

 

 

នៅ​ក្នុង​ព្រឹត្តិការណ៍​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក (Global Media Event) ក្នុង​ទីក្រុង​ឡុងដុង Huawei បញ្ជាក់​ថា P8 មាន​អេក្រង់ Full HD ៥.២អ៊ីញ ចំណែក P8max មាន​អេក្រង់​​ធំ Full HD ៦.៨អ៊ីញ និង​មាន​កាមេរ៉ា​មុខ​ក្រោយ 5MP និង13MP។

 

ចំពោះ​​កាមេរ៉ា​ក្រោយ របស់​ស្មាតហ្វូន និង Phablet ដំណើរ​ការ​ដោយ Android 5.0 Lollipop ទាំងពីរ​នេះ ត្រូវ​ក្រុមហ៊ុន Huawei បន្ថែម​នូវ​បច្ចេកវិទ្យា Optical Image Stabilisation (OIS) ដែល​អាច​រក្សា​កាណុង​កាមេរ៉ា​ឱ្យ​នឹង និង​ធ្វើ​ Shutter Open ​រយៈ​ពេល​យូរ ដើម្បី​បង្កើន​ពន្លឺ​រូបភាព​ឱ្យ​បាន​ច្បាស់ ដោយ​មិន​ចាំ​បាច់​ប្រើ Flash។ Huawei បន្ថែម​​ថា OIS ជា​បច្ចេកវិទ្យា​ល្អ ហើយ​មាន​លំនឹង​ល្អ​ពីរ​ដង ដូច​គ្នា​នឹង iPhone 6 Plus។ ​

 

Huawei បាន​ប្រកាស​ទៀត​ថា  Huawei P8 និង P8max ក៏​មាន​បំពាក់​​បច្ចេកវិទ្យា "Knuckle Sense Technology” ងាយ​ស្រួល Touch និង​អូស​កម្មវិធី ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ដែល​ពី​មុន​មាន​​បច្ចេកវិទ្យា Multitouch នៅ​លើ iPhone របស់ Apple។

 

បើ​ងាក​មក​មើលរូបរាងឯណេះវិញ  P8 មាន​ការ​រចនា​ស្រដៀង​ iPhone 5s ដែល​មាន​ពណ៌ ស ខ្មៅ ប្រផេះ និង​ មាស ខណៈ P8max មានមាស និង​ប្រផេះ។ ទូរសព្ទនិង Phablet ​ជំនាន់​ថ្មី​ទាំងនេះ មាន​បំពាក់ Chip Kirin 930 មាន​ល្បឿន 2.0GHz និង RAM ទំហំ 3GB។

 

ដោយឡែក​ ថ្ម​​ស្មាតហ្វូន​មិន​ជ្រាប​ទឹក P8 បើគេ​ប្រើ​ខ្លាំង​ គឺបាន​​១ថ្ងៃប៉ុណ្ណោះ តែ​បើ​​ប្រើ​មធ្យម អាច​បាន​១​ថ្ងៃ​កន្លះ យូរ​ជាង iPhone 6 និង Samsung Galaxy S6។ ចំពោះ​ថ្ម 4,360mAh របស់ P8max កាន់​បាន​ពីរ​ថ្ងៃ​ជា​ប្រចាំ។ នេះ​បើ​តាម​ការ​អះអាង​របស់ Huawei។

 

P8 ទំហំ 16GB មាន​តម្លៃ ៥៣៥​ដុល្លារ 64GB តម្លៃ ៦៥០​ដុល្លារ ចំណែក Huawei P8max ទំហំ 32GB មាន​តម្លៃ ៥៩០​ដុល្លារ 64GB តម្លៃ ៧០០ដុល្លារ ដែល​នឹង​មាន​លក់​នៅ ៣០​ប្រទេស រួម​ទាំង ចិន កូឡុំប៊ី បារាំង អាល្លឺម៉ង់ ម៉ិកស៊ីកូ អេស្ប៉ាញ អាហ្វ្រិក​ខាងត្បូង ទួរគី អារ៉ាប់រួម និង​ចក្រភព​អង់គ្លេស៕

 

 

 

 

Huawei ប្រកាស Honor 6 Plus កាមេរ៉ា​ភ្លោះ​ វាយ​លុក​​ទីផ្សា​​រ​

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ ibtimes

 

 

 

 

អត្ថបទពេញនិយម