Lee Min Ho ​ត្រូវ​ប្ដូរ​កន្លែង​ថត​នៅ​ចិន​ព្រោះ Fan ​​សម្រុក​ចង់​ជួប​​ច្រើនពេក

  • 2015-04-20 17:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Lee Min Ho បាន​ប្ដូរ​ទីតាំង​ថត និង​ផ្អាក​ថត​ពាណិជ្ជកម្មភ្លាមៗ នៅ​​ប្រទេស​ចិន ព្រោះ​តែ​​​អ្នកគាំទ្រលើកគ្នា មក​មើល​ច្រើនខ្លាំង​ពេក ជា​ហេតុ​ពិបាក​ក្នុង​ការ​ថត និងអាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់។

 

 

 

ហ្វូង​អ្នកគាំទ្រ​បាន​តាម Lee Min Ho ពី​ប្រលានយន្តហោះរហូតមក ដែល​ធ្វើ​ឱ្យ​ពិបាក​ថត ហើយ​បុគ្គលិក​ផលិតកម្ម ក៏​សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​ទីតាំង​ភ្លាមៗ ដើម្បី​គេច​ចេញ​ពី​អ្នកគាំទ្រ​ទាំងនោះ។

ភ្នាក់ងារ​របស់​តារា ដែល​កំពុង​តែ​ស្រលាញ់​គ្នា ជាមួយ​តារា​ចម្រៀង Suzy រូប​នេះ បាន​និយាយ​ថា "យើង​បាន​ផ្អាក​ថត ដោយសារ​មាន​មនុស្ស​ច្រើនពេក ម្ល៉ោះ​ហើយ​យើង​ក៏​បាន​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ។ ទោះជា​យ៉ាងណា យើង​​នៅ​តែ​អាច ​បញ្ចប់​ការ​ថត​បាន​ជោគជ័យ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែងពី​បុគ្គលិក និង​​ការ​សហការ​​​ដ៏​ល្អ​ពី​អ្នកគាំទ្រ"។

បុគ្គលិក​ម្នាក់ ដែល​ធ្វើ​ការ​ខាង​ថត​នេះ ប្រាប់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា "វា​ពិត​ជា​មាន​មនុស្ស​ច្រើន​ណាស់ តែ Lee Min Ho នៅ​តែ​ញញឹម​ និង​រក្សា​ជំហរ​របស់​ខ្លួន​បាន​យ៉ាង​ល្អ។ អ្នក​រាល់​គ្នា បាន​កើត​សរសើរ​ពី​ទឹក​ចិត្ត​របស់​គាត់ បើ​ទោះ​មាន​ការ​​រំខាន​ច្រើន​ក្ដី។ ​​ពេល​មាន​ក្មេង​ម្នាក់ រត់​ចេញ​ពី​ហ្វូង​មនុស្ស ក្រុម​ការងារ​ព្យាយាម​ចាប់​នាង តែ​គាត់​​បាន​ដើរ​ទៅ​កាន់​ក្មេង​នោះ និង​ចាប់​ដៃ​នាង"៕

 

 

 

 

 

តារា​ស្រី​ទាំង​៧​​​ដែល​មាន​សំណាង​ទទួល​ស្នាម​ថើប​ពី​ ​Lee Min Ho

ស្ងាត់​ៗ Suzy និង Lee Min Ho ក្លាយ​ជា​គូ​សង្សារ​​​ពីរ​​ខែ​​​បាត់

 

 

 

ប្រែ​ស្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ Soompi

អត្ថបទពេញនិយម
អត្ថបទថ្មី