មើល​នេះ​.​.​.​ទេសភាព​ប្រណិត​ៗ មាន សូនីតា ផ្ដិត​នៅ​ឥណ្ឌូណេស៊ី

  • 2015-04-21 18:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ទើប​នឹង​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ជា​ទី​ដែល​នាង​ត្រូវ​បាន​ផ្ដល់​កិត្តិយស​ឲ្យ​ធ្វើ Presenter ក្នុង​កម្មវិធី Asean International Film Festival & Award ថ្មី​ៗ មាន សូនីតា បាន​បន្ត​ទៅ​លំហែ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បន្ត​ទៀត ក្រោយ​មក​ដល់​ប្រទេស​កំណើត​តែ​ប៉ុន្មាន​ថ្ងៃ។

 

 

សូនីតា បាន​ទៅ​ដល់​ប្រទេស​ខាង​លើ កាល​ពី​ដើម​សប្ដាហ៍​មុន និង​ទើប​មក​ដល់​ប្រទេស​កំណើត​វិញ​នា​ថ្ងៃ​ម្សិល​មិញ​ប៉ុណ្ណោះ។ ដំណើរ​នេះ សូនីតា ប្រាប់​ថា ជា​ដំណើរ​លំហែ​ផ្ទាល់​ខ្លួន​សុទ្ធសាធ។ "អត់​មាន​មក​ធ្វើ​អី​ទេ គឺ​មក​ដើរ​លេង​តែ​ម្ដង និង​មក​លេង​មិត្តភ័ក្ដិ​ខ្ញុំ​ផង ទាន់​រាង​ទំនេរ​បន្តិច​បង ដើរ​លេង​ម្ដង​ទៅ!"។

 

យ៉ាង​ណា តារា​ស្រី​ដែល​កំពុង​ធ្វើ​បេសកកម្ម​លើក​កម្ពស់​ក្រមា​ខ្មែរ​រូប​នេះ មិន​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា មិត្តភ័ក្ដិ​របស់​នាង​ជា​ខ្មែរ ឬ​បរទេស និង​ជា​ស្រី ឬ​ប្រុស​នោះ​ទេ។

 

អត្ថបទ៖ មាន សូនីតា នឹង​ឡើង​​ប្រកាស​​ជយលាភី នៅ​​មហោស្រព​ភាពយន្ត​នៅ​ម៉ាឡេស៊ី

 

ក្នុង​រយៈ​ពេល​ប្រមាណ ១​សប្ដាហ៍​កន្លង​មក​នេះ មាន សូនីតា បាន​ទៅ​ដល់​ទី​កន្លែង​ជា​ច្រើន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ព្រម​ទាំង​បាន​ផ្ដិត​យក​រូបភាព​ទេសភាព​ស្អាត​ៗ​នៅ​ប្រទេស​នេះ​ជា​ច្រើន​ប្លង់​ផង។

 

អីចឹង​តោះ...ទៅ​ទស្សនា​ទេស​ភាព​ស្អាត ជាមួយ​ស្រី​ស្អាត​ទៀត លំហែ​អារម្មណ៍​ទាំង​អស់​គ្នា!!!

 

 

 

 

 

 

 

 

 

 

 

 

 

 

រូបភាព​៖ផ្ដល់​ដោយ សូនីតា

 

អត្ថបទ៖ ទារិកា