ចោរ​និយម​ប្រើ​វិធី​​​បី​​​ធំៗ​​លួច​​ប្រាក់​ធនាគារ មិន​​​បាច់​​​កាត​ ATM ​​​របស់​​អ្នក

  • 2015-04-22 21:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ខ្លះ​ប្រិយមិត្ត​ដូចជា​មិន​បាន​ដឹង​ទេ​ថា ពួក​ Hacker ​ឬ​ចោរ​អាច​ដក​ប្រាក់​ពី​គណនី​របស់​អ្នក​បាន​ដោយ​ងាយ ទោះ​បី​ពួក​គេ​ពុំ​មាន​កាត​ធនាគារ​ផ្ទាល់​របស់​អ្នក​ក៏​ដោយ។ ដូច​ដែល​អ្នក​ធ្លាប់​ដឹង​​កន្លង​មក​ស្រាប់​ហើយ ថា​មាន​ធនាគារ និង​​ស្ថាប័ន​ហេរញ្ញវត្ថុ​​​ជុំវិញ​ពិភពលោក​មិន​តិច​ទេ ដែល​ធ្ងន់​ក​ដោយ​សារ​ពូក​ចោរ Hacker ព្រោះ​ពួក​នេះ​មាន​ជំនាញ​​ក្នុង​ការ​លួច​ប្រាក់​ពី​​​គណនី​អតិថិជន​បាន​​ជា​ច្រើន​វិធី។ ខាង​ក្រោម​ជា​វិធី​​ធំ​ៗ​ចំនួន​៣ ដែល​ក្រុម​ចោរ​ជំនាញ​ទាំង​នោះ​និយម​ប្រើ​ប្រាស់ ​ដើម្បី​អាច​ដក​ប្រាក់​ពី​ក្នុង​គណនី​ណា​មួយ ដោយ​មិន​ចាំ​បាច់​មាន​កាត​នោះ​ឡើយ៖

 

 

 

១.លេខ​សម្ងាត់ ឬ​លេខ​កូដ PIN

ប្រសិន​បើ​គ្មាន​លេខ​សម្ងាត់ ឬ លេខ​កូដ​ PIN ទេ កាត​ធនាគារ​ទាំង​អស់​នឹង​មិន​អាច​ដំណើរ​ការ​បាន​នោះ​​ឡើយ​។ ប៉ុន្តែ​​វា​អាច​ទៅ​រួច​សម្រាប់​ក្រុម​ Hacker ជំនាញ​ ព្រោះ​ពួក​គេ​អាច​ដឹង​ ឬ​យក​លេខ PIN ពី​ក្នុង​គណនី​ធនាគារ​របស់​អ្នក តាម​រយៈ​ការ​វាយ​ប្រហារ​ (Hack) Merchant's Site។ នៅ​ពេល​ទទួល​បាន​ទិន្នន័យ​កាត​ធនាគារ​ហើយ ពួក​គេ​បង្កើត​កាត​ធនាគារ​​ក្លែងក្លាយ ដើម្បី​ទុក​ក្លែង​បន្លំ​ប្រើប្រាស់​នៅ​ទូ ATM។

 

២. ផ្ញើ Mail ​​ក្លែងក្លាយ

ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​អញ្ចឹង​ថា Hacker អាច​ធ្វើ​រឿង​ជា​ច្រើន​បាន​នឹក​ស្មាន​មិន​ដល់ បើ​​សិន​អ្នក​ធ្វេស​ប្រហែល​តែ​បន្តិច។ ក្រៅ​ពី​វាយ​ប្រហារ Merchant's Site ក្រុម Hacker ប្រើ​វិធី​មួយ​ទៀត​ដើម្បី​លួច​យក​ទិន្នន័យ​ពី​ធនាគារ​អ្នក គឺ​ដោយ​ការ​​បន្លំ​ e-mail ក្រោម​ឈ្មោះ​របស់​ធនាគារ​​ ឬ​ស្ថាប័ន​ស្រប​ច្បាប់​ណា​មួយ ដើម្បី​ឱ្យ​អ្នក​វាយ​ព័ត៌មាន និង​លេខ PIN នៅ​ពេល​ទទួល​បាន​ e-mail ក្លែង​ក្លាយ​នោះ។

 

៣. Skimmer ពេល​ខ្លះ​អាច​មាន​​បុគ្គលិក​ទុច្ចរិត​ជា​អ្នក​ជំនាញ Hacker អាច​នឹង​ដំឡើង​ Digital Card Reader ក្លែងក្លាយ​លើ​​ PIN Pad នៅ​​តាម​ហាង​​ធំ​ៗ​ ឬ​ក្នុង​ទូ​ ATM សាធារណ​ ដើម្បី​អាច​ផ្ទុក​ហើយ​លួច​យក​ទិន្នន័យ​ធនាគារ​របស់​អ្នក ដោយ​គ្មាន​អ្នក​ណា​ដឹង​សូម្បី​តែ​ធនាគារ​ផ្ទាល់​។

 

**វិធី​បង្ការ ដើម្បី​អាច​បង្ការ​គណនី​ធនាគារ​របស់​អ្នក​ពី​ពួក Hacker អ្នក​គួរ​កុំ​ប្រើ​កាត​ធនាគារ​របស់​​ខ្លួន​បញ្ជា​ទិញ​ទំនិញ​អនឡាញ​ លើ​វិបសាយ​ណា​ដែល​មិន​គួរ​ឱ្យ​ទុក​ចិត្ត។ ម្យ៉ាង​ទៀត ​គួរ​កុំ​ប្រើ​កាត​អ្នក​នៅ​តាម​បារ ភោជនីយដ្ឋាន ឬ​ហាង​ផ្សេង​ៗ​មិន​គួរ​ឱ្យ​​ទុក​ចិត្ត​ ព្រោះ​អាច​នឹង​មាន​បុគ្គលិក​ទុច្ចរិត​លួច​យក​ទិន្នន័យ​​​ធនាគារ​របស់​អ្នក​តាម​កាត​នោះ​​ ហើយ​ក៏​​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បើក​​មើល​ e-mail ណា​មួយ​ដែល​មិន​ទុក​ចិត្ត​ឱ្យ​សោះ។ មួយ​វិញ​ទៀត បើ​អាច​អ្នក​គួរ​តែ​ឧស្សាហ៍​ពិនិត្យ​មើល​គណនី​ជា​ប្រចាំ ក្រែងលោ​​មាន​ការ​ក្លែង​បន្លំ​លួច​ដក​ប្រាក់​របស់​អ្នក​ ដើម្បី​អាច​ចាត់​វិធានការ​ដោះ​ស្រាយ​បាន​ទាន់​ពេល​វេលា៕ ​

​​​​​​​​​​

អាន៖ Hacker វាយ​ប្រហារ​ធនាគារ​​​១០០​ និង​លួច​ប្រាក់​​ជាង​១​​ពាន់​​លាន​​​ដុល្លារ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ synonym