Van Persie ចូល​លេង​ឲ្យ​ U-21 Man Utd បាន​ជាង​១​ម៉ោង តែ​ក្រុម​ស្មើ

  • 2015-04-21 17:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Robin van Persie និង​ Jonny Evans បាន​​​បង្ហាញ​ខ្លួន​លើ​ទី​លាន​វិញ​ហើយ ដោយ​​ចូល​លេង​ឲ្យ​​ក្រុម U-21 Manchester United ប៉ុន្តែ​​​បិសាច​ក្រហម​បាន​ត្រឹម​ស្មើ​១​ទល់​១​ ជាមួយ​នឹង​ U-21 Leicester ប៉ុណ្ណោះ​ ​កាល​ពី​យប់​មិញ ខណៈ​ដែល​ Rafael និង Adnan Januzaj ​រង​របួស​អំឡុង​ពេល​ប្រកួត ហើយ​ត្រូវ​ដូរ​ចេញ។

 

 

 

​ខ្សែ​ប្រយុទ្ធ​ហុល្លង់​ Van Persie ​បាន​ខក​ខាន​ប្រកួត​តាំង​ពី​ខែ​កុម្ភៈ​ បន្ទាប់​ពី​របួស​ក​ជើង​យ៉ាង​ធ្ងន់ធ្ងរ​អំឡុង​ពេល​ប្រកួត​ទល់​នឹង​ Swansea ប៉ុន្តែ​​ឥឡូវ​​កីឡាករ​វ័យ​៣១​ឆ្នាំ​ អាច​​ចូល​លេង​វិញ​បាន​ហើយ និង​បាន​ជួយ assist ឲ្យ​ Sean Goss ​ស៊ុត​គ្រាប់​តាម​ស្មើ ១-១ ​ផង​ដែរ។ យ៉ាង​ណា​ក្ដី រូប​គេ​ត្រូវ​ដូរ​ចេញ​នៅ​នាទី​៦២។ នេះ​អាច​ជា​​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​មួយ​របស់ Persie ដែល​អាច​ឲ្យ​គេ​ឈាន​ទៅ​រក​តំណែង​ជម្រើស​១១​នាក់​ដំបូង​ឈុត​ធំ​វិញ​បាន។

 

រីឯ​ខ្សែ​ការពារ Jonny Evans ​ដែល​ត្រូវ​ពិន័យ​​៦​ប្រកួត ក្រោយ​ស្ដោះ​ទឹកមាត់​ដាក់ Papiss Cisse របស់​ Newcastle កាល​ពី​ខែ​មិនា​នោះ ក៏​បាន​ចប់​ការ​ពិន័យ​ហើយ​ដែរ ហើយ​ក៏​បាន​បង្ហាញ​ខ្លួន​ ៩០​នាទី​ពេញ​ឲ្យ U-21 Man Utd យប់​មិញ។

 

​ចំណែក​ឯ​តារា​​ឈុត​ធំ​របស់​បិសាច​ក្រហម ២​នាក់​ទៀត​ Rafael និង​ Adnan Januzaj ​ដែល​ជួយ​​លេង​ឲ្យ​ឈុត​យុវជន​នេះ​ដែរ​នោះ ត្រូវ​រង​របួស​អំឡុង​ពេល​ប្រកួត និង​ត្រូវ​ដូរ​ចេញ​ដូច​គ្នា ពោល​គឺ​ Rafael ត្រូវ​ដូរ​ចេញ​នៅ​​ចុង​តង់​ទី​១​ នាទី​៤៤ រីឯ​ Januzaj ដូរ​ចេញ​នាទី​៥៤៕

 

 

 

 

 

 

 

 

-ចុចអាន៖ Van Persie ​​ជា​ពី​​របួស​​​វិញ​ហើយ អាច​លេង​​​ជំនួប Manchester Derby បាន

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Daily Mail

អត្ថបទថ្មី