ហ្គេមបាល់ទាត់ FIFA 2015 ចេញវីដេអូឲ្យមើលហើយ
- 2014-09-16 15:49:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្គេមបាល់ទាត់ FIFA 2015 ចេញវីដេអូឲ្យមើលហើយ
ចន្លោះមិនឃើញ
មិនថាកីឡា ឬហ្គេមបាល់ទាត់សុទ្ធតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលចិត្តលេងហ្គេមកីឡាមួយប្រភេទនេះ។ ឥឡូវនេះ ហ្គេមបាល់ទាត់FIFA 2015 បានបង្ហាញវីដេអូ Trailer ជាផ្លូវការរបស់ខ្លួននៅលើគេហទំព័រ Youtube ហើយ។
ហ្គេមដែលអ្នកទាំងអស់គ្នាកំពុងរង់ចាំអស់ពេលដ៏យូរនោះនឹងមកដល់នាថ្ងៃទី២៣ កញ្ញា សម្រាប់អាមេរិកខាងជើង ២៥ កញ្ញា សម្រាប់ទ្វីបអឺរ៉ុប និងថ្ងៃទី២៦ កញ្ញា សម្រាប់ប្រទេសអង់គ្លេស។ FIFA 2015 អាចទាញយកមកលេងបាននៅលើ Xbox One PlayStation 4 និងតាមបណ្ដា PC ជាច្រើនទៀត។
-អានអត្ថបទ៖ Samsung ឌឺ iPhone 6 Plus ថាលួចចម្លងតាម Note
វាបានបំពាក់បច្ចេកវិទ្យានៃសកម្មភាពរបស់កីឡាករនៅលើទីលានយ៉ាងរស់រវើកគួរឱ្យចង់លេងខ្លាំងមែនទែន។ ចំណែករូបភាព និងល្បឿននៃការរត់របស់កីឡាករវិញ គឺមានភាពរលូនព្រមជាមួយសំឡេងយ៉ាងកក្រើកពេញពហុកីឡដ្ឋានដូចទៅនឹងសកម្មភាពពិតៗនៃការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសប្រេស៊ីលឆ្នាំ២០១៤អីចឹងដែរ។ រីឯបច្ចេកវិទ្យាគ្រប់គ្រងបញ្ជាលេងវិញគឺមិនរអាក់រអួល ដែលអាចលេងម្នាក់ឯង ឬជាក្រុមបានដោយគ្មានបញ្ហា។
មើលវីដេអូ Trailer ទាំងអស់គ្នា៖
http://youtu.be/Q21bznzy_HY
ម៉េចដែរប៉ុណ្ណឹងអាចលេងបានអត់?
ប្រែសម្រួល៖សែម សុធារិទ្ធ ប្រភព៖ geeky-gadgets