វីដេអូ​ ​​បី​ថ្ងៃ​​​​កកកុញ​រាំ​ផ្អើល​​នៅ​​ Pub Street​ ​សៀមរាប

  • 2015-04-20 21:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​​​ខាង​ក្រោម​នេះ​ គឺ​ជា សកម្មភាព​របស់​​យុវវ័យ​​ខ្មែរ​ និង​ បរទេស​​រាំ​លេង​កម្សាន្ត​នៅ​​តំបន់ Pub Street​ ជិត​ផ្សារ​រាត្រី នា​ខេត្ត​សៀមរាប។ Pub Street​ គឺ​ជា ​ទី​កន្លែង​សំខាន់​មួយ​​នៃ​ក្រុង​​សៀមរាប ​ដែល​អ្នក​ទេសចរ​មក​លេង​​​មិន​សូវ​ជា​រំលង​ឡើយ។  តំបន់​នេះ មនុស្សម្នា​បាន​ជួបជុំ​គ្នា​នៅ​ពេល​យប់​ ដោយ​អាច​ហូប​អាហារ​នៅ​តាម​ដង​ផ្លូវ ឬ ភោជណីយដ្ឋាន​នានា និង ​​រាំ​លេង​​កម្សាន្ត​តាម​ក្លឹប និង តាម​ផ្លូវ​ក៏​មាន។  មិន​ថា ​តែ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ទេ ថ្ងៃ​ធម្មតា​ក៏​មាន​ការ​រាំ​លេង​បែប​នេះ​ដែរ ​គ្រាន់​តែ​មិន​សូវ​ជា​ច្រើន​ប៉ុណ្ណោះ។

 

ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ រយៈពេល​ ៣ ថ្ងៃ​ កន្លង​ទៅ​​​នេះ​ Pub Street​  អាជ្ញាធរ​បាន​បិទ​ផ្លូវ ហើយ​រៀបចំ​ឲ្យ​មាន​ការ​ប្រគំ​តន្ត្រី(​ Concert) ​នៅ​តាមផ្លូវ​ ដោយ​មាន DJ ចាក់​​ភ្លេង ឲ្យ​ភ្ញៀវ​​រាំ​លេង។  មិន​ត្រឹម​តែ​រាំ​លេង​យ៉ាង​សប្បាយ​ប៉ុណ្ណោះ​ទេ អ្នក​ដែល​​បាន​មក​កម្សាន្ត​ទី​នេះ បាន​យក​ម្សៅ​ប៉ាត​មុខ​មាត់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អ្នក​ខ្លះ​បាន​ជះ​ទឹក​ដាក់​គ្នា​​ថែម​ទៀត​ផង ដើម្បី​អបអរ​ពិធី​​ចូល​ឆ្នាំ​ប្រពៃណីជាតិ។

 

ឱកាស​នោះ​ មិន​មាន​អ្នក​ណា​ប្រកាន់​ខឹង​អ្នក​ណា​ឡើយ ហើយ​ពូក​គេ បាន​​បន្ត​រាំ​លេង​យ៉ាង​សប្បាយ​រីក​រាយ។  សកម្មភាព​នេះ បាន​ចាប់​ផ្ដើម​តាំង​ពី​ម៉ោង​ ៨ ល្ងាច រហូត​ដល់​ម៉ោង ២ រំលង​អាធ្រាត្រ​ ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ។​ ​នេះ​ជា​ការ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​ទៅ​​ច្រើន​ឆ្នាំ​ទៅ​​មុខ​ក៏​ដោយ។

​ប្រិយមិត្ត​មើល​​តិច​មើល៍​ មានរូប​​​នៅ​ក្នុង​វីដេអូ​នេះ​អត់?  ​​ឆ្នាំ​ក្រោយ​ចង់​ទៅ​លេង​ អង្គរ​សង្ក្រាន្ត​ទៀត​ទេ?

 

វីដេអូ

 
 
 
 
 
 

ព័ត៌មាន​ពាក់​ព័ន្ធនឹង អង្គរសង្រ្កាន្ដ សូម​ចុច​ត្រង់​នេះ...

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី