Selena Gomez លេង​ឈុត​ប៊ីគីនី​កាន់​តែ​ខ្លាំង ក្រោយ​គេ​រិះគន់​ថា​ធាត់

  • 2015-04-21 18:16:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​តារា​ចម្រៀង និង​សម្ដែង​អាមេរិក Selena Gomez បាន​បង្ហាញ​រាង​ក្នុង​ឈុត​ប៊ីគីនី​ថ្មី​ៗ​ ជា​ញឹកញាប់ បើ​ទោះ​ជា​មាន​ការ​រិះគន់​ពី​សំណាក់​អ្នក​គាំទ្រ​ពី​រូបរាង​ធាត់​ប្លែក​របស់​នាង​យ៉ាង​ណា​ក្ដី។

 

 

កាល​ពី​ថ្ងៃ​អាទិត្យ គេ​ឃើញ​តារា​វ័យ ២២ឆ្នាំ​រូប​នេះ ស្លៀក​ឈុត​ប៊ីគីនី​​សិចស៊ី​មួយ​ឈុត​ដោយ​មាន​អាវ​ពណ៌​ស​មាន​អុជ​ៗ​ខ្មៅ និង​ខោ​ខ្លី​ពណ៌​ខ្មៅ អំឡុង​ពេល​វិស្សមកាល​ជាមួយ​មិត្តភ័ក្ដិ​នៅ​ឆ្នេរ​ខ្សាច់​នៃ​ប្រទេស​ម៉ិកស៊ីកូ។

 

កាល​ពី​សប្ដាហ៍​មុន Gomez បាន​ទទួល​ការ​រិះគន់​ជា​ច្រើន​អំពី​រូបរាង​ធាត់​របស់​នាង បន្ទាប់​ពី​រូបថត​ដែល​នាង​ស្លៀក​ឈុត​ប៊ីគីនី​ពណ៌​ផ្កាឈូក​​ បាន​លេច​លើ​ទំព័រ​សារព័ត៌មាន​ជា​ច្រើន​លើ​ពិភពលោក។ ប៉ុន្តែ​ម្ចាស់​បទ "The Heart Wants What It Wants” រូប​នេះ​មិន​បាន​ខ្វល់ខ្វាយ​អ្វី​ឡើយ និង​បាន​ឆ្លើយ​តប​ការ​រិះគន់​តាម​រយៈ​ការ​បញ្ចេញ​ឈុត​ប៊ីគីនី​ពណ៌​ខ្មៅ​មួយ​ឈុត​ទៀត កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​លើ​ទំព័រ Instargram ដោយ​សរសេរ​ភ្ជាប់​ថា "ខ្ញុំ​ស្រឡាញ់​និង​រីករាយ​ចំពោះ​រូបរាង​ខ្លួន​ឯង" ៕​​​​

 

 
 

ចុចអាន៖មើល Selena Gomez ស្លៀក​ឈុត​ក្នុងតម្លៃ​៨៦​ដុល្លារ

ចុចអាន៖Selena Gomez បង្ហោះ​រូប​បញ្ចេញ​សាច់​ខ្ចី ឃើញ…

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ people
អត្ថបទពេញនិយម